Covid-19

ថៃ មានអ្នកឆ្លង ជំងឺកូវីដ-១៩ កើនឡើងលើសពី ១លាននាក់


បាងកក៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ថា ចំនួននៃអ្នកឆ្លងជំងឺកូវីដ-១៩នៅក្នុងប្រទេសថៃឡង់ដ៏ គិតត្រឹមថ្ងៃសុក្រនេះបានកើនឡើងលើសពី១លាននាក់ ដោយបន្តការឆ្លងជំងឺ កើនឡើង ដែលករណីឆ្លងបន្តរាតត្បាតដោយវីរុសក្លាយពូជប្រភេទ Delta ។

ទិន្នន័យបានប្រកាសដោយ ក្រសួងសុខភាពសាធារណៈបានឲ្យដឹងថា គិតត្រឹមថ្ងៃសុក្រ ករណីឆ្លងជំងឺប្រចាំថ្ងៃក្រោម២០.០០០គិតត្រឹម១០ថ្ងៃដំបូង ។ ជាមួយគ្នានេះមានករណីថ្មីចំនួន១៩.៨៥១នាក់ត្រូវបានរាយការណ៍ឲ្យដឹង និងសរុបអ្នកឆ្លងនៅទូទាំងប្រទេសនាពេលបច្ចុប្បន្ននេះកើនឡើងដល់១.០០៩.៧១០នាក់ ។

ក្រសួងក៏បានឲ្យដឹងថា ក៏ត្រូវបានរាយការណ៍ឲ្យដឹងដែលមានអ្នកស្លាប់ ចំនួន២៤០នាក់ គិតក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ ដែលនាំឲ្យចំនួនអ្នកស្លាបគិត ចាប់ពីផ្ទុះជំងឺរាតត្បាតកើនដល់៨.៨២៦នាក់ ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top