ភ្នំពេញ៖ លោក ឡៅ ម៉ុងហៃ អ្នកវិភាគនយោបាយនិងសង្គម បានលើកឡើងថានៅភូមា អាចមានការបង្ហូរឈាមដូចឆ្នាំ១៩៨៨ជាថ្មីទៀត ខណៈភាពតានតឹងកំពុងកើនឡើង នៅក្នុងប្រទេសមីយ៉ាន់ម៉ាបន្ទាប់ពីយោធាបានដាក់ពង្រាយ រថពាសដែកនៅតាមដងផ្លូវ នៃទីក្រុងធំបំផុតនៅទីក្រុងរ៉ង់ហ្គូនស្របពេលដែលមានការបិទប្រព័ន្ធអ៊ីនធឺណិត និងដាច់ភ្លើងពេញមួយយប់។ ជាមួយគ្នានោះ លោក ឡៅ ម៉ុងហៃ បានស្នើដល់រាជរដ្ឋាភិបាលកម្ពុជា សហការជាមួយរដ្ឋាភិបាល ប្រទេសអាស៊ានឯទៀត ធ្វើអន្តរាគមន៍ជាមួយរដ្ឋាភិបាលយោធាភូមា សុំឲ្យអត់ធ្មត់ទប់ចិត្ត ចៀសវាងកុំឲ្យមានការបង្ហូរឈាមគ្នាដូចនៅឆ្នាំ១៩៨៨...
ភ្នំពេញ៖ ក្នុងឱកាសបង្កើតប្រារព្ធពិធី នៃការបង្កើតគណបក្សយុវជនកម្ពុជា ១អាណត្តិ នៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១ លោក ពេជ្រ ស្រស់ បានប្តេជ្ញាចិត្តចូលរួមបំរើជាតិមាតុភូមិ ដោយអះអាងថា មិនពុករលួយដោយប្រឆាំងនឹង ពួកលួចផលប្រយោជន៍ និងទ្រព្យសម្បត្តិជាតិ។ ក្រោយបញ្ចប់សមាជនាថ្ងៃ១៤ កុម្ភៈនោះ លោកពេជ្រ ស្រស់ បានបង្ហាញខ្លឹមសារជាច្រើនចំណុច។ ក្នុងនោះចំណុចសំខាន់ៗរបស់រួមមាន៖ គណបក្សយុវជនកម្ពុជាប្តេជ្ញា...
បច្ចុប្បន្នភាព: ប្រព័ន្ធផ្សព្វផ្សាយ CNA បានចុះផ្សាយ នៅថ្ងៃសុក្រ ទី១២ ខែកុម្ភៈនេះថា ប្រមុខដឹកនាំយោធា ដ៏មានឥទ្ធិពលរបស់សហភាពមីយ៉ានម៉ា លោក មីន អ៊ុង លាំង (Min Aung Hlain) បានព្រមានដល់បុគ្គលិក បម្រើការងារនៅតាមក្រុមហ៊ុនឯកជន និងតាមស្ថាប័ននានា របស់រដ្ឋាភិបាល អោយចូលបម្រើ ការងាររបស់ខ្លួនវិញ ដោយកុំទៅចូលរួម ធ្វើបាតុកម្ម ។ នេះគឺជាលើកដំបូងហើយ សម្រាប់ប្រមុខដឹកនាំកំពូល កងកម្លាំងយោធារូបនេះ ដែលបានចេញនូវការព្រមាន ជាសាធារណៈ តាមកញ្ចក់ទូរទស្សន៍ ចាប់តាំងពីបានធ្វើរដ្ឋប្រហារផ្តួលរំលំរដ្ឋាភិបាលស៊ីវិល របស់លោកស្រី អ៊ុងសាន ស៊ូជី (Aung San Suu Kyi) កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១នេះ ។ ការព្រមាន របស់លោក មីន អ៊ុង លាំង ត្រូវបានធ្វើឡើងខណៈដែលក្រុមបាតុករ កាន់តែច្រើន ប្រមាណជាង១០ម៉ឺននាក់ ដែលបាតុករមួយចំនួន ជាបុគ្គលិកបម្រើការងារ នៅតាមក្រុមហ៊ុនឯកជន និងតាមស្ថាប័ននានា របស់រដ្ឋាភិបាល បានចូលរួមធ្វើបាតុកម្មនៅទូទាំងប្រទេស ចាប់តាំងពីក្រោយថ្ងៃដែល កងកម្លាំងយោធា បានធ្វើរដ្ឋប្រហារ ។ លោក ច ទីន ស្វេ (Kyaw Tint Swe) សមាជិកគណៈកម្មការព័ត៌មាន របស់របស់គណបក្សសម្ព័ន្ធជាតិ ដើម្បីលទ្ធិប្រជាធិបតេយ្យ(NLD) បាននិយាយថា បុគ្គលិកនៅក្រសួងសុខាភិបាល ក្រសួងអប់រំ និងបុគ្គលិកនៅស្ថាប័នមួយចំនួនទៀត បានចេញទៅធ្វើបាតុកម្ម ជាមួយប្រជាពលរដ្ឋ មកពីគ្រប់មជ្ឈដ្ឋាន នៅទូទាំងប្រទេស ។ លោក ច ទីន ស្វេ បានបន្ថែមថា ការចេញធ្វើបាតុកម្ម របស់បុគ្គលិករដ្ឋ និងឯកជន បានធ្វើអោយចរន្តការងារ មួយចំនួននៅក្នុងស្ថាប័នរដ្ឋ និងឯកជន មានភាពរអាក់រអួល យ៉ាងខ្លាំង ជាពិសេស គឺអ្នកជំងឺនៅតាមមន្ទីរពេទ្យនានា នៅក្នុងប្រទេសនេះ កំពុងប្រឈមដោយគ្មាន ក្រុមគ្រូពេទ្យគ្រប់គ្រាន់ សម្រាប់ព្យាបាលអ្នកជំងឺ ខណៈដែលសាលារៀនខ្លះ ត្រូវបានបិទទ្វារ ដោយសារគ្រូបង្រៀន បានចេញទៅធ្វើបាតុកម្ម ។ អ្នកជំនាញខាង កិច្ចការនយោបាយ នៅតំបន់អាស៊ី-អាគ្នេយ៍ បាននិយាយថា ក្រោយពីកងកម្លាំងយោធា បានធ្វើរដ្ឋប្រហារ ប្រទេសនេះ កំពុងប្រឈមមុខនឹង វិបត្តិធំៗ៤យ៉ាង គឺវិបត្តិនយោបាយ វិបត្តិសន្តិសុខ វិបត្តិសេដ្ឋកិច្ច និងវិបត្តិសុខភាព ដែលកើតចេញ ពីការឆ្លងរាលដាលវីរុសCovid-19នៅទូទាំងប្រទេស ។ អ្នកជំនាញដដែលបានបន្តថា វិបត្តិនយោបាយ នៅក្នុងប្រទេសនេះ អាចនឹងអូសបន្លាយ រយៈពេលយូរ ប្រសិនបើមេដឹកនាំខាងយោធា និងស៊ីល មិនបានជួបពិភាក្សាគ្នាក្នុងការស្វែងរកដំណោះស្រាយ ដោយសារតែ កងកម្លាំងយោធាបានប្រកាស ដាក់ប្រទេសនេះ ក្នុងគ្រាអាសន្នរយៈពេលមួយឆ្នាំ ទើបបើកអោយមានការ បោះឆ្នោតឡើងវិញ ។ វិបត្តិសន្តិសុខក៏ដូចគ្នាដែរ ប្រសិនបើក្រុមប្រជា បាតុករនៅតែបន្តចេញទៅ ធ្វើបាតុកម្មប្រឆាំង នឹងរដ្ឋប្រហាររបស់កងកម្លាំងយោធាហើយកងកម្លាំងយោធា នៅតែបន្តបង្ក្រាបលើក្រុមបាតុករ ដូចនៅពេលបច្ចុប្បន្ននេះ វិបត្តិសន្តិសុខនឹងអាចកើតឡើង ដោយចៀសមិនរួច