ភ្នំពេញ៖ ថ្ងៃទី១៤ ខែតុលា ឆ្នាំ 2024 – ក្រុមហ៊ុន Vietjet កំពុងផ្តល់តម្លៃសំបុត្រយន្តហោះទាបបំផុតសម្រាប់ជើងហោះហើររវាងខេត្តសៀមរាប និងទីក្រុងហាណូយ រដ្ឋធានីនៃប្រទេសវៀតណាម រួមជាមួយនឹងការផ្តល់ជូនអត្ថប្រយោជន៍ដ៏អស្ចារ្យនៅទូទាំងបណ្តាញរបស់ខ្លួន បន្ទាប់ពីមានការប្រកាសនាពេលថ្មីៗនេះ អំពីផ្លូវហោះហើរអន្តរជាតិថ្មី និងការបង្កើនប្រេកង់ជើងហោះហើរជាច្រើន។ ឥឡូវនេះ អ្នកដំណើរមកពីប្រទេសកម្ពុជាអាចកក់សំបុត្រតម្លៃចាប់ពី USD0 (*) សម្រាប់ការធ្វើដំណើររវាងថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ ២០២៤ និងថ្ងៃទី ២២ ខែឧសភា ឆ្នាំ ២០២៥ (**)។ ការផ្តល់ជូននេះមានរហូតដល់ថ្ងៃទី ១៧ខែតុលា ឆ្នាំ ២០២៤ ហើយអនុវត្តចំពោះបណ្តាញជើងហោះហើរទាំងមូលរបស់ Vietjet រួមទាំងផ្លូវអាកាសសំខាន់ៗពីសៀមរាប-ហាណូយផងដែរ។ លើសពីនេះ អ្នកដំណើរក៏អាចរីករាយជាមួយការបញ្ចុះតម្លៃ ៥០% លើសំបុត្រ Deluxe លើគ្រប់ផ្លូវហោះហើរទាំងអស់របស់ Vietjet ជាមួយនឹងអត្ថប្រយោជន៍បន្ថែម រួមទាំងការដាក់ឥឥវ៉ាន់ឥតគិតថ្លៃ ការជ្រើសរើសកៅអី និងការផ្លាស់ប្តូរដំណើរកម្សាន្ត (***)។ ប្រូម៉ូសិននេះ អនុវត្តចំពោះការកក់សំបុត្រ និងជើងហោះហើរចាប់ពីពេលនេះដល់ថ្ងៃទី ២០ ខែវិច្ឆិកា...
ភ្នំពេញ៖ ថ្ងៃទី០៩ ខែតុលា ឆ្នាំ ២០២៤ – ក្រុមហ៊ុន Vietjet បន្តការពង្រីកបណ្តាញហោះហើរដ៏រឹងមាំរបស់ខ្លួន តាមរយៈព្រឹត្តិការណ៍សំខាន់ៗចំនួនពីរ រួមមាន កិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន CFM ដើម្បីទិញម៉ាស៊ីន LEAP-1B ជាង ៤០០ គ្រឿង និងយន្តហោះ Airbus A321neo ថ្មីចំនួនមួយគ្រឿង។ ភាគីទាំងពីរ បានបង្ហាញពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនអាកាសចរណ៍ក្នុងការធ្វើទំនើបកម្មកងនាវាអាកាសចរណ៍របស់ខ្លួន និងបង្កើនប្រសិទ្ធភាពប្រតិបត្តិការរបស់ខ្លួនឆ្ពោះទៅរកការធ្វើប្រតិបត្តិការអាជីវកម្មអាកាសចរណ៍ប្រកបដោយនិរន្តរភាព។ កិច្ចព្រមព្រៀងមួយក្នុងចំណោមកិច្ចព្រមព្រៀងទាំងពីរ – ដើម្បីផ្តល់សេវាបច្ចេកទេសម៉ាស៊ីន និងម៉ាស៊ីន – ត្រូវបានចុះហត្ថលេខានៅចំពោះមុខប្រធានាធិបតីវៀតណាម លោក To Lam និងប្រធានាធិបតីបារាំង លោកEmmanuel Macron នៅវិមាន Élysée។ កិច្ចព្រមព្រៀងទាំងពីរត្រូវបានប្រកាសឡើង ខណៈដែលក្រុមហ៊ុន Vietjet ត្រៀមនឹងបង្កើនប្រេកង់ហោះហើរនៅលើផ្លូវដែលតភ្ជាប់ខេត្តសៀមរាបទៅកាន់ទីក្រុងហាណូយរបស់វៀតណាម ក៏ដូចជាផ្លូវហោះហើរទៅកាន់តតំបន់ផ្សេងៗទៀតនៅទូទាំងអាស៊ី។ Vietjet ពង្រឹងភាពជាដៃគូជាមួយក្រុមហ៊ុន CFM ដោយចុះកិច្ចព្រមព្រៀងទិញម៉ាស៊ីនយន្តហោះ LEAP-1B ភាពជាដៃគូរបស់ក្រុមហ៊ុន Vietjet ជាមួយក្រុមហ៊ុន CFM International ដែលជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នារវាងក្រុមហ៊ុន Safran Aircraft Engines និង ក្រុមហ៊ុន GE...
