ភ្នំពេញ៖ លោកសាស្រ្តាចារ្យ អាញ់ មូនស៊ុក ស្ថាបនិកនៃ e-government របស់ប្រទេសកូរ៉េ បានបង្ហាញបំណងយ៉ាងមុតមាំ ជួយដល់រាជរដ្ឋាភិបាលកម្ពុជារៀបចំប្រព័ន្ធ e-government ខណៈ ការិយាល័យ e-government របស់កូរ៉េបានចុះកិច្ចព្រមព្រៀង ជាមួយក្រសួងមហាផ្ទៃកម្ពុជា ពាក់ព័ន្ធនឹងការជំរុញអ៊ីហ្កាវើមិននេះរួចរាល់ហើយ ។ នេះបើយោងតាម AKP ។ ក្នុងជំនួបពិភាក្សាការងារ ជាមួយលោកសាស្រ្តាចារ្យអាញ់...
ភ្នំពេញ៖ “អាស៊ីសេរីលែងជាភ្នាក់ងារព័ត៌មាន របស់សហរដ្ឋអាមេរិកទៀតហើយ តែជាភ្នាក់ងារព័ត៌មានរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាផ្តាច់មុខ ដោយសារដើរតាមផ្សាយ តែព័ត៌មានសកម្មភាពរបស់សម្តេច សឹងគ្រប់ពេល និងគ្រប់ទីកន្លែង” ។ នេះជាការលើកឡើងរបស់លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២០ ក្នុងគ្រុបតេឡេក្រាម អ្នកសារព័ត៌មាន ៕
ថ្លែងពីទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូងនៅល្ងាចថ្ងៃទី ០៣ កុម្ភះ២០២០នេះ, លោកនាយក រដ្ឋមន្ត្រី ហ៊ុន សែន អះអាងថា នឹងធ្វើដំណើរទៅសួរសុខទុក្ខនិស្សិត និងពលរដ្ឋខ្មែរនៅទីក្រុងវូហាន ខេត្តហ៊ូប៉ី ទីដែលផ្ទុះវីរុសរលាក សួតប្រភេទថ្មីឈ្មោះ កូរ៉ូណា។ លោកប្រមុខដឹកនាំកម្ពុជា បានស្នើឲ្យមន្ត្រីពាក់ព័ន្ធទាក់ទងទៅ ភាគី ចិនដើម្បីរៀបចំដំណើរ ចុះសួរសុខទុក្ខនេះ ប្រសិនបើភាគីចិនយល់ព្រមអនុញ្ញាត។ ការប្រកាសរបស់...
ភ្នំពេញ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នាព្រឹកថ្ងៃអង្គារ ១១កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានអនុញ្ញាតឲ្យលោក Patrick Murphy ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសហរដ្ឋអាមេរិក ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម...
ភ្នំពេញ៖ ស្របពេលដែល ប្រទេសចិន កំពុងតែផ្ទុះជំងឺ រលាកផ្លូវដង្ហេីម បង្កដោយវីរុសកូរ៉ូណា និងមានការរីករាលដាល យ៉ាងខ្លាំងនោះ ក្រសួងការបរទេស និងបណ្តាស្ថានតំណាង របស់កម្ពុជា នៅសាធារណរដ្ឋ ប្រជាមានិតចិន កំពុងធ្វើការទាក់ទង យ៉ាងជិតស្និទ្ធ ជាមួយអាជ្ញាធរ និងក្រសួងការបរទេសចិន ដើម្បីតាមដានបច្ចុប្បន្នភាព នៃសុខុមាលភាព របស់ពលរដ្ឋខ្មែរ ជាពិសេសនិស្សិតខ្មែរ ដែលកំពុងសិក្សា...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានធ្វើការរំលឹកឡើងវិញ អំពីទំនាក់ទំនង ផ្នែកការទូត ជាមួយកូរ៉េទាំង២ គឺខាងត្បូង និងខាងជើង ដែលមានការលេចអណ្តែតៗ ជាមួយគ្នា ប៉ុន្តែមកដល់បច្ចុប្បន្ន ទំនាក់ទំនងជាមួយកូរ៉េទាំង២ មានល្បឿនលឿន ពោលគឺមាន ភាពល្អប្រសើរ។ ក្នុងឱកាសជួបសំណេះសំណាល ជាមួយនិស្សិត និងពលករខ្មែរនៅកូរ៉េខាងត្បូង...
