ភ្នំពេញ៖ លោក មុត ចន្ថា នាយកខុទ្ទកាល័យ របស់លោក កឹម សុខា បានលើកឡើង តាមរយៈគេហទំព័រហ្វេសប៊ុក នៅព្រឹកថ្ងៃទី១៥មករានេះថា ក្នុងនាមជាអ្នកនយោបាយ គោរពច្បាប់ និងប្រកាន់យកគោលការណ៍អហិង្សា លោកប្រធាន កឹម សុខា បានអញ្ជើញ មកដល់សាលាដំបូងរាជធានីភ្នំពេញ នៅវេលាម៉ោង ០៧:៤០ព្រឹក ។...
ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ សាលាដំបូង រាជធានីភ្នំពេញ បើកសវនាការជំនុំជម្រះក្តី លោក កឹម សុខា អំពីបទក្បត់ជាតិហើយ ។ មុនមួយថ្ងៃ នៃសវនាការ លោក កឹម សុខា តាមរយៈមេធាវីផ្ទាល់ខ្លួន គឺលោក ចាន់ ចេន បានលើកឡើងថា កុំយកក្បាលជល់នឹងថ្ម។ ក្នុងហ្វេសប៊ុកលោក ចាន់ ចេន នាព្រឹកថ្ងៃទី១៤ មករា នេះ បានបង្ហាញថា “លោក កឹម សុខា បានប្រាប់យើងថា សូមកុំយកក្បាលជល់នឹងថ្ម កុំបង្កបញ្ហា កុំប្រើអំពើហិង្សា សូមដោះស្រាយបញ្ហាដោយសន្តិវិធី”។ សវនាការជាសាធារណៈ នៅថ្ងៃ១៥ មករានេះ បានធ្វើឲ្យអតីតមន្រ្តីជាន់ខ្ពស់ គណបក្សសង្រ្គោះជាតិ លោក អ៊ូ ច័ន្ទរ័ត្ន និងសង្គមស៊ីវិល បានបង្ហាញ ការព្រួយចំពោះវិធានការអាជ្ញាធរ ដែលកំណត់ចំនួន មនុស្សចូលរួម ក្នុងថ្ងៃសវនាការនេះ ។ លោកមេធាវីចាន់ ចេន បញ្ជាក់សារជាថ្មី ជូនសាធារណជនជាតិនឹងអន្តរជាតិថា “ឯកឧត្តម កឹម សុខា រួមទាំងមេធាវី៤រូប នឹងទៅចូលរួម សវនាការ ជុំនំជម្រះក្តីនៅសាលាដំបូងរាជធានីភ្នំពេញ ដែលចាប់ផ្តើម ពីម៉ោង៨ព្រឹកថ្ងៃទី ១៥ ខែ មករា ឆ្នាំ ២០២០នេះ”។ ដំណើរការ សវនាការ ធ្វើឡើង២ថ្ងៃ គឺ១៥និង១៦ មករា។ ចំពោះនាយកប្រតិបត្តិការ អង្គការតម្លាភាពកម្ពុជា លោក ព្រាប កុល បានលើកឡើង ជាសំណូមពរថា តុលាការគួរតែអនុញ្ញាតិឲ្យមាន ការផ្សាយបន្តផ្ទាល់ និងអនុញ្ញាតិឲ្យអ្នកសារព័ត៌មាន ចូលស្តាប់ តាំងពីដើម រហូតដល់ចប់សវនាការ សម្រាប់ការប្រកាសបើកសវនាការ ជាសាធារណៈ លើករណីលោកកឹម សុខា ។ លោក ព្រាប កុល លើកឡើង ក្នុងហ្វេសប៊ុក មុនមួយថ្ងៃនៃសវនាការ តាមសេចក្តីណែនាំជាផ្លូវការ គឺមានតែមន្ត្រី និងបុគ្គលសំខាន់ៗ ចំនួន៣០នាក់ តែប៉ុណ្ណោះ ដែលនឹងត្រូវបានអនុញ្ញាតិ ឲ្យចូលទៅអង្គុយស្តាប់ នៅក្នុងបន្ទប់សវនាការ ដែលភាគច្រើន ជាមន្ត្រីស្ថានទូតអន្តរជាតិ។ លោកថា “ដើម្បីលើកកំពស់តម្លាភាព ទៅលើការកាត់ក្តីមេបក្សប្រឆាំង ដ៏ធំជាងគេនៅកម្ពុជា តុលាការគួរតែអនុញ្ញាតិឲ្យមានការផ្សាយបន្តផ្ទាល់ និងអនុញ្ញាតិឲ្យអ្នកសារព័ត៌មាន ចូលស្តាប់ តាំងពីដើមរហូតដល់ចប់សវនាការ”។ សម្រាប់ថ្ងៃស្អែកនេះ នឹងមានវត្តមានលោក កឹម សុខា នៅក្នុងរង្វងក្រចកសេះ ក្នុងតុលាការ។ នេះជារឿងកម្រណាស់សម្រាប់ ការបើកសវនាការ ដែលមាន វត្តមានលោក កឹម សុខា ក្រោយមានការចោទប្រកាន់ ពីទោសក្បត់ជាតិកាលពីចុងឆ្នាំ២០១៧៕
ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបាន ឲ្យបណ្តារដ្ឋមន្រ្តីនិងអ្នកនាំពាក្យព្រមទាំងអភិបាល ខេត្តចេញមកបកស្រាយនូវបញ្ហា ដែលពាក់ព័ន្ធជាមួយវិស័យដែលខ្លួនកាន់កាប់ ។ ក្នុងនោះសម្តេចកោត សរសើរលោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូនដែលបកស្រាយអំពី ករណីស្លាកលេខយានយន្តក្រោយ មានការរិះគន់៕
ភ្នំពេញ៖ នៅថ្ងៃស្អែកទី១៥ ខែមករា ឆ្នាំ២០២០ គឺជាដល់ថ្ងៃកំណត់សាលាដំបូងរាជធានីភ្នំពេញ នឹងបើកសវនាការជំនុំជម្រះក្តីលោក កឹម សុខា អំពីបទក្បត់ជាតិហើយ លោក កឹម សុខា តាមរយៈមេធាវីផ្ទាល់ខ្លួន គឺលោក ចាន់ ចេន បានលើកឡើងថា កុំយកក្បាលជល់នឹងថ្ម។ ក្នុងហ្វេសប៊ុកលោក ចាន់ ចេន នាព្រឹកថ្ងៃទី១៤...
ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូអញ្ជើញទៅ ចូលរួមកិច្ចប្រជុំចង្អៀត រដ្ឋមន្រ្តីការបរទេសអាស៊ាន ដែលនឹងប្រព្រឹត្តទៅ ពីថ្ងៃទី១៦-១៧ ខែមករាឆ្នាំ២០២០ នៅខេត្តញ៉ាចាង សាធារណរដ្ឋសង្គមនិយម វៀតណាម ។ យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសខ្មែរ នៅថ្ងៃទី១៤ មករានេះ បានឲ្យដឹងថា ការអញ្ជេីញទៅចូលរួមកិច្ចប្រជុំចង្អៀត របស់ប្រមុខការទូតខ្មែរ គឺតបតាមការអញ្ជើញរបស់លោក ផាម ប៊ិញមិញ (Pham Binh Minh) ឧបនាយករដ្ឋមន្រ្ដីរដ្ឋមន្រ្តីការបរទេស នៃសាធារណរដ្ឋសង្គមនិយម វៀតណាម ។ ក្រោមមូលបទ «ភាពស្អិតរមួត និងការឆ្លើយតប» កិច្ចប្រជុំចង្អៀតនេះ ជាវេទិកាមួយសម្រាប់ រដ្ឋមន្រ្ដីការបរទេសអាស៊ាន ធ្វើការផ្លាស់ប្តូរការយល់ឃើញ និងគំនិតទៅលើវិធី និងមធ្យោបាយនានា ដើម្បីសម្រេចបាននូវចក្ខុវិស័យ សហគមន៍អាស៊ានឆ្នាំ២០២៥ និងលើកកម្ពស់បន្ថែមទៀតនូវការឯកភាព សមាហរណកម្ម និងការតភ្ជាប់ អត្តសញ្ញាណរួមរបស់អាស៊ាន ព្រមទាំងការចូលរួមជាមួយនឹងសហគមន៍ពិភពលោក និងសមត្ថភាពស្ថាប័ន។ ក្នុងនាមជាប្រធានអាស៊ាន នៅឆ្នាំ២០២០ ប្រទេសវៀតណាម បានលើកឡើងនូវចំណុច អាទិភាពចំនួន៥ ដែលផ្តោតសំខាន់ទៅលើការ លើកកម្ពស់ការចូលរួមចំណែក ដ៏សកម្មរបស់អាស៊ាន ក្នុងការថែរក្សាសន្តិភាព សន្តិសុខ និងស្ថិរភាពតំបន់ ការជំរុញឲ្យកាន់តែខ្លាំង នូវសមាហរណកម្មសេដ្ឋកិច្ច និងការតភ្ជាប់អាស៊ាន ការលើកកម្ពស់អត្តសញ្ញាណអាស៊ាន និងការយល់ដឹងអំពីសហគមន៍អាស៊ាន ការពង្រឹងភាពជាដៃគូ សកលរបស់អាស៊ាន ដើម្បីសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព និងការបង្កើនប្រសិទ្ធភាព និងសមត្ថភាពស្ថាប័នរបស់អាស៊ាន៕
ភ្នំពេញ ៖ លោក គឹម សុខ អ្នកវិភាគស្ថានការណ៍ នយោបាយនៅកម្ពុជា បានពោលពាក្យថា គេនាំគ្នាល្បីតគ្នាថា លោក កឹម សុខា នឹងត្រូវគេដោះលែង ឲ្យមានសេរីភាព នយោបាយ១០០% នៅថ្ងៃសវនាការទី១៥ ខែមករា ឆ្នាំ២០២០ខាងមុខនេះ ។ នេះបើតាមហ្វេសប៊ុក របស់លោក កាលពីថ្ងៃ១២...
