ភ្នំពេញ៖ រដ្ឋបាលខេត្តបាត់ដំបង នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មានស្ដីពី ករណីរកឃើញករណី វិជ្ជមានកូវីដ១៩ ចំនួន១០៨នាក់ថ្មី ខណៈមានករណីជាសះស្បើយ១១១នាក់ និងស្លាប់២នាក់។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១នេះ ខេត្តបាត់ដំបង រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៣.៩២៩នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ២.៣៤២នាក់ កំពុងសម្រាកព្យាបាល១.៥៤០នាក់ និងស្លាប់៤៧នាក់៕
បរទេស៖ប្រទេសកូរ៉េខាងជើង តាមសេចក្តីរាយការណ៍ បានធ្វើការថ្កោលទោសចំពោះការសម្រេចចិត្តអង់គ្លេស បញ្ជូននាវាផ្ទុកយន្តហោះ HMS Queen Elizabeth មកក្នុងតំបន់អាស៊ី នៅមុនការចូលចតរបស់នាវាផ្ទុកយន្តហោះនេះនៅប្រទេសកូរ៉េខាងត្បូង នាចុងខែនេះ។ ក្រសួងការបរទេសរបស់ទីក្រុងព្យុងយ៉ាង បានចេញផ្សាយនូវសេចក្តីថ្លែងការណួមួយកាលពីថ្ងៃអង្គារ ពីលោក Choe Hyon Do ដែលជាអ្នកស្រាវជ្រាវមួយរូបមកពីសមាគមអឺរ៉ុប-កូរ៉េខាងជើង ដែលចោទប្រទេសអង់គ្លេស ពីបទបង្កើនភាពតានតឹងនៅក្នុងតំបន់។ លោក Choe Hyon...
ញូវដេលី៖ ទិន្នន័យចុងក្រោយរបស់ក្រសួងសុខាភិបាលសហព័ន្ធបានបង្ហាញថា ចំនួនសរុបនៃករណីឆ្លងជំងឺកូវីដ-១៩ របស់ឥណ្ឌា បានកើនឡើងដល់ ៣១,៨១២,១១៤ករណី ដោយករណីឆ្លងថ្មីមានចំនួន ៤២,៩៨២ករណី ត្រូវបានចុះបញ្ជីក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនៅទូទាំងប្រទេស។ យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួបានឲ្យដឹងថា ក្រៅពីនេះមានអ្នកស្លាប់ចំនួន ៥៣៣ នាក់ត្រូវបានកត់ត្រាចាប់តាំងពីព្រឹកថ្ងៃពុធ ដែលធ្វើឱ្យចំនួនអ្នកស្លាប់កើនឡើងដល់ ៤២៦,២៩០ នាក់។ នៅក្នុងប្រទេសឥណ្ឌា បច្ចុប្បន្ននេះមានករណីសកម្មចំនួន ៤១១,០៧៦ករណី នៅក្នុងប្រទេសជាមួយនឹងការកើនឡើង...
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ឆ្នាំងនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីករណីរកឃើញអ្នកវិជ្ជមានកូវីដ១៩ តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) ចំនួន ១៦នាក់ថ្មី ខណៈមានករណី អ្នកជាសះស្បើយចំនួន ៥១នាក់ និងស្លាប់ម្នាក់ ។
ភ្នំពេញ៖ រដ្ឋបាលខេត្តត្បូងឃ្មុំ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្តីពីការរកឃើញវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ៣៨នាក់ថ្មី ខណៈមានករណីជាសះស្បើយ ៤៩នាក់ និងស្លាប់ម្នាក់។ រដ្ឋបាលខេត្តត្បូងឃ្មុំអំពាវនាវ ដល់អ្នកប៉ះពាល់ផ្ទាល់ ទៅជួបក្រុមគ្រូពេទ្យ និងធ្វើចត្តាឡីស័ក ដើម្បីយកសំណាកទៅពិនិត្យ និងអ្នកប៉ះពាល់ប្រយោល សូមធ្វើចត្តាឡីស័ក តាមផ្ទះរៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃដាច់ខាត។...
ញូវយ៉ក៖ យោងតាមទិន្នន័យពីសាកលវិទ្យាល័យ Johns Hopkins បានឱ្យដឹងថា ករណីឆ្លងជំងឺកូវីដ-១៩ នៅទូទាំងពិភពលោក បានកើនឡើងលើស ២០០ លាននាក់ហើយ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ចំនួនករណីឆ្លងសកលលោក មានចំនួន ២០០,០១៤,៦០២ ដោយមានអ្នកស្លាប់ចំនួន ៤,២៥២,៨៧៣ នាក់នៅទូទាំងពិភពលោក នេះបើយោងតាមការបង្ហាញ ទិន្នន័យដោយប្រភពខាងលើ។ សហរដ្ឋអាមេរិក បានរាយការណ៍ពីករណីឆ្លងចំនួន...
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីករណីរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន៤៣នាក់ថ្មី ខណៈមានករណី ជាសះស្បើយចំនួន ៣៨នាក់ និងស្លាប់៤នាក់។ ក្នុងនោះ ក្រុងកំពង់ចាម៨នាក់, ស្រុកកំពង់សៀម៦នាក់, ស្រុកកងមាស២នាក់ , ស្រុកចំការលើ ១៤នាក់, ស្រុកស្ទឹងត្រង់៣នាក់, ព្រៃឈរ១នាក់, ស្រុកស្រីសន្ធរ៦នាក់...
ហ្សាការតា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១ថា ក្រសួងសុខាភិបាល បានឲ្យដឹងនៅថ្ងៃពុធនេះថា ចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ នៅក្នុងប្រទេសឥណ្ឌូនេស៊ី បានកើនឡើងដល់ ៣៥.៨៦៧នាក់ ក្នុងអំឡុងពេល១ថ្ងៃ ដោយកើនឡើងដល់៣.៥៣២.៥៦៧នាក់ ជាមួយគ្នានេះដែរ ចំនួនអ្នកស្លាប់បន្ថែមទៀតមាន ១.៧៤៧នាក់ ដែលកើនឡើងដល់ ១០០.៦៣៦នាក់ ។ ក្រសួងសុខាភិបាលបានរាយការណ៍ថា អ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ បានកើនឡើងជាបន្តបន្ទាប់...
ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១នេះ បានសម្រេចបិទខ្ទប់ មិនឲ្យមានការចេញចូល ទីតាំងផ្សារទួលសង្កែ ស្ថិតនៅភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញដែលមានការឆ្លងរាលដាល នៃមេរោគបំប្លែងខ្លួនថ្មី ប្រភេទដែលតា (Delta) សម្រាប់រយៈពេល១៤ថ្ងៃ គិតចាប់ពីថ្ងៃទី៥ រហូតដល់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់...
ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១នេះ បានសម្រេចបិទខ្ទប់មិនឲ្យមានការចេញចូល កំណាត់ផ្លូវលេខ១១៣ ចន្លោះផ្លូវលេខ ២៣២ និងផ្លូវលេខ២៤២ ស្ថិតនៅភូមិ២ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ ដែលមានការឆ្លងរាលដាល នៃមេរោគបំប្លែងខ្លួនថ្មី ប្រភេទដែលតា (Delta) រយៈពេល១៤ថ្ងៃ គិតចាប់ពីថ្ងៃទី៥ រហូតដល់ថ្ងៃទី១៨ ខែសីហា...