ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបន្ដរកឃេីញអ្នកចាក់វ៉ាក់សាំងលេខរៀងទី៨លាន ឈ្មោះ ថឹង ថា អាយុ៥៦ឆ្នាំ ជនជាតិខ្មែរឡាវ រស់នៅភូមិដនឡុង ឃុំសេកុង ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ដោយទទួលថវិកា១០លានរៀល និងសម្ភារមួយចំនួនទៀត។ តាមរយៈគេហទំព័រហ្វេសប៊ុក នាយប់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១...
ភ្នំពេញ ៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល និងជាប្រធានគណៈប្រតិបត្តិ នៃគណៈកម្មការអន្ដរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ បានណែនាំឱសថស្ថាន និងឱសថស្ថានរង ត្រូវលក់ឧបករណ៍តម្ករហ័ស ក្នុងតម្លៃសម ស្រប ដើម្បីឲ្យប្រជាពលរដ្ឋមាន លទ្ធភាពទិញយកមកធ្វើតេស្តខ្លួនឯង។ យោងតាមសារាចរណែនាំរបស់ ក្រសួងសុខាភិបាល នាថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ លោករដ្ឋមន្ដ្រី...
ហ្សាការតា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ថា ក្រសួងសុខាភិបាលរបស់ ប្រទេសឥណ្ឌនេស៊ី បានរាយការណ៍កាលពីថ្ងៃចន្ទថា ចំនួនអ្នកឆ្លងវីរុសកូរ៉ូណា នៅទូទំាងប្រទេសបានកើនឡើង ២០.៧០៩ នាក់ គិតក្នុងអំឡុងពេល២៤ម៉ោងកន្លងទៅនេះ នំាឲ្យចំនួនអ្នកឆ្លងសរុបកើនឡើង ដល់៣.៦៨៦.៧៤០នាក់ ជាមួយគ្នានេះដែរ ចំនួនអ្នកស្លាប់បន្ថែមទៀត ១.៤៧៥នាក់ នាំឲ្យកើនដល់១០៨.៥៧១នាក់ ។ ក្រសួងបានឲ្យដឹងថា អ្នកជំងឺជាសះស្បើយបន្ថែមទៀតចំនួន៤៤.៩៥៩នាក់...
ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន បានមានប្រសាសន៍ថា កម្ពុជា និងពិភពលោក កំពុងមានក្តីកង្វល់យ៉ាងខ្លាំង ពីវីរុសកូវីដ១៩ ឈ្មោះអាល់ហ្វា បានបន្តបំប្លែងខ្លួនថ្មីទៀត ទៅជាប្រភេទ E484K ដែលអាចឈានទៅកាត់ផ្តាច់ នូវប្រព័ន្ធភាពសុំារបស់មនុស្ស ។ លោកស្រី ឱ វណ្ណឌីន បានថ្លែងថា មកដល់ពេលនេះ...
ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា បានបន្តរកឃើញអ្នក ឆ្លងជំងឺកូវីដថ្មីចំនួន ៤៩៩នាក់ទៀត ជាសះស្បើយចំនួន ៨៨២នាក់ និងស្លាប់ចំនួន ១៧នាក់។ ក្នុងនោះករណីឆ្លង សហគមន៍ចំនួន ៣៧៤នាក់ និងអ្នកដំណើរពីបរទេសចំនួន ១២៥នាក់។ សូមបញ្ជាក់ថា គិតត្រឹមព្រឹក ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងសរុបចំនួន៨២៨៩៨ នាក់ អ្នកជាសះស្បើយចំនួន...
ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា បានប្រកាសថា អ្នកឆ្លងមេរោគកូវីដ-១៩ បំប្លែងថ្មី ប្រភេទ Delta មិនអនុញ្ញាតឲ្យព្យាបាល នៅតាមផ្ទះឡើយ គឺតម្រូវឲ្យព្យាបាលនៅមណ្ឌលព្យាបាល ឬមន្ទីរពេទ្យព្យាបាលជំងឺកូវីដ-១៩។ លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានថ្លែងបញ្ជាក់នៅក្នុងលិខិត របស់ក្រសួងសុខាភិបាល ចេញផ្សាយថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១ ថា យោងតាមការចាំបាច់ក្នុងការគ្រប់គ្រង...
ភ្នំពេញ៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានផ្ញើរសារក្រើនរំលឹកដល់ ពេទ្យយោធា ដែលទទួលភារៈកិច្ច ចុះចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនបងប្អូនប្រជាពលរដ្ឋ អនុវត្តឱ្យបានម៉ឺងម៉ាត់ជាទីបំផុតនូវវិធានការ “៣ការពារ ៣កុំ” ដោយហេតុថា មេរោគកូវីដ-១៩ ប្រភេទដែលតា (Delta) បានឆ្លងចូលក្នុងសហគមន៍។ នៅលើគេហទំព័រហ្វេសប៊ុក នៅព្រឹកថ្ងៃទី១០ ខែសីហា...
ភ្នំពេញ៖រដ្ឋបាលខេត្តព្រៃវែង នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១ បានចេញសេចក្ដី ប្រកាសព័ត៌មាន ស្ដីពីការរកឃើញ ករណីវិជ្ជមានកូវីដ-១៩ចំនួន ៧០នាក់ថ្មី ខណៈមានករណីជាសះស្បើយចំនួន ៩២នាក់ និងស្លាប់ ចំនួន២នាក់ នៅមូលដ្ឋានក្នុងក្រុង/ស្រុកចំនួន១២។ បច្ចុប្បន្ន អ្នកវិជ្ជមានជំងឺកូវីដ-១៩ ទាំង ៧០នាក់ ខាងលើ កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្តនិងតាមមន្ទីរពេទ្យបង្អែកស្រុកនីមួយៗ។ សូមបញ្ជាក់ថា...
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ធំ នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញអ្នកវិជ្ជមាន ជំងឺកូវីដ១៩ ចំនួន១១០នាក់ថ្មី និងមានករណីស្លាប់២នាក់។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១ ខេត្តកំពង់ធំ រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន២.៤៤២នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ១.៤១៤នាក់ និងកំពុងសម្រាកព្យាបាល៩៥៨នាក់ ស្លាប់៧០នាក់៕
ភ្នំពេញ៖ រដ្ឋបាលខេត្តកោះកុង នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១នេះ បានចេញ សេចក្តីប្រកាសព័ត៌មាន ស្តីពីការរកឃើញករណីវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ៣៣នាក់ថ្មី និងករណីជាសះស្បើយជំងឺកូវីដ-១៩ ចំនួន១៩នាក់ ។