ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១នេះ បានសម្រេចបិទខ្ទប់មិនឲ្យមានការចេញចូល កំណាត់ផ្លូវលេខ១១៣ ចន្លោះផ្លូវលេខ ២៣២ និងផ្លូវលេខ២៤២ ស្ថិតនៅភូមិ២ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ ដែលមានការឆ្លងរាលដាល នៃមេរោគបំប្លែងខ្លួនថ្មី ប្រភេទដែលតា (Delta) រយៈពេល១៤ថ្ងៃ គិតចាប់ពីថ្ងៃទី៥ រហូតដល់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ និងកាត់ផ្តាច់ការឆ្លងរាលដាលនូវមេរោគបំប្លែងខ្លួនថ្មី ក្នុងសហគមន៍ ៕
![](https://dap-news.com/wp-content/uploads/2021/08/photo_2021-08-05_16-12-16-719x1024.jpg)
![](https://dap-news.com/wp-content/uploads/2021/08/photo_2021-08-05_16-12-20-719x1024.jpg)
![](https://dap-news.com/wp-content/uploads/2021/08/photo_2021-08-05_16-12-24-716x1024.jpg)
![](https://dap-news.com/wp-content/uploads/2021/08/photo_2021-08-05_16-12-26-716x1024.jpg)
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)