ដោយសារតែកំហឹងទាំងខាងជនស៊ីវិល និងយោធា ។ វិបត្តិសេដ្ឋកិច្ច ក៏ចាប់ផ្តើមកើតមានដែរ នៅពេលខាងមុខ ដោយសារប្រធានាធិបតី របស់សហរដ្ឋអាមេរិក លោក ចូ បៃដិន បានប្រកាស កាលពីថ្ងៃព្រហស្បតិ៍ ទី១១ ខែកុម្ភៈនេះថា រដ្ឋបាលរបស់លោក បានសម្រេចដាក់ទណ្ឌកម្ម សេដ្ឋកិច្ចទៅលើ របបយោធាមីយ៉ានម៉ា និងបន្តដាក់ទណ្ឌកម្មបន្ថែមទៀតនៅពេលខាងមុខ ។ ចំណែកវិបត្តិសុខភាព ដែលកើតចេញពីការ ឆ្លងរាលដាលវីរុសCovid-19 ក៏នឹងក្លាយជាវិបត្តិដ៏ធ្ងន់ធ្ងរ សម្រាប់ប្រទេសនេះដែរនៅពេលខាងមុខ ខណៈដែលនៅពេល បច្ចុប្បន្ននេះ សហភាពមីយ៉ានម៉ា មានការឆ្លងរាលដាលវីរុសCovid-19 សរុបប្រមាណជាង១៤ម៉ឺនករណី និងអ្នកស្លាប់សរុបដោយសារវីរុសនេះ ប្រមាណជាង៣ពាន់នាក់ ។...
ភ្នំពេញ ៖ លោកW. Patrick Murphy ឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំកម្ពុជា បានលើកឡើងថា សហរដ្ឋអាមេរិក គឺជាទីផ្សានាំចេញធំជាងគេ សម្រាប់ប្រទេសកម្ពុជា ហើយដើរតួនាទីជាគន្លឹះ ក្នុងការស្តារសេដ្ឋកិច្ច ។ លោកឯកអគ្គរដ្ឋទូត W. Patrick Murphy បានលើកឡើងបែបនេះ ក្រោយមានជំនួបជាមួយ លោក អូន...
បច្ចុប្បន្នភាពប្រព័ន្ធផ្សព្វផ្សាយ CNBC បានចុះផ្សាយនៅថ្ងៃពុធ ទី១០ ខែកុម្ភៈនេះថា សមាជិកព្រឹទ្ធសភារបស់សហរដ្ឋអាមេរិក បានបើកនីតិវិធីជំនុំជម្រះក្តី លើពាក្យបណ្តឹងចោទប្រកាន់ ទម្លាក់តំណែងលោក ដូណាល់ ត្រាំ អតីតប្រធានាធិបតី របស់ប្រទេសមហាអំណាចមួយនេះ ។ នីតិវិធីជំនុំជម្រះក្តីទម្លាក់តំណែង លោក ត្រាំ ត្រូវបានធ្វើឡើងចាប់តាំងពីថ្ងៃអង្គារ ទី៩រហូតដល់ថ្ងៃពុធ ទី១០ ខែកុម្ភៈនេះ លើនីតិវិធី២ដំណាក់កាលដាច់ដោយឡែកពីគ្នា...
ភ្នំពេញ ៖ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំកម្ពុជាលោក W. Patrick Murphy បានជួបលោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន នៅក្នុងសប្តាហ៍នេះ ដោយបានពិភាក្សា ពីការវិលមកវិញ ប្រកបដោយជោគជ័យ នូវការផ្សាយ នៃវិទ្យុសំឡេងសហរដ្ឋអាមេរិក VOA នៅកម្ពុជា ។ នេះបើតាមគេហទំព័រហ្វេសប៊ុក របស់ស្ថានទូតអាមេរិក...