ភ្នំពេញ ៖ ឆ្លើយតបនឹងមតិលើកឡើងមួយចំនួនដែលបានឌឺដងមកកាន់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាដែលជំរុញឲ្យសម្តេចទៅសួរសុខទុក្ខនិស្សិតខ្មែរនៅទីក្រុងវូហាន ជាទីដែលផ្ទុកមេរោគជំងឺរលាកសួតប្រភេទថ្មី បង្កដោយវីរុសកូរ៉ូណានោះ សម្តេចបានប្រកាសថា នឹងចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋដែលកំពុងរស់នៅ និងសិក្សានៅទីនោះ ប្រសិនបើរដ្ឋាភិបាលចិនអនុញ្ញាត ។ គិតមកត្រឹមថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២០ ជំងឺប្រភេទថ្មីនេះដែលបានរីករាលដាលចាប់ផ្តើមចេញពីទីក្រុងវូហាន នៃខេត្តហ៊ូប៉ី បានសម្លាប់មនុស្សជាង៣៦០នាក់ ។ សម្តេចតេជោក្នុងឱកាសជួបសំណេះសំណាលជាមួយនិស្សិតខ្មែរនៅកូរ៉េ នៅថ្ងៃទី៣...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានលើកឡើងថា សម្តេចស្មានថាមានអ្នកធ្វើបាតុកម្មប្រឆាំងសម្តេចច្រើនរហូតដល់លិចទីក្រុងសេអ៊ូទាំងមូល តែសម្តេចមើលឃើញមានចំនួនតិចតួចបំផុត ។ សម្តេចបន្តថា កាលពីពេលសម្តេចទៅអាមេរិក បារាំង និងប៊ែលហ្សិក ដែលលេចលឺថា នឹងបាតុកម្មនោះ សម្តេចថា ការពិតមានអ្នកស្វាគមន៍សម្តេចច្រើនជាងអ្នកធ្វើបាតុកម្ម លើកលែងតែហ្សឺណែវទេដែលអត់មានធ្វើបាតុកម្ម ។ សម្តេចតេជោបញ្ជាក់ថា “ខ្ញុំស្មានតែមហាបាតុកម្មរបស់គេនោះ វាមានមនុស្សច្រើនជន់លិចទីក្រុងសេអ៊ូល...
ភ្នំពេញ ៖ អ្នកនាំពាក្យគណបក្សកាន់ អំណាចលោក សុខ ឥសាន បានឆ្លើយតប និងហៅក្រុមមេសហជីពដែល ត្រៀម ធ្វើបាតុកម្មក្នុង ករណីបាត់បង់ប្រព័ន្ធអនុគ្រោះ ពន្ធគ្រប់ប្រភេទ(EBA) គឺជាចេតនាទុច្ចរិត របស់មជ្ឈដ្ឋានឆាំង រាជរដ្ឋាភិបាលកម្ពុជា។ បើតាមការផ្សព្វផ្សាយ ពីគេហទំព័រ របស់គណៈកម្មាធិការអឺរ៉ុប(EU) គឺនឹងសម្រេច ពីរឿងផ្តាច់ EBA ចេញពីកម្ពុជា...
ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បាននិងកំពុងអញ្ជើញចូលរួមជាអធិបតី ក្នុងវេទិកាលើកទី៣ស្ដីពីភាពជា ដៃគូរវាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល នៅព្រឹកថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២០។ វេទិកាស្តីពីភាពជាដៃគូ រវាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិលលើកទី៣ ត្រូវបានរៀបចំឡើងកាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩។ ដោយឡែក ក្នុងឆ្នាំ២០១៩ រដ្ឋបាលរាជធានី-ខេត្តទាំងអស់...