ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានជូនដំណឹង អំពីការបញ្ជៀសចរាចរយានយន្តគ្រប់ប្រភេទជាបណ្តោះអាសន្នក្នុងអំឡុងពេល យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ នៅថ្ងៃទី១៥ ថ្ងៃទី១៦ និងថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ ដោយក្នុងនោះ មានគណបក្ស៣ក្នុងចំណោមគណបក្សទាំង១៨នឹងធ្វើការជួបជុំសមាជិក សមាជិកា និងដង្ហែក្បួនឃោសនារកសំឡេងឆ្នោតក្នុងរាជធានីភ្នំពេញ ។
ភ្នំពេញ ៖ ឆ្លើយតបទៅនឹងក្រុមការងាររបស់អង្គការសហប្រជាជាតិ(UN)ដែលបានតាំងខ្លួនឯងជាក្រុមការងារប្រឆាំងនឹងការឃុំខ្លួនតាមទំនើងចិត្តដែលទាមទារឲ្យដោះលែងកញ្ញា សេង ធារីកំពុងជាប់ពន្ធនាគារ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាថា ពួកគេគ្មានសិទ្ធិអ្វីមកចាប់បង្ខំរាជរដ្ឋាភិបាលកម្ពុជាឲ្យដោះលែងកញ្ញាដែលមានសញ្ជាតិអាមេរិករូបនេះបានទេ ។ ប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលនាថ្ងៃ១៣ កក្កដា នេះ លោក សុខ ឥសាន តបទៅវិញថា ពួកគេគ្រាន់តែមានសិទ្ធិបញ្ចេញមតិតែប៉ុណ្ណោះ ប៉ុន្តែគ្មានសិទ្ធិអ្វីមកចាប់ជំរិតកម្ពុជាឲ្យដោះលែងអ្នកនេះ អ្នកនោះតាមការចង់បានរបស់ពួកគេទេ ។...
ភ្នំពេញ៖ សម្រាប់ការដង្ហែក្បួនយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ និងការបិទយុទ្ធនាការឃោសនាបោះឆ្នោត គណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ បានត្រៀមរួចរាល់ហើយ ដើម្បីដង្ហែលើតម្រាយផ្លូវប្រវែងជាង៩គីឡូម៉ែត្រ ក្នុងរាជធានីភ្នំពេញ។ នេះបើតាមការបញ្ជាក់ក្នុងកិច្ចប្រជុំស្ដីពីការដកពិសោធន៍ ហែក្បួនយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ លើកទី២ និងទិសដៅបន្ត ដើម្បីត្រៀមហែលើកទី៣ និងបិទវគ្គយុទ្ធនាការ ឃោសនាបោះឆ្នោត នាល្ងាចថ្ងៃទី១២ កក្កដា ក្រោមអធិបតីភាពលោក...
ភ្នំពេញ៖លោក រ័ត្ន ស្រ៊ាង អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា នៅថ្ងៃអាទិត្យ ទី០៩ ខែកក្កដា ឆ្នាំ២០២៣ បាន ចុះជួយមូលដ្ឋានខណ្ឌដង្កោ និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយសង្កាត់ព្រែកកំពឹស បានដឹកនាំក្រុមការងារចូលរួមក្បួនដង្ហែរលើកទី២ ក្នុងយុទ្ធនាការឃោសនារកសម្លេងឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នៅក្នុងភូមិសាស្ត្រមូលដ្ឋានសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ ដោយមានប្រជាពលរដ្ឋចូលរួមដង្ហែយ៉ាងច្រើនកុះករ។ ព្រមជាមួយគ្នានោះដែរ នៅក្នុងផេកផ្លូវការរបស់លោក រ័ត្ន ស្រ៊ាង បានបង្ហោះនូវសារសម្តែងមនោសញ្ចេតនារំភើបជាខ្លាំងចំពោះបងប្អូនប្រជាពលរដ្ឋសង្កាត់ព្រែកកំពឹស...
ភ្នំពេញ៖ បន្ទាប់ពីទទួលបានអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដែលណែនាំដល់រដ្ឋបាលរាជធានីភ្នំពេញឱ្យត្រៀមបញ្ចេញរថយន្តក្រុង ដឹកកម្មករទៅបោះឆ្នោតតាមបណ្ដាខេត្តនោះ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានអះអាងថា បាននិងកំពុងគិតគូរឲ្យលម្អិត ទាំងទីតាំងនិងពេលវេលាចេញដំណើរតាមលក្ខណៈបច្ចេកទេស។ ថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នារាត្រីថ្ងៃទី១១កក្កដានេះ លោក ម៉េត មាសភក្តី បានឲ្យដឹងថា “ដោយឡែករឿងត្រៀម បញ្ចេញឡានក្រុងនេះ គឺបានដឹងហើយថា អនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ...
