ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន លោក វ៉ាង យី (Wang Yi) នឹងដឹកនាំគណៈប្រតិភូ អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជាកម្ពុជា នាចុងសប្តាហ៍នេះ។ តាមកម្មវិធីរដ្ឋមន្ត្រីក្រសួងការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន នឹងអញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជួបពិភាក្សាដាច់ដោយឡែកជាមួយលោកឧបនាយករដ្ឋមន្ត្រី...
ភ្នំពេញ៖ លោកពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានថ្លែងការអំពាវនាវរបស់ខ្លួន ដល់សមត្ថកិច្ចគ្រប់ជាន់ថ្នាក់ និងស្ថាប័នតុលាការ ឲ្យមានការអនុវត្តច្បាប់លើ សមាជិកព្រឹទ្ធសភា លោក ណយ ស្រូន ដើម្បីតម្លាភាព ក្នុងការអនុវត្តច្បាប់ ព្រមទាំងផ្តល់ភាពស្មើគ្នា រវាងអ្នកមានអំណាច និងអ្នកគ្មានអំណាច។ តាមរយៈបណ្តាញសង្គមហ្វេសប៊ុក នៅថ្ងៃអង្គារ ទី៦ ខែតុលា ឆ្នាំ២០២០...
យុវជនគណបក្សប្រជាជនកម្ពុជា ថ្នាក់កណ្តាល រំលេចជីវប្រតបត្តិសិក្សារបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត សូមលើកយកនូវជីវប្រវត្តិការសិក្សារបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដែលជាថ្នាក់ដឹកនាំដ៏ឆ្នើមរបស់ប្រទេសកម្ពុជា មានដូចតទៅ៖ ✍?នៅឆ្នាំ 1980-1990 ៖ សិក្សានៅបឋមសិក្សា និងមធ្យមសិក្សាកុមារី (បច្ចុប្បន្នសាលាបឋមសិក្សា និងមធ្យមសិក្សាចតុមុខ នៅឆ្នាំ 1990-1993 ៖ សិក្សានៅវិទ្យាល័យភ្នំដូនពេញ (បច្ចុប្បន្នវិទ្យាល័យព្រះស៊ីសុវត្ថិ) ជាអតីតសិស្សពូកែគណិតវិទ្យា ដោយប្រឡងជាប់ចំណាត់ថ្នាក់លេខ១ ទូរទាំងប្រទេសផ្នែកគណិតវិទ្យា ✍? នៅឆ្នាំ 1995-1999 ៖ សិក្សានៅសាលាបណ្ឌិតយោធានៅទីក្រុង West Point នៅអាមេរិកដោយទទួលបានសញ្ញាបត្រនៅថ្ងៃទី ២៩-ឧសភា-១៩៩៩។ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាជនជាតិកម្ពុជាដំបូងគេ ដែលបានចូលរៀននៅសាលា West Point។នៅឆ្នាំ1995 ពេលឯកឧត្តមបណ្ឌិត ចេញទៅរៀននៅសហរដ្ឋអាមេរិក ឯកឧត្តម បានចូលបម្រើការងារកងទ័ពរួចទៅហើយ នៅក្នុងកងយោធពលខេមរៈភូមិន្ទ។ ✍? នៅឆ្នាំ 2002 ៖ ឯកឧត្តមបណ្ឌិត ទទួលបានសញ្ញាបត្រថ្នាក់អនុបណ្ឌិតសេដ្ឋកិច្ច នៅសាកលវិទ្យាល័យ New York សហរដ្ឋអាមេរិក ✍? នៅឆ្នាំ 2008 ៖ ឯកឧត្តមបណ្ឌិត ទទួលបានសញ្ញាបត្រថ្នាក់បណ្ឌិតសេដ្ឋកិច្ច នៅសាកលវិទ្យាល័យ Bristol នៃចក្រភពអង់គ្លេស។ សូមបញ្ជាក់ជូនថា៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាជនជាតិកម្ពុជាដំបូងគេដែលបានចូលរៀននៅសាលា West Point ក្រោយពីបញ្ចប់ការសិក្សា ឯកឧត្តមបានយកចំណេះដឹងដែលចេះពីការសិក្សាយកមកអនុវត្តនៅកម្ពុជា ដោយឯកឧត្តម បានលើកឡើងថា ៖ ” ទ្រឹស្តី និងជំនាញ ជាមូលដ្ឋាននៃការគ្រប់គ្រង និងដឹកនាំយោធាមួយចំនួន ប៉ុន្តែការងារជាក់ស្តែងគឺសំខាន់ដោយវាបានបង្រៀនយើងក្នុងការអនុវត្តការងារ ” ។ ❤️សូមជម្រាបជូនថា នេះជាប្រវត្តិការសិក្សាសង្ខេបរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដោយមិនទាន់លើកយកពីប្រវត្តិការងាររបស់ឯកឧត្តម ដែលបានបំពេញកិច្ចការងារជាច្រើនដើម្បីលើកស្ទួយសង្គម ការពារជាតិ មាតុភូមិកម្ពុជានៅលើឆាកអន្តរជាតិ៕ (ហ្វេសប៊ុកផេក យុវជនគណបក្សប្រជាជនកម្ពុជា ថ្នាក់កណ្តាល)
ភ្នំពេញ ៖ នៅព្រឹកថ្ងៃអង្គារទី ២៩ ខែកញ្ញាឆ្នាំ ២០២០ បានចុះសួរសុខទុក្ខគ្រួសារមជ្ឈមណ្ឌល គ្រួសារអភិវឌ្ឍន៍កុមារកំព្រា នៅទីក្រុងភ្នំពេញ។ លោក Eldeen Husaini Mohd Hashim ឯកអគ្គរដ្ឋទូតម៉ាឡេស៊ី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូ រួមជាមួយលោកស្រី Masdiana Mohamad ប្រធានសមាគម PERWAKILAN...
