សេដ្ឋកិច្ច

តម្លៃមាស នៅទីផ្សារអាស៊ី កើនដល់លើសពី ២ ០០០ដុល្លារ មួយអោន

បរទេស៖ តម្លៃមាសបានកើនឡើង ដល់ជាង ២ ០០០ ដុល្លារ ក្នុងមួយអោន (ជាង ៧,៥ជី) នៅក្នុងធ្វើពាណិជ្ជកម្មនៅអាស៊ី នៅព្រឹកថ្ងៃចន្ទ ខណៈដែលអ្នកវិនិយោគបានភៀសខ្លួន ទៅកាន់ទំនិញដែលមានសុវត្ថិភាព ដោយសារការភ័យខ្លាច អំពីផលប៉ះពាល់នៃសង្រ្គាមអ៊ុយក្រែន លើសេដ្ឋកិច្ចពិភពលោក។

យោងតាមសារព័ត៌មាន The Malaysian Reserve ចេញផ្សាយនៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២២ បានឱ្យដឹងថា លោហៈដ៏មានតម្លៃ បានឡើងដល់កំពូល ២ ០០០,៨៦ ដុល្លារ ក្នុងមួយអោន (ជាង ៧,៥ជី) ដែលជាកម្រិតខ្ពស់បំផុត ចាប់តាំងពីខែកញ្ញា ឆ្នាំ ២០២០។

ពាណិជ្ជករត្រូវបានរត់ទៅកាន់ទីសុវត្ថិភាព ខណៈដែលរុស្ស៊ី បន្តជាមួយនឹងការលុកលុយ របស់ខ្លួនលើអ៊ុយក្រែន ដែលបានវាយលុកទីផ្សារភាគហ៊ុន និងបានបញ្ជូនតម្លៃប្រេង ដល់កម្រិតខ្ពស់ជិត 14 ឆ្នាំមកនេះ ដោយបន្ថែមសម្ពាធកើនឡើងបន្ថែមទៀត ចំពោះអតិផរណាខ្ពស់រួចទៅហើយ៕ ប្រែសម្រួលៈ ណៃ តុលា

To Top