ការពិភាក្សាបានចាប់ផ្តើមផ្លាស់ប្តូរថា លោកស្រី អ៊ុង សានស៊ូជី ធ្លាប់ជាវីរជនរបស់មនុស្សជាច្រើនរួមទាំងខ្ញុំផង ហើយក៏ស្ត្រីម្នាក់ដែលមានជំនឿរឹងមាំ លើលទ្ធិប្រជាធិបតេយ្យ និងសាធារណរដ្ឋ ហ៊ានការតស៊ូ និងការលះបង់អស់រយៈពេល ជាងមួយទសវត្សរ៍មកហើយ លោកស្រីជាឥស្សរជនល្អឥតខ្ចោះនៃសិទ្ធិស៊ីវិល និងស្ត្រី ទោះយ៉ាងណាចាប់តាំងពី គណបក្សនយោបាយរបស់លោកស្រី គឺសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ បានឈ្នះការបោះឆ្នោតពេញនិយម លើកដំបូងរបស់ប្រទេសមីយ៉ាន់ម៉ា កាលពីឆ្នាំ២០១៥ ។ ប្រទេសមីយ៉ាន់ម៉ាបានបើកចំហប្រទេស និងអនុវត្តកំណែទម្រង់សេដ្ឋកិច្ច...
បច្ចុប្បន្នភាព ប្រព័ន្ធផ្សព្វផ្សាយ CNA បានចុះផ្សាយនៅថ្ងៃចន្ទ ទី៨ ខែកុម្ភៈ ឆ្នាំ២០២១នេះថា ចលនាមហាជន នៅតាមទីក្រុង នានានៅទូទាំង សហភាពមីយ៉ានម៉ា បានរីករាលដាល កាន់តែធំឡើង ដោយមានការចូលរួម ធ្វើបាតុកម្មអហិង្សាពីសំណាក់ ព្រះសង្ឃ មន្ត្រីរដ្ឋការ និងប្រជាពលរដ្ឋ ស្ទើរគ្រប់ស្រទាប់វណ្ណៈ នៅទូទាំងប្រទេស ។ ចំណែកកងកម្លាំងយោធា...
ភ្នំពេញ៖ ក្នុងនាមជាអ្នកធ្លាប់រស់ក្រោមដំបូល គណបក្សនិងជាមនុស្សជំនិតរបស់លោក កឹម សុខា ម្នាក់ដែលនោះ លោក អ៊ូ ច័ន្ទរ័ត្ន បានថ្លែងថា ក្រោយការប្រកាសបង្កើតគណបក្សថ្មី គឺលោកមិនបានយកឈ្មោះលោក កឹម សុខាមកពាក់ព័ន្ធដើម្បីប្រើប្រាស់ ទាក់ទាញប្រជាប្រិយភាពនោះទេ ។ បក្សថ្មីរបស់លោក អ៊ូ ច័ន្ទរ័ត្នកើតចេញពីក្រុម មន្រ្តីអតីតគណបក្សសង្រ្គោះជាតិ ត្រូវបានគេដឹងថាមានឈ្មោះ “បក្សកែទម្រង់កម្ពុជា”។...
ភ្នំពេញ៖ សហរដ្ឋអាមេរិក អំពាវនាវជាថ្មី ឲ្យយោធាភូមាបោះបង់ចោលអំណាច ស្តារឡើងវិញ នូវរដ្ឋាភិបាល ដែលបានជាប់ឆ្នោត តាមលទ្ធិប្រជាធិបតេយ្យ ដោះលែងអ្នកដែលត្រូវបានចាប់ខ្លួន លុបចោលវិញ នូវការរឹតត្បិតលើការទាក់ទងគ្នា តាមប្រព័ន្ធផ្សព្វផ្សាយសង្គម ហើយមិនប្រើហិង្សា។ ជាមួយគ្នានោះ សហរដ្ឋអាមេរិក បានប្រកាសគាំទ្រសិទ្ធិ របស់ប្រជាជនភូមា ក្នុងការធ្វើការតវ៉ា ដើម្បីគាំទ្ររដ្ឋាភិបាលដែលជាប់ឆ្នោត តាមលទ្ធិប្រជាធិបេតយ្យ និងសិទ្ធិរបស់គេ ក្នុងការទទួលបានព័ត៌មានដោយសេរី។...