ភ្នំពេញ៖ លោក មុត ចន្ថាដែលគេដឹងថា ជាមនុស្សជំនិត និងបច្ចុប្បន្ននាយខុទ្ទកាល័យរបស់លោក កឹម សុខា នៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០នេះ បានធ្វើការក្រើនរំលឹក នូវពាក្យដំបូន្មានលោកកឹម សុខា ៣ឃ្លា ក្នុងការតស៊ូផ្នែកនយោបាយ។ សាលាដំបូងរាជធានីភ្នំពេញប្រកាសថា នឹងបើកសវនាការជាសាធារណៈនៅសាលសវនាការទី១ ដើម្បីជំនុំជម្រះ លើសំណុំរឿងព្រហ្មទណ្ឌលោក កឹម សុខា...
ភ្នំពេញ៖ សម្តេច ហេង សំរិន ប្រធានរដ្ឋសភា និងជាប្រធានAPPF លើកទី២៧ នៅព្រឹកថ្ងៃទី១៣ ខែមករានេះ បានដឹកនាំគណៈប្រតិភូសភាកម្ពុជា ចូលរួមកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិ ដែលរៀបចំធ្វើឡើងនៅវិមានរដ្ឋសភា ប្រទេសអូស្រ្តាលី ក្នុងទីក្រុងកង់បេរ៉ា មុនពិធីបើកកិច្ចប្រជុំប្រចំាឆ្នាំ លើកទី២៨ ជាផ្លូវការ។ យោងតាមគេហទំព័រ ហ្វេសប៊ុករបស់សម្ដេច ហេង សំរិន បានឲ្យដឹងបន្ថែមថា...
ភ្នំពេញ៖ សាលាដំបូងរាជធានីភ្នំពេញ ជូនដំណឹងដល់សាធារណជន ដែលមានបំណងចូលរួម ស្តាប់សវនាការលោក កឹម សុខា មកទំនាក់ទំនងជាមួយ លេខាធិការដ្ឋានរដ្ឋបាល នៃសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចុះឈ្មោះ និងទទួលយកប័ណ្ណចូលរួម ចាប់ពីថ្ងៃទី១០-១៤ ខែមករា ឆ្នាំ២០២០ ត្រឹមវេលាម៉ោង១១ និង៣០នាទីព្រឹក យោងតាមសេចក្ដីជូនដំណឹង របស់សាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃទី៩ មករា បានឲ្យដឹងថា សាលាដំបូងរាជធានីភ្នំពេញ...
ភ្នំពេញ ៖ លោក Jeffrey D. Sachs ទីប្រឹក្សាពិសេស របស់អគ្គលេខាធិការ អង្គការសហប្រជាជាតិ (UN) បានសន្យាថា នឹងត្រៀមខ្លួនជានិច្ច ដើម្បីជួយកម្ពុជា ជំរុញដល់ការអភិវឌ្ឍ ជាមួយតំបន់អាស៊ាន និងតំបន់ដទៃទៀត ប្រកបដោយចីរភាព ។ នេះការលើកឡើងរបស់លោក នៅចំពោះមុខសម្តេចតេជោ ហ៊ុន សែន...