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០នេះ អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស នៃទីស្តីការគណៈរដ្ឋមន្ត្រី បានបញ្ចេញ នូវវីដេអូផ្លូវការមួយ ដែលមានរយៈពេលប្រមាណជិត២០នាទី មានចំណងជើងថា « ក្រុមឧទ្ទាម ក្រៅច្បាប់ ប្រើឧបាយកល ចាស់យុទ្ធសាស្ត្រថ្មី ដើម្បីប៉ុនប៉ងផ្តួលរំលំ រាជរដ្ឋាភិបាល!» វីដេអូននេះបានបង្ហាញ ពីការផ្លាស់ប្តូរយុទ្ធសាស្ត្រ នៃផែនការប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាល ស្របច្បាប់នៅកម្ពុជា...
បច្ចុប្បន្នភាព ប្រព័ន្ធផ្សព្វផ្សាយ CGTN បានចុះផ្សាយថា ក្រុមហ៊ុនវិនិយោគ របស់ប្រទេសចិន កំពុងមានប្រៀប ក្នុងការប្រជែងដណ្តើមយក កំពង់ផែយុទ្ធសាស្ត្រ ស៊ីណេស Sines របស់ប្រទេសព័រទុយហ្កាល់ ពីមាត់អាមេរិក នៅពេលខាងមុខ តាមរយៈការបោះទុនវិនិយោគ ក្នុងតម្លៃទឹកប្រាក់ រាប់ពាន់លានដុល្លារ អាមេរិកពីក្រុមហ៊ុនចិន ។ ក្នុងរយៈពេលជាងមួយទសវត្សរ៍កន្លងមកនេះ ក្រុមហ៊ុនធំៗរបស់ប្រទេសចិន មិនត្រឹមតែដណ្តើមយកទីផ្សារ...
ភ្នំពេញ ៖ លោក សម រង្ស៊ីបានប្រកាសចូលស្រុកជាលើក ទី២ នាពេលខាងមុខនេះ ក្រោយពីលោកនិរទេសខ្លួនឯង ទៅរស់នៅក្រៅស្រុក អស់រយៈពេលជាច្រើន ហើយអតីតមេបក្សប្រឆាំងថា នឹងមានប្រជាពលរដ្ឋនៅទូទាំងប្រទេស ក្រោកមកបើកផ្លូវស្វាគមន៍ ។ ប៉ុន្តែការប្រកាសនេះ អ្នកនាំពាក្យគណបក្ស កាន់អំណាច លោក សុខ ឥសាន បានឆ្លើយតបថា គ្មានពលរដ្ឋណាម្នាក់...
ស្ថិតនៅក្នុងទីតាំងភូមិសាស្ត្រ មួយដែលត្រូវ បានមហាអំណាច ប្រទាញប្រទង់គ្នា កម្ពុជា ប្រៀបបីដូចជាកូនក្រមុំដ៏ស្រស់ស្អាតម្នាក់ដែល មហាអំណាចណាក៏ ចង់បានយកធ្វើជាកម្មសិទ្ធិផ្តាច់មុខ របស់ខ្លួនដែរ ។ ក្នុងស្ថានភាពបែបនេះ ប្រាកដណាស់ថា វាជាការលំបាកខ្លាំងណាស់ សម្រាប់ប្រទេសតូចមួយ ដូចកម្ពុជាក្នុងការ ប្រកាន់ជំហរ នយោបាយការបរទេស ដើម្បីគេចផុតពី ឥទ្ធិពល របស់មហាអំណាច ។ ទោះជាយ៉ាងនេះក៏ដោយ...
បច្ចុប្បន្នភាព ប្រព័ន្ធផ្សព្វផ្សាយ South China Morning Post បានចុះផ្សាយថា បណ្តាមេដឹកនាំនៅប្រទេសក្នុងតំបន់អាស៊ី ក៏ដូចជាមេដឹកនាំនៅបណ្តាប្រទេសជុំវិញពិភពលោក បានបង្ហាញនូវក្តីបារម្ភយ៉ាងខ្លាំង ដោយខ្លាចប្រទេសរបស់ខ្លួនធ្លាក់ចូលទៅក្នុងសង្គ្រាម ត្រជាក់ថ្មី ។ សូមបញ្ជាក់ជូនថា សង្គ្រាមត្រជាក់ មិនមែនជាសង្គ្រាមប្រយុទ្ធគ្នា ដោយអាវុធនោះទេ ប៉ុន្តែសង្គ្រាមនេះមានគ្រោះថ្នាក់ ដល់បណ្តាប្រទេសនៅលើពិភពលោកជាងសង្គ្រាមដោយអាវុធទៅទៀត និងធ្លាប់កើតមានកាលពីអតីតកាល ម្តងរួចមកហើយ ។...