បរទេស ៖ តម្លៃដុំមាសនៅក្នុងប្រទេសវៀតណាមបានកើនឡើង ១,១៩ភាគរយ ដល់ ៨៥ លានដុង ស្មើនឹង ៣.៤២១,៩០ ដុល្លារអាមេរិក ក្នុងមួយ តម្លឹង (១ tael ស្មើនឹង ៣៧,៥ ក្រាមឬ ១,២ អោន) នៅព្រឹកថ្ងៃអង្គារ ដែលជាកម្រិតខ្ពស់បំផុត ចាប់តាំងពីចុងខែឧសភា...
ភ្នំពេញ៖ ថ្ងៃទី ៨ ខែតុលា ឆ្នាំ ២០២៤ – ក្រុមហ៊ុន Vietjet កំពុងបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះពាណិជ្ជកម្ម និងវិស័យទេសចរណ៍នៅកម្ពុជា តាមរយៈការបង្កើនប្រេកង់ហោះហើរនៅលើផ្លូវដែលតភ្ជាប់ខេត្តសៀមរាបនៃប្រទេសកម្ពជា ជាមួយទីក្រុងហាណូយនៃប្រទេសវៀតណាម។ ចាប់ពីថ្ងៃទី ២៧ ខែតុលា ផ្លូវហោះហើរនេះ នឹងដំណើរការជារៀងរាល់ថ្ងៃ ដោយកើនឡើងពីជើងហោះហើរទៅមកចំនួន ៤ ដងក្នុងមួយសប្តាហ៍ ដោយផ្តល់នូវជម្រើសហោះហើរក្នុងតម្លៃសមរម្យបន្ថែមទៀតសម្រាប់អ្នកធ្វើដំណើរមកពីកម្ពុជា។ ឥឡូវនេះ អ្នកធ្វើដំណើរអាចរកទិញសំបុត្របានតាមរយៈគេហទំព័រ www.vietjetair.com និងកម្មវិធីទូរស័ព្ទ Vietjet Air។ អ្នកធ្វើដំណើរកម្ពុជាអាចទាញយកអត្ថប្រយោជន៍ពីការប្រូម៉ូសិនដ៏ពិសេសនេះបាន ដោយគ្រាន់តែកក់ជើងហោះហើរនៅពេលនេះ។ នៅថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០២៤ ចាប់ពីម៉ោង ១២:០០ ព្រឹក ដល់ម៉ោង ១១:៥៩ យប់ (UTC+7) អ្នកដំណើរអាចទទួលបានការបញ្ចុះតម្លៃរហូតដល់ ១០០% លើសំបុត្រអេកូ (*) ដោយប្រើលេខកូដប្រូម៉ូសិន VJ1010។ ការផ្តល់ជូនដ៏អស្ចារ្យនេះ មានសុពលភាពសម្រាប់ការធ្វើដំណើរដែលធ្វើឡើងនៅចន្លោះថ្ងៃទី ១ខែមករា ឆ្នាំ ២០២៥ និងថ្ងៃទី ២២ ខែឧសភា ឆ្នាំ ២០២៥ (**)។...
