Covid-19

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និងភរិយា ឈឺន ស្រីម៉ាច ឧបត្ថម្ភថវិកា ១ពាន់លានរៀល ជូន TYDA ក្នុងយុទ្ធនាការប្រឆាំងជំងឺកូវីដ-១៩

ភ្នំពេញ៖ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និងភរិយា ឈឺន ស្រីម៉ាច បានឧបត្ថម្ភថវិកា ១ពាន់លានរៀល ជូនសមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ (TYDA) ដើម្បីរួមចំណែក ជាមួយសមាគម ក្នុងយុទ្ធនាការប្រឆាំងជំងឺកូវីដ-១៩ ។

ការចូលរួមនេះគឺជាទឹកចិត្ត និងសប្បុរសធម៌ជួយគ្នា នៅក្នុងគ្រាដែលប្រទេសជាតិ កំពុងជួបគ្រោះអាសន្នដោយសារ ការរីករាលដាលនៃជំងឺ កូវីដ-១៩ ខណ:ពេលបច្ចុប្បន្នដែលថ្នាក់ដឹកនាំ និងក្រុមការងារសមាគម គ្រូពេទ្យស្ម័គ្រចិត្តយុវជន សម្តេចតេជោ(TYDA) និងយុវជនស្ម័គ្រចិត្តប្រឆាំងកូវីដ-១៩ និងផ្នែកដែលពាក់ព័ន្ធដទៃទៀត ដែលកំពុងបំពេញភារកិច្ច យ៉ាងសកម្មដើម្បីជាតិ និងប្រជាជន។

ផ្ទាំងពាណិជ្ជកម្ម

សមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ (TYDA) សូមថ្លែងអំណរគុណចំពោះអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និងលោកស្រី ឈឺន ស្រីម៉ាច និងសប្បុរសជនទាំងអស់ដែល បានចូលរួមសកម្មភាពមនុស្សធម៌ ជាមួយសមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេតេជោ(TYDA) តាម រយៈការឧបត្ថម្ភថវិកា សម្ភារៈ ដើម្បីផ្តល់លទ្ធភាពឱ្យសមាគម បំពេញបេសកកម្មមនុស្សធម៌សម្រាប់ជាតិ និងមាតុភូមិ។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១នេះ ខណ:ដែលចំនួនអ្នកកើតជំងឺកូវីដ-១៩ នៅតែមានចំនួនច្រើន មានសប្បុរសជនជាច្រើន បានចូលរួមឧបត្ថម្ភជាថវិកា ភេសជ្ជ: អាហារ និងសម្ភារៈជូនដល់ក្រុមគ្រូពេទ្យ ស្ម័គ្រចិត្តយវជនសម្តេចតេជោ (TYDA) ដែលចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដើម្បីជាការលើកទឹកចិត្តចំពោះកិច្ចខិតខំ ប្រឹងប្រែងចូលរួម ក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩កន្លងមក ៕

To Top