ភ្នំពេញ៖ លោក សយ សុភាព អគ្គនាកមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល និងជាប្រធានសមាគមអ្នកសារព័ត៌មានកម្ពុជា-ចិន បានលើកឡើងថា ការខកខានមិនបានចុះបញ្ជីឈ្មោះបោះឆ្នោត របស់គណបក្សភ្លើងទៀន ស្មើនឹងរលាយ។ តាមរយៈបណ្ដាញសង្គម ហ្វេសប៊ុក នៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣នេះ លោក សយ សុភាព បានសរសេរយ៉ាងដូច្នេះថា «បើបក្សប្រឆាំង មានមតិបែបនេះតាំងពីដំបូងម្ល៉េះ មិនមានរឿងរ៉ាវកន្លងមកទេ។...
ភ្នំពេញ ៖ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានបញ្ចេញមតិចំពោះគណៈ កម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) ដែលបដិសេធមិនចុះឈ្មោះឲ្យគណបក្សភ្លើងទៀន ចូលរួមក្នុងដំណើរការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនាពេលខាងមុខនេះ គឺបណ្តាលមកពី កំហុសដ៏ធ្ងន់ធ្ងររបស់ក្រុមថ្នាក់ដឹកនាំបក្សនេះ ។ កំហុសដែលលោកសំដៅដល់នេះ គឺការមិនបំពេញឯកសាររដ្ឋបាលតាមផ្លូវច្បាប់គ្រាប់គ្រាន់តាមការ កំណត់ ព្រោះជាធម្មតាគេមិនដែលប្រើឯកសារចម្លងមកអនុវត្តជាផ្លូវការឡើយ ។ លោកបញ្ជាក់ថា “ចឹងទេករណីដែលគ.ជ.ប បដិសេធការចុះបញ្ជីប្រកួតប្រជែងរបស់បក្សភ្លើងទៀននេះ មិនមែនពាក់ព័ន្ធ...
ភ្នំពេញ ៖ ដោយមិនបង្អែលបង្អង់យូរ អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) លោក ហង្ស ពុទ្ធា បានឆ្លើយតបភ្លាមៗ ទៅក្រុមអ្នករិះគន់ចំពោះគ.ជ.ប បដិសេធចុះឈ្មោះគណបក្សភ្លើងទៀនចូលរួមដំណើរបោះឆ្នោតថ្នាក់ជាតិនាខែកក្កដា ឆ្នាំ២០២៣នាពេលខាងមុខនេះ ។ ការឆ្លើយតប នេះ គឺលោកផ្អែកទៅលើផ្លូវច្បាប់ទាំងអស់ ។ ការឆ្លើយតបនេះ បានធ្វើឡើងបន្ទាប់ពីអ្នកធ្វើការផ្នែកអង្គការពាក់ព័ន្ធទៅនឹងដំណើរការបោះឆ្នោតបាន បញ្ចេញមតិរិះគន់គ.ជ.ប អំពីការមិនចុះឈ្មោះឲ្យគណបក្សប្រឆាំងភ្លើងទៀនបានចូលរួមបោះឆ្នោតកាលពីថ្ងៃ១៥ ឧសភា។ ដោយពួកគេអះអាងថា...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា នៅរាត្រីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣នេះ បានទម្លាយនូវសំឡេងក៏ដូចជាសំណេរឆ្លើយឆ្លង របស់ក្រុមបក្សភ្លើងទៀន ក្រោយ គជប បដិសេធការចុះបញ្ជី បោះឆ្នោត។ ភ្ជាប់ជាមួយសំឡេង របស់លោក ជា ប៊ូច និងសំណេរឆ្លើយឆ្លងរបស់ ក្រុមបក្សភ្លើងទៀន តាមរយៈឆេណែលតេលេក្រាម...