ភ្នំពេញ ៖ លោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ លោកអះអាងថា នៅពេលគណបក្សខ្មែររួបរួមជាតិឈ្នះឆ្នោតដឹកនាំរាជរដ្ឋាភិបាលដែលហៅថា រាជរដ្ឋាភិបាលរួបរួមជាតិនឹងបិទការនាំចូលបន្លែបង្ការ ត្រី សាច់ មានសារធាតុគីមីចូលស្រុក ។ តាមរយៈកិច្ចសម្ភាសន៍ពិសេសជាមួយមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នាពេលថ្មីៗនេះ លោក ញឹក ប៊ុនឆៃ បានបង្ហាញក្តីសង្ឃឹមថ នៅពេលគណបក្សឈ្នះឆ្នោត ត្រូវតែរកទីផ្សារលក់ទំនិញ និងកសិផលរបស់ប្រជាកសិករខ្មែរ...
ភ្នំពេញ ៖ នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៣ លោកបណ្ឌិត កៅ ថាច ប្រធានក្រុមការងារចលនាយុវជនស្រុកខ្សាច់កណ្ដាល បានអញ្ជើញដឹកនាំដង្ហែក្បួនយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតីកាលទី៧ នៅតាមផ្លូវគោលដៅ ដែលបានកំណត់ និងជួបជាមួយសមាជិកគណបក្សតាមមណ្ឌលសកម្មភាពគ្រប់ឃុំទាំងអស់ នៅក្នុងស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ដែលមានសមាជិកយុវជនចូលរួមដង្ហែក្បួនប្រមាណជាង ១២០០នាក់។ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឲ្យដឹងថា ការឃោសនាបោះឆ្នោតត្រូវប្រព្រឹត្តទៅចាប់ពីថ្ងៃទី១...
ភ្នំពេញ ៖ តាមរយៈកិច្ចសម្ភាសន៍ ពិសេស របស់មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល ជាមួយគណបក្សធម្មាធិបតេយ្យ ដែលមានលោកស្រី ពោធិតី សាវត្ថី ជាមេបក្សនឹងចូលរួមលុបបំបាត់ អំពើពុករលួយ នៅក្នុងសង្គមជាតិ ឲ្យមានប្រសិទ្ធភាពខ្ពស់ នៅពេលជាប់ឆ្នោត ក្នុងការបោះឆ្នោត ជ្រើសរើសតំណាងរាស្រ្ត នីតិកាលទី៧ ដែលនឹងឈានចូលមកដល់ នាថ្ងៃ២៣ កក្កដាខាងមុខនេះ ។...
ភ្នំពេញ ៖ សម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនិងជាប្រធានគណបក្សប្រជាជនកម្ពុជា បានស្នើដល់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា និងថ្នាក់ដឹកនាំគណបក្សដទៃទៀត ត្រូវអប់រំប្រជាពលរដ្ឋឲ្យទៅបោះឆ្នោតនិងគូសសន្លឹកឆ្នោតឲ្យបានត្រឹមត្រូវ។ ការស្នើរបស់ប្រធានគណបក្សកាន់អំណាច បានធ្វើឡើងបន្ទាប់ពីមានអ្នកបន្លំទៅបង្រៀនឲ្យពលរដ្ឋទៅ បោះឆ្នោតតែឲ្យគូសបំផ្លាញសន្លឹកឆ្នោតមិនអាចយកជាការបាន។ ទាក់ទិននឹងករណីនេះដែរសម្តេចតេជោនាយករដ្ឋមន្ត្រីបានឲ្យរដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ធ្វើការស្រាវជ្រាវតាមបណ្តាញសង្គម ដើម្បីឈានដល់ចាប់ជននោះមកផ្តន្ទាទោសតាមច្បាប់មិនអាចអត់ឱនឲ្យជាដាច់ខាត។ យោងតាមសារសំឡេងពិសេសចេញផ្សាយនៅយប់ថ្ងៃ ទី៤ ខែកក្កដា ឆ្នាំ២០២៣សម្តេចតេជោ ហ៊ុន សែន បានលើកឡើងយ៉ាងដូច្នេះថា៖«ខ្ញុំសូមផ្ញើរសារជូនថ្នាក់ដឹកនាំគណបក្សប្រជាជន ក៏ដូចជាថ្នាក់ដឹកនាំគណបក្សនយោបាយដែលបានចូលរួមបោះឆ្នោតថាកន្លងទៅនេះយើងបានរកឃើញជនក្លែងបន្លំថា ជាអ្នកដឹកនាំគណបក្សប្រជាជនដោយឲ្យគូសដូចអ្វីដែលគេបង្ហាញក្នុងសន្លឹកឆ្នោតជាគំរូបនេះ»។ សម្តេចតេជោបានបញ្ជាក់ថា...
ភ្នំពេញ ៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃកម្ពុជា នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៣នេះ បានចេញព្រះរាជក្រម ប្រកាសឲ្យប្រើប្រាស់ច្បាប់ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោត ដែលរដ្ឋសភាបានអនុម័តកាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣។ សូមបញ្ជាក់ថា សេចក្តីព្រាងច្បាប់នេះ តាក់តែងឡើងមានគោលបំណងដើម្បីលើកស្ទួយគុណតម្លៃ នៃលទ្ធិប្រជា- ធិបតេយ្យសេរីពហុបក្ស ដូចបានចារឹកនៅក្នុងរដ្ឋធម្មនុញ្ញ...