នយោបាយ

រដ្ឋមន្ត្រីការបរទេសចិន នឹងមកទស្សនកិច្ច នៅកម្ពុជា នាចុងសប្តាហ៍នេះ

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន លោក វ៉ាង យី (Wang Yi) នឹងដឹកនាំគណៈប្រតិភូ អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជាកម្ពុជា នាចុងសប្តាហ៍នេះ។

តាមកម្មវិធីរដ្ឋមន្ត្រីក្រសួងការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន នឹងអញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជួបពិភាក្សាដាច់ដោយឡែកជាមួយលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

មន្ត្រីស្ថានទូតចិនប្រចាំកម្ពុជា ថ្លែងថា លោកវ៉ាង យី (Wang Yi) នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ នៅកម្ពុជារយៈពេលពីរថ្ងៃ ពោលគឺចាប់ពីថ្ងៃទី១១-១២ ខែតុលា ឆ្នាំ២០២០។ នេះបេីកា រផ្សាយរបស់វិទ្យុបាយ័ន នៅថ្ងៃព្រហស្បតិ៍នេះ ។

លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស មិនអាចទាក់ទងសុំបញ្ជាក់បន្ថែមបាននោះ ទេ ដោយសារលោក កំពុងជាប់ប្រជុំ ។

សូមរម្លឹកថា រដ្ឋមន្រ្តីក្រសួងការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន លោក វ៉ាង យី(Wang Yi) បានដឹកនាំគណៈប្រតិភូអញ្ជើញមកទស្សនកិច្ចជាផ្លូវការ នៅប្រទេសកម្ពុជា ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៦ ដើម្បីពង្រឹងចំណងទាក់ទង នៃប្រទេសទាំងពីរ ។

ដំណេីរទស្សនកិច្ចនេះ ធ្វេីឡេីងស្របពេលដែរ បណ្តាញផ្សព្វផ្សាយបរទេសមួយចំនួន រិះគន់ភាពជិតស្នីទនៃទំនាក់ទំនង រវាងប្រទេសទាំងពីរ ជាពិសេសេ កម្ពុជា បានវាយអាគាររដ្ឋបាលមួយ ដែលកសាងឡេីងដោយអាមេរិក នៅទីបញ្ជការសមុទ្ររាម នាខេត្តព្រះសីហនុ៕

ដោយ សយ សុភា

To Top