ភ្នំពេញ៖ ថ្ងៃទី០៤ ខែតុលា ឆ្នាំ ២០២៤នេះ ក្រុមហ៊ុន Vietjet និង Castlelake ដែលជាអ្នកគ្រប់គ្រងការវិនិយោគជំនួសសកលដែលមានឯកទេសក្នុងការវិនិយោគលើទ្រព្យសកម្មដែលមានបទពិសោធន៍ជិត ២០ ឆ្នាំក្នុងការវិនិយោគ ជួល និងសេវាកម្មយន្តហោះបានផ្លាស់ប្តូរអនុស្សរណៈនៃការយោគយល់គ្នា (MOU) ដើម្បីផ្តល់ហិរញ្ញប្បទានយន្តហោះចំនួន ៤ គ្រឿងដែលមានតម្លៃ ៥៦០ លានដុល្លារអាមេរិក។ ពិធីអនុស្សរណៈនៃការយោគយល់គ្នា នេះបានប្រព្រឹត្តទៅក្រោមវត្តមានរបស់អគ្គលេខាបក្ស និងជាប្រធានរដ្ឋវៀតណាម លោក To Lam នៅវេទិកាធុរកិច្ចវៀតណាម-អៀរឡង់។ ជាផ្នែកមួយនៃ MOU នេះ Castlelake មានបំណងផ្តល់ហិរញ្ញប្បទានសម្រាប់យន្តហោះ Airbus A321neo ទំនើបថ្មីចំនួន ៤ ក្រោមការបញ្ជាទិញដែលមានស្រាប់របស់ក្រុមហ៊ុន Vietjet ជាមួយក្រុមហ៊ុន Airbus ។ យន្តហោះទាំងនេះនឹងត្រូវបានដឹកជញ្ជូនទៅនៅឆ្នាំ ២០២៤។ ប្រតិបត្តិការដែលបានរំពឹងទុកនេះធ្វើឡើងតាមកិច្ចព្រមព្រៀងហិរញ្ញប្បទានដែលត្រូវបានបញ្ចប់ក្នុងឆ្នាំ ២០២៣ សម្រាប់យន្តហោះ Airbus A321neo ចំនួន ៣ គ្រឿង និងជាមូលដ្ឋានគ្រឹះសម្រាប់កិច្ចសហប្រតិបត្តិការនាពេលអនាគតលើកិច្ចព្រមព្រៀងហិរញ្ញប្បទានទាក់ទងនឹងកងនាវាដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័សរបស់ក្រុមហ៊ុន Vietjet ។ លោក Chris...
ភ្នំពេញ៖ ប្រទេសកម្ពុជា ថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ ២០២៤ – ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា បានចូលរួមចំណែកដល់សេដ្ឋកិច្ចក្នុងប្រទេសកម្ពុជារហូតដល់ ៤៣៨ លានដុល្លារ នេះបើយោងតាមរបាយការណ៍ផលវិជ្ជមាននៃសេដ្ឋកិច្ចសង្គមដែលត្រូវបានធ្វើឡើងស្របជាមួយនឹងការគម្រប់ខួបលើកទី ៣០ របស់ក្រុមហ៊ុននេះ។ របាយការណ៍ «ការរួមចំណែកសេដ្ឋកិច្ចសង្គមឆ្នាំ ២០២៣នៅក្នុងព្រះរាជាណាចក្រកម្ពុជា របស់ក្រុមហ៊ុន ហ៊ិននីគែន» ត្រូវបានប្រគល់ជូន សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាកំឡុងជំនួបសម្តែងការគួរសមថ្មីៗនេះពីគណៈប្រតិភូក្រុមហ៊ុន ហ៊ិននីគែន ដែលដឹកនាំដោយលោក Jacco van der Linden ក្រោមប្រធានបទ «អរគុណសម្រាប់ ៣០ ឆ្នាំ»។ របាយការណ៍នេះបានបង្ហាញថា ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា បានចំណាយ ៧៥ ភាគរយនៃលទ្ធកម្មសរុបរបស់ខ្លួនដែលមានតម្លៃ ១៤២ លានដុល្លារសហអាមេរិក ទៅលើអ្នកផ្គត់ផ្គង់ក្នុងស្រុកដែលជាផ្នែកមួយនៃការជម្រុញសេដ្ឋកិច្ចក្នុងស្រុកយ៉ាងសំខាន់ក្នុងវិស័យ ការវេចខ្ចប់ ដឹកជញ្ជូន កសិកម្ម ថាមពល ទីផ្សារ និងការវិនិយោគក្នុងស្រុក។ អ្នកផ្គត់ផ្គង់ក្នុងស្រុកមួយដែលទទួលបានអត្ថប្រយោជន៍ពីការចំណាយក្នុងស្រុករបស់ក្រុមហ៊ុន ហ៊ិននីគែន កម្ពុជា គឺក្រុមហ៊ុន OJI...
