ភ្នំពេញ៖ សមាគមធនាគារនៅកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងសមាគមសហព័ន្ធហិរញ្ញវត្ថុ និងបច្ចេកវិទ្យា នៃកម្ពុជា នាថ្ងៃទី៤ ខែមីនា ឆ្នាំ២០២២ បានប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការ « ក្រមប្រតិបត្តិ នៃវិស័យធនាគារ និងហិរញ្ញវត្ថុ»។ ក្នុងពិធីប្រកាសដាក់ឲ្យប្រើប្រាស់នេះដែរ ដោយមានការចូលរួមពីសំណាក់ លោក រ័ត្ន សុវណ្ណនរៈ ឧបការីទេសាភិបាល និងជាអគ្គនាយកត្រួតពិនិត្យធនាគារជាតិ នៃកម្ពុជា,...
ភ្នំពេញ ៖ សង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែនកំពុងកើតឡើង ដោយមិនទាន់ស្រាក់ស្រាន្ត សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងឲ្យដឹងថា ពិភពលោកទាំងមូល រួមទាំងប្រទេសកម្ពុជាផងនោះ បាននិងកំពុងរងផលប៉ះពាល់ ដោយសារតែប្រេងចាប់ផ្ដើមឡើងថ្លៃ ដែលកើតចេញពីសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន ។ ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ ផ្លូវជាតិលេខ៣ ភ្នំពេញ-កំពត នៅព្រឹកថ្ងៃទី២ ខែមីនា...
វិភាគ៖ ទណ្ឌកម្មរុស្ស៊ីរបស់លោក Biden អាចនឹងធ្វើឲ្យក្រុងម៉ូស្គូ ចំណេញពីប្រេង និងឧស្ម័ន កប់ក្តោង, នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន អាមេរិកាំង AP នៅមុននេះបន្តិច។ មានការឆ្លុះបញ្ចាំងយ៉ាងច្បាស់លាស់ នៅក្នុងការដាក់ទណ្ឌកម្មរបស់ប្រធានាធិបតី Joe Biden ប្រឆាំងនឹងប្រទេសរុស្ស៊ី៖ ប្រេង និងឧស្ម័នធម្មជាតិពីប្រទេសនោះ នឹងបន្តហូរដោយសេរី ទៅកាន់ពិភពលោកទាំងមូល ហើយប្រាក់នឹងបន្តហូរចូល ប្រទេសរុស្ស៊ី។...
Breaking:សហភាពអឺរ៉ុប យល់ព្រមជាផ្លូវការ នូវការហាមឃាត់លើ ប្រតិបត្តិការ ធនាគារកណ្តាលរុស្ស៊ី ហើយ, នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន បារាំង AFP នៅមុននេះបន្តិច។ ប្រែសម្រួលដោយ៖ សយ សុភា
នាយកគ្រប់គ្រង IMF Kristalina Georgieva បាននិយាយថា “ជម្លោះនេះក៏កំពុងមានផលប៉ះពាល់សេដ្ឋកិច្ច យ៉ាងធ្ងន់ធ្ងរផងដែរ ដែលវានឹងកាន់តែអាក្រក់ទៅៗ នៅពេលដែលវា បន្តទៅមុខទៀត”។ វ៉ាស៊ីនតោន៖ នាយកគ្រប់គ្រង មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) លោកស្រី Kristalina Georgieva បាននិយាយកាលពីថ្ងៃសុក្រថា ព្រឹត្តិការណ៍ក្នុងសប្តាហ៍នេះ ក្នុងប្រទេសអ៊ុយក្រែន គឺជា “បញ្ហានៃក្តីបារម្ភយ៉ាងធ្ងន់ធ្ងរ”...
ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្មកម្ពុជា បានសម្របសម្រួលបើកច្រកទីផ្សារ និងជំរុញការនាំចេញដំឡូងមីស្ងួតកម្ពុជា ចំនួន៤០ម៉ឺនតោន ទៅកាន់តំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី នៃប្រទេសចិន ចាប់ពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៣ ខាងមុខនេះ។ តាមរយៈគេហទំព័រហ្វេសប៊ុករបស់ក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា នាថ្ងៃទី២៤ កុម្ភៈ ក្រសួងបានសហការរៀបចំពិធីចុះហត្ថលេខា ស្តីពី កិច្ចសហប្រតិបត្តិការជំរុញពាណិជ្ជកម្ម រវាងអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម និងមន្ទីរពាណិជ្ជកម្មនៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី ប្រទេសចិន...
ភ្នំពេញ៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានឲ្យដឹងថា ជាមួយការបន្តកំរើកឡើងវិញនៃការឆ្លងជំងឺកូវីដ-១៩ ប្រភេទអូមីក្រុង ចរន្តភ្ញៀវទេសចរ នៅតាមគោលដៅទេសចរណ៍នានា មានការថមថយខ្លះនាចុងសប្តាហ៍នេះ។ ជាក់ស្តែង តួលេខខាងលើថយចុះ ៩.៤៤% ធៀបនឹងចុងសប្តាហ៍កន្លងមក។ នេះបើយោងតាមក្រសួងទេសចរណ៍។ លោករដ្ឋមន្រ្តីបន្ថែមថា ទោះបីមានការថមថយខ្លះ ប៉ុន្តែតួលេខខាងលើនៅមានកម្រិតប្រហាក់ប្រហែលនឹងស្ថានភាពពេលដែលព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ត្រូវបានបិទបញ្ចប់។...
ភ្នំពេញ៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអះអាងថា កម្ពុជា នាំចេញទៅប្រទេសកាណាដា ក្រោមកម្មវិធីពន្ធគយសេរី និងកូតាសេរី ដែលមានទំហំទឹកប្រាក់ រហូតដល់ ៩៥៤,៨២លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២១។ នេះបើយោងតាម ក្រសួងពាណិជ្ជកម្ម នៅថ្ងៃសុក្រ ទី១១ ខែកុម្ភៈ ឆ្នាំ២០២២។ លោករដ្ឋមន្រ្តី បានជួបពិភាក្សាការងារជាមួយ...
ភ្នំពេញ ៖ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប្រាប់លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ថា ការកើនឡើងថ្លៃជ្រូករស់មួយផ្នែកបង្កឡើងដោយកង្វះយន្ដការប្រកួតប្រជែងប្រកបដោយតម្លាភាព រវាងក្រុមហ៊ុននាំចូលជ្រូករស់សម្រាប់ផ្គត់ផ្គង់មកប្រទេសកម្ពុជា។ ថ្មីៗនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានធ្វើលិខិតជូន...
ភ្នំពេញ ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តផ្តល់ជំនួយចំនួន២ មានតម្លៃសរុប៦.៨លានដុល្លារ ដើម្បីជួយស្តារវិស័យទេសចរណ៍ លើកស្ទួយ គុណភាពនិងផលិតកម្មស្រូវ ព្រមទាំងពង្រឹងខ្សែសង្វាក់ផ្គត់ផ្គង់ស្រូវ នៅកម្ពុជា ដែលរងផលប៉ះពាល់ ដោយសារការរាតត្បាត នៃជំងឺកូវីដ១៩។ យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ ADB នាពេលថ្មីៗនេះ បានបញ្ជាក់ថា កញ្ចប់ជំនួយទីមួយមានតម្លៃ ៣.៧លានដុល្លារ ត្រូវបានគេរំពឹងថា...