ភ្នំពេញ៖ រដ្ឋបាលខេត្តបាត់ដំបង នៅថ្ងៃទី៣០ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មានស្ដីពី ករណីរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន១២៥នាក់ថ្មី ខណៈមានករណីជាសះស្បើយ ១១១នាក់ និងស្លាប់ ៣នាក់ ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១នេះ ខេត្តបាត់ដំបង រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៣.១៦៦នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ ១.៩៣០៩នាក់...
ភ្នំពេញ ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈប្រាប់ពលរដ្ឋ និងពលករខ្មែរ ក្នុងរយៈពេល១៤ថ្ងៃចាប់ពីថ្ងៃ៣០ កក្កដា ដល់១២សីហា កុំធ្វើដំណើរឆ្ពោះមកព្រំដែនកម្ពុជា-ថៃ ដើម្បីទប់ស្កាត់មេរោគកូវីដ១៩ ប្រភេទដែលតា ។ ក្នុងករណី ធ្វើដំណើរមកដល់ព្រំដែន នឹងតម្រូវឲ្យឲ្យធ្វើដំណើរវិលត្រឡប់ ទៅកន្លែងដើមវិញ៕
បរទេស៖ អនុប្រធានពេទ្យបាននិយាយថា មនុស្សប្រហែល ៦០ ០០០ នាក់ គឺត្រូវបានការពារមិនឱ្យស្លាប់ នៅក្នុងចក្រភពអង់គ្លេសដោយសារលទ្ធផលនៃកម្មវិធីចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩។ យោងតាមសារព័ត៌មាន BBC ចេញផ្សាយកាលពីយប់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ បានឱ្យដឹងដោយផ្អែកតាមការលើកឡើងរបស់សាស្ត្រាចារ្យ Jonathan Van -Tam ដែលបាននិយាយថា ការប៉ាន់ប្រមាណចំនួន ២២ លានករណី ត្រូវបានបញ្ឈប់ផងដែរ...
ភ្នំពេញ៖ លោក វុី សំណាង អភិបាលខេត្តកំពង់ស្ពឺ នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១នេះ បានឱ្យដឹងថា អ្នកជំងឺកូវីដ១៩ ចំនួន១៣៦នាក់ ត្រូវបានព្យាបាលជាសះស្បើយ ខណៈគ្មានករណីឆ្លងនិងស្លាប់ថ្មីនោះទេ។ តាមរយៈគេហទំព័រហ្វេសប៊ុក លោក វុី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងថា «នៅថ្ងៃទី30 ខែកក្កដា ឆ្នាំ2021នេះ...
ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា បន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មី ចំនួន៦៦៨នាក់ទៀត ជាសះស្បើយចំនួន៨១២នាក់ និងស្លាប់ចំនួន២៥នាក់។ ក្នុងនោះករណីឆ្លងសហគមន៍ចំនួន៤២៨នាក់ និងអ្នកដំណើរពីបរទេសចំនួន២៤០នាក់។ សូមបញ្ជាក់ថា គិតត្រឹមព្រឹក ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងសរុបចំនួន៧៦៥៨៥ នាក់ អ្នកជាសះស្បើយចំនួន៦៩១៩៨នាក់ និងអ្នកស្លាប់ចំនួន១៣៧៥នាក់៕
ភ្នំពេញ៖ លោក Benjamin Wohlauer ឯកអគ្គរដ្ឋទូតអាមេរិកស្តីទី បានបញ្ជាក់ថា រដ្ឋាភិបាលអាមេរិក ផ្ដល់វ៉ាក់សាំងមកឲ្យកម្ពុជាចំនួន ១លានដូសនេះ មិនភ្ជាប់លក្ខខណ្ឌណាមួយឡើយ ផ្ទុយទៅវិញ អាមេរិក ចែករំលែកវ៉ាក់សាំងទាំងនេះ ដើម្បីសង្គ្រោះ ជីវិតមនុស្ស ។ ក្នុងពិធីទទួលវ៉ាក់សាំង Johnson & Johnson ជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនអាមេរិក...
ភ្នំពេញ៖ រដ្ឋបាលខេត្តសៀមរាប បានឱ្យដឹងថា ក្នុងព្រឹត្តិការណ៍ នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ រដ្ឋបាលខេត្ត បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៩៨នាក់ថ្មី ខណៈមានករណីជាសះស្បើយ ចំនួន២៣នាក់ និងស្លាប់ម្នាក់ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៤២១៩នាក់...
ញូវដេលី៖ ទិន្នន័យចុងក្រោយរបស់ក្រសួងសុខាភិបាលសហព័ន្ធបានបង្ហាញថា ចំនួនសរុបនៃឆ្លងជំងឺកូវីដ-១៩ របស់ឥណ្ឌា បានកើនឡើងដល់ ៣១,៥២៨,១១៤ករណីនៅថ្ងៃព្រហស្បតិ៍នេះ ខណៈដែលមានករណីឆ្លងថ្មីចំនួន ៤៣,៥០៩ករណី ត្រូវបានចុះបញ្ជីក្នុងអំឡុងពេល ២៤ ម៉ោងនៅទូទាំងប្រទេស។ យោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ បានឲ្យដឹងថា ក្រៅពីនេះមានអ្នកស្លាប់ចំនួន ៦៤០ នាក់ ដោយសាររោគរាតត្បាត ត្រូវបានគេរាយការណ៍ចាប់តាំងពីព្រឹកថ្ងៃពុធ ដោយចំនួនអ្នកស្លាប់ សរុបកើនឡើ...
ភ្នំពេញ ៖ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និង នេសាទ បានបញ្ជាក់ថា កម្ពុជា សម្រេចផ្អាកការនាំចូលសាច់បង្កកពីបរទេសជាបណ្តោះអាសន្ន បន្ទាប់ពីរកឃើញសាច់បង្កកមានផ្ទុកវីរុសកូវីដ-១៩ កាលពីពេលថ្មីៗនេះ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ។ នេះបេីយោងតាមការចេញផ្សាយ របស់ ក្រសួងព័ត៌មាន។ លោក វេង សាខុន បានឲ្យដឹងថា...
ភ្នំពេញ៖ លោក ហ៊ុន ម៉ានី អ្នកតំណាងរាស្រ្តខេត្តកំពង់ស្ពឺ បានលើកឡើងថា ជំនួយជាវ៉ាក់សាំង របស់រដ្ឋាភិបាលអាមេរិក គឺជាកាយវិការ ដ៏មានអត្ថន័យ ក្នុងការចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចខិតខំប្រឹងប្រែង ប្រយុទ្ធប្រឆាំងនឹងការឆ្លងរាលដាល នៃជំងឺកូវីដ-១៩។ សូមរំលឹកថា ស្ថានទូតអាមេរិកប្រចាំកម្ពុជា បានប្រកាសថា រដ្ឋាភិបាលអាមេរិក នឹងផ្ដល់ជំនួយជាវ៉ាក់សាំង ប្រភេទJohnson &...