ភ្នំពេញ៖ ថ្ងៃទី 25 ខែកញ្ញា ឆ្នាំ 2024 – ក្រុមហ៊ុន Vietjet និងក្រុមហ៊ុន Honeywell Aerospace Technologies ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការ ដើម្បីផ្តល់សេវាបច្ចេកទេសអាកាសចរណ៍ និងយន្តហោះទំនើបនិងសន្សំសំចៃប្រេងដល់ Vietjet ។ ពិធីនេះ បានប្រព្រឹត្តទៅក្រោមវត្តមានរបស់អគ្គលេខាបក្ស និងជាប្រធានរដ្ឋវៀតណាម...
ភ្នំពេញ៖ ថ្ងៃទី 19 ខែកញ្ញា ឆ្នាំ 2024 – ឥឡូវនេះ ភ្ញៀវដំណើរអាចរៀបចំផែនការសម្រាប់ការធ្វើដំណើរកម្សាន្តខាងមុខរបស់ខ្លួន ខណៈដែល Vietjet ផ្តល់ជូនប្រូម៉ូសិនតម្លៃសំបុត្រ Deluxe ដែលបញ្ចុះតម្លៃរហូតដល់ 50% () នៅលើបណ្តាញជើងហោះហើរទាំងអស់របស់ Vietjet នូវទូទាំងប្រទេសវៀតណាម និងអាស៊ីប៉ាស៊ីហ្វិក។ រយះពេលកក់សំបុត្រ និងកាលបរិច្ឆេទធ្វើដំណើរមានសុពលភាពចាប់ពីពេលនេះ...
បរទេស៖ ប្រទេសថៃ និង ប្រទេសវៀតណាម ដែលនៅជាប់ខាងនឹងប្រទេសកម្ពុជា កំពុងរៀបចំយុទ្ធសាស្រ្តដើម្បីទាក់ទាញ ភ្ញៀវទេសចរណ៍អន្តរជាតិរាប់លាននាក់ ឱ្យមកទស្សនាប្រទេសពួកគេទាំងរៀងៗខ្លួន ឱ្យកាន់តែច្រើនថែមទៀត ប្រយោជន៍ដើម្បីបង្កើនចំណូលសម្រាប់ប្រជាជន និងសេដ្ឋកិច្ចជាតិ។ ដោយក្នុងនោះ នៅប្រទេសថៃ ខណៈពេលដែលប្រទេសថៃត្រូវបាន គេយល់ថាជាធម្មតាជាគោលដៅ “សមុទ្រ ខ្សាច់ និងព្រះអាទិត្យ” ការទាក់ទាញទីផ្សារទេសចរណ៍ថ្មី ដោយការអភិវឌ្ឍន៍ភាពទាក់ទាញ ដែលបង្កើតឡើងដោយមនុស្ស គឺបានធ្វើឱ្យមានការចាប់អារម្មណ៍ពីវិស័យឯកជន។...
បរទេស ៖ អ្នកវិភាគពីខាងធនាគារបណ្តាក់ទុន Goldman Sachs បានបញ្ជាក់សារជាថ្មី អំពីទស្សនវិស័យកើនឡើងរបស់ពួកគេលើតម្លៃមាស ដោយបញ្ជាក់ថា ការកាត់បន្ថយអត្រាការប្រាក់ ដែលរំពឹងទុកពី Federal Reserve ទំនងជានឹងជំរុញតម្លៃ មាសបន្ថែមទៀត។ យោងតាមវែបសាយ Investing.com បានចេញផ្សាយថា ធនាគាររក្សាគោលដៅ ២.៧០០ដុល្លារ ក្នុងមួយអោនស៍ សម្រាប់ដើមឆ្នាំ ២០២៥...