ភ្គនំពេញ៖ ណបក្សហ៊្វុនស៊ិនប៉ិចរបស់ទ្រង់ចក្រាវុធគាំទ្រការសម្រេចរបស់គជប។
ពិតជាគួរឲ្យហួសចិត្តនិងសង្វេគជាពន់ពេកណាស់សម្រាប់បក្សភ្លើងទៀនដែលសូម្បីតែឯកសារសម្រាប់ចុះបញ្ជីគណបក្សរបស់ខ្លួនដើម្បីចូលរួមបោះឆ្នោតក៏រកមិន បានផង? ឥឡូវនេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានប្រកាសបដិសេធមិនទទួលចុះបញ្ជី ឲ្យគណបក្សនេះទេដោយសារតែគ្មានឯកសារគ្រប់គ្រាន់ដែលតម្រូវដោយច្បាប់ស្តីពីការបោះឆ្នោតសកល។ វាពិតជារឿងមិនគួរឲ្យជឿទាល់តែសោះថា គណបក្សនយោបាយមួយដែលមានប្រវត្តិជិត ៣០ ឆ្នាំក្នុងឆាកនយោនបាយបែរជា ទីបំផុតរកឯកសារឲ្យគ្រប់សម្រាប់ចុះឈ្មោះបោះឆ្នោតក៏រកមិនបាន។ នរណាក៏ដឹងដែរថា ដើម្បីចុះបញ្ជីគណបក្សនយោបាយ គណបក្សនីមួយៗត្រូវបំពេញលក្ខខណ្ឌ ១០ យ៉ាងដែលមិនអាចខ្វះបានពីព្រោះវាជាលក្ខខណ្ឌដែលតម្រូវដោយច្បាប់។ គណបក្សនយោបាយនីមួយៗ ដែលមានបំណងចូលរួមក្នុងការបោះឆ្នោតត្រូវត្រៀមលក្ខណៈជាស្រេចដើម្បីចុះបញ្ជី។ ជាក់ស្តែង គណបក្សមួយចំនួនជាពិសេសគណបក្សប្រជាជនកម្ពុជាបានយកឯកសារទៅចុះបញ្ជីតាំងពីថ្ងៃដំបូងដែល គ.ជ.ប ប្រកាសបើក ទទួលម៉្លេះ។...
ភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)នៅរសៀលថ្ងៃទី១៥ ឧសភានេះ បានចេញសេចក្តីសម្រេចជាផ្លូវការហើយ ក្នុងការបដិសេធការចុះបញ្ជី គណបក្សភ្លើងទៀនសម្រាប់ការបោះឆ្នោតថ្នាក់ជាតិនាថ្ងៃ២៣ កក្កដា ខាងមុខ។ តាមរយៈសេចក្តីសម្រេចេញដោយលោក ប្រាជ្ញ ច័ន្ទ ប្រធានគ.ជ.ប បានបង្ហាញ មូលហេតុនៃការ មិនចុះបញ្ជីគណបក្ស នយោបាយឈរឈ្មោះបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ របស់គណបក្សភ្លើងទៀន ដែលមាន២៥រាជធានី-ខេតនេះ...
ភ្នំពេញ៖ គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត ដែលហៅកាត់ថា គ.ជ.ប នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣នេះ បានចេញសេក្ដីបំភ្លឺ ដោយបានបញ្ជាក់ច្បាស់ថា ខ្លួនមិនបានកែប្រែនីតិវិធីចុះបញ្ជី គណបក្សនយោបាយឈរឈ្មោះ បោះឆ្នោត។ ការចេញមកបញ្ជាក់នេះ ធ្វើឡើងបន្ទាប់ពីមានភាពមានចម្រូងចម្រាស់ មួយក្រោយ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលហៅកាត់ គ.ជ.ប បានតម្រូវឲ្យគណបក្សភ្លើងទៀន បំពេញលក្ខខណ្ឌដែលខ្វះខាតចំនួន៣ ដើម្បីគ្រប់លក្ខណៈក្នុងការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត...
ភ្នំពេញ៖ គណកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលហៅកាត់ គ.ជ.ប នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣នេះ បានចេញសេក្ដីបំភ្លឺ ចំពោះការលើកឡើងរបស់ លោក កន សាវាង្ស អ្នកសម្របសម្រួលផ្នែកអង្កេតនិងតស៊ូមតិ នៃអង្គការខុមហ្វ្រែល ដែលថា «ច្បាប់បោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត មិនបានកំណត់ថា គណបក្សត្រូវយកឯកសារដើមទៅចុះឈ្មោះឡើយ» និងសំនួរ របស់លោក ជួប នរក្សា...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានដាក់ជាសំណួរថា តើគណបក្សភ្លើងទៀន ចង់បានអ្វីពិតប្រាកដបានជា បញ្ជូនសារ ដ៍ច្របូកច្របល់មកកាន់សម្ដេច។ ការដាក់ជាសំនួរនេះ ធ្វើឡើងបន្ទាប់ពីគណបក្សមួយនេះ បានបញ្ជួនសារក្នុងភាពមិនច្បាស់លាស់ ដោយមួយគំរាមបង្កភាពចលាចល និងមួយទៀតស្នើសុំចូលជួបផ្ទាល់ជាមួយសម្ដេចតេជោ ហ៊ុន សែន។ នៅលើបណ្ដាញសង្គមតេលេក្រាម នៅយប់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៣...