ភ្នំពេញ៖ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បាននិងកំពុងបើកសម័យប្រជុំពេញអង្គ ដើម្បីពិភាក្សាលើក របៀបវារៈចំនួន៥ ។ សម័យប្រជុំលើកទី ៣ នីតិកាលទី ៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចហេង សំរិន ប្រធានរដ្ឋសភា ដោយមានការចូលរួមពីសមាជិកសមាជិការរដ្ឋសភាចំនួន១១០រូប។ របៀបវារៈដែលនឹងត្រូវពិភាក្សានិងអនុម័តមានដូចតទៅ ៖ ១-ការពិភាក្សា និងអនុម័តសេចក្តី...
ភ្នំពេញ៖ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន (គ ប ម)ទាមទារ រដ្ឋសភាកម្ពុជា ពន្យារពេលការពិភាក្សា និងការអនុម័ត យល់ព្រមលើសន្ធិសញ្ញាបំពេញបន្ថែម លើសនិ្ធសញ្ញាកំណត់ព្រំដែនរដ្ឋ ឆ្នាំ១៩៨៥ និងសន្ធិសញ្ញាបំពេញបន្ថែម ឆ្នាំ២០០៥ រវាងកម្ពុជា និងសាធារណៈរដ្ឋសង្គមនិយម វៀតណាម ឬ ធ្វើប្រជាមតិ លើសន្ធិសញ្ញាបំពេញបន្ថែមនេះ។
ភ្នំពេញ៖ នៅថ្ងៃអាទិត្យ ទី៣ ខែវិច្ឆិកា ឆ្នាំ២០១៩ ពលករខ្មែរ រាប់រយនាក់ នៅប្រទេសជប៉ុន បានប្រមូលផ្តុំគ្នា នៅទីក្រុងហ៊ីរ៉ូស៊ីម៉ា (Hiroshima) ក្នុងភូមិភាគនិរតីជប៉ុន ចំងាយ៦៧០ គីឡូម៉ែត្រ ពីទីក្រុងតូក្យូ ធ្វើបាតុកម្ម ដើម្បីប្រឆាំងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងគាំទ្រដំណើរ មាតុភូមិនិវត្តន៍លោក...
ភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ក្នុងំកាសអញ្ជើញចូលរួម ក្នុងកិច្ចប្រជុំកំពូលអាស៊ាន-ឥណ្ឌា លើកទី១៦ នៅព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៩ បានលើកទឹកចិត្តអាស៊ាន-ឥណ្ឌា ឲ្យសម្រេចបានគោលដៅ ពាណិជ្ជកម្ម២០០ពាន់លានដុល្លារ នៅឆ្នាំ២០២២ ខាងមុខ។ សម្តេចតេជោបន្តថា “កម្ពុជាសូមលើកទឹកចិត្តអាស៊ាន និងឥណ្ឌា ផ្តល់អាទិភាពខ្ពស់ ដល់ការពង្រឹង និងពង្រីកពាណិជ្ជកម្ម និងការវិនិយោគ...
ភ្នំពេញ៖ ប្រមុខដឹកនាំកម្ពុជា វៀតណាម និងឡាវ បានប្ដេជ្ញារួមគ្នាដោះស្រាយបញ្ហាប្រឈមនានា ដើម្បីធានាសន្តិភាព ស្ថិរភាព ក្នុងការជំរុញកំណើន នៃការអភិវឌ្ឍប្រទេសទាំងបី ។ នេះបេីយោងតាម AKP ។ នៅមុនពិធីបើកកិច្ចប្រជុំ កំពូលអាស៊ានលើកទី៣៥ នៅទីក្រុងបាងកក នាថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៩ សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញពិសារអាហារ ពេលព្រឹកជាមួយលោក ង្វៀ ន សួនហ្វុក នាយករដ្ឋមន្រ្តីវៀតណាម និងលោកថងលូន ស៊ីស៊ូ លីត នាយករដ្ឋមន្រ្តីឡាវ។ ក្នុងពិធីពិសារអាហារ ពេលព្រឹកការងារនេះដែរ ប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងបី បានធ្វើការពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់ទៅលើការរិតចំណងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ នៃប្រទេសទាំងបី ពិសេសការរិះរកគ្រប់មធ្យោបាយ ក្នុងការជំរុញកិច្ចអភិវឌ្ឍន៍ សម្រាប់ប្រទេសទាំងបី ដែលក្នុងនោះភាគីទាំងបី បានធ្វើការពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់លើការ បន្តរួមគ្នាដោះស្រាយបញ្ហាប្រឈមនានា ដើម្បីធានាសន្តិភាព ស្ថិរភាព ក្នុងការជំរុញកំណើន នៃ ការអភិវឌ្ឍប្រទេសទាំងបី កម្ពុជា ឡាវ និងវៀតណាម។ ជាងនេះទៀត ប្រមុខរដ្ឋាភិបាល នៃប្រទេសទាំងបី ក៏បានធ្វើការពិនិត្យរួមគ្នាការងារជាអាទិភាពមួយចំនួន សម្រាប់គម្រោង អាទិភាពនៃការអភិវឌ្ឍឱ្យមានការតភ្ជាប់ និងការអភិវឌ្ឍប្រកបដោយនិរន្តរភាព ខាងសេដ្ឋកិច្ច និង ពាណិជ្ជកម្ម ពិសេសជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែទទួល បាននូវការ លើកកម្ពស់ និងមានជីវភាពកាន់តែប្រសើរឡើង៕
ភ្នំពេញ នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងខណៈដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជាទៅចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាននោះ នារសៀលថ្ងៃទីថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៩ នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញញចូលរួមក្នុងពិធី បើ កជាផ្លូវការកិច្ចប្រជុំកំពូល(ពេញអង្គ) អាស៊ានលើកទី៣៥(35th ASEAN Summit Plenary) ដែលបានធ្វើឡើងនៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតអ៊ីមផេក ស្ថិតក្នុងខេត្តនុនថាក់បូរី ព្រះរាជាណាចក្រថៃ។ នេះបេីយោងតាម AKP ។ នៅក្នុងពិធីបើក ជាផ្លូវការ នៃកិច្ចប្រជុំកំពូល(ពេញអង្គ) អាស៊ានលើកទី៣៥ នេះមានការយាង និងអញ្ជើញចូលរួមពី ប្រមុខរដ្ឋ-ប្រមុខរដ្ឋាភិបាលអាស៊ាន រួមមានព្រះចៅស៊ុលតង់ ប្រមុខរដ្ឋ-ប្រមុខរដ្ឋាភិបាលនៃប្រទេសអាស៊ាន រួមទាំងអគ្គលេខាធិការអាស៊ាន ដែលត្រូវបានទទួល ការស្វាគមន៍យ៉ាងស្និទ្ធស្នាលរាក់ទាក់បំផុតពីសណាក់ លោកឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រថៃ និងជាប្រធានកិច្ចប្រជុំកំពូលអាស៊ាន លើកទី៣៥ ។ ក្នុងពិធីបើកកិច្ចប្រជុំកំពូលពេញអង្គរបស់ខ្លួន ប្រមុខរដ្ឋ-ប្រមុខរដ្ឋាភិបាលទាំងអស់ បានកត់សម្គាល់ដោយការពេញចិត្តចំពោះការងារដែលបានបំពេញក្នុង ការអនុវត្ត សេចក្តីប្រកាស ចក្ខុវិស័យ របស់ថ្នាក់ដឹកនាំអាស៊ាន ស្តីពីភាពជាដៃគូសម្រាប់ចីរភាព។ ជាមួយគ្នានេះមេដឹកនាំ អាស៊ានបានកត់សម្គាល់សារជាថ្មី អំពីគោលបំណង ក្នុងការឆ្ពោះទៅសម្រេចបាន អាស៊ាន ប្រ កបដោយចីរភាព តាមរយ:ការបង្កើនសន្តិសុខប្រកបដោយចីរភាព ការលើកកម្ពស់ ការតភ្ជាប់ក្នុងតំបន់អាស៊ានប្រកបដោយភាពរលូន ដែលភ្ជាប់អាស៊ានទៅកាន់ពិភពលោក និងបន្តឱ្យមានការអភិវឌ្ឍប្រកបដោយចីរភាព ដើម្បីបង្កើនតម្លៃយុទ្ធសាស្រ្តរបស់អាស៊ាន និងនាំមកនូវ ស្ថិរ ភាពនិងវិបុលភាពក្នុងតំបន់។ កិច្ចប្រជុំកំពូលពេញអង្គនេះដែរ មេដឹកនាំទាំងអស់ បានលើក ទឹកចិត្តឱ្យមានការប្រើប្រាស់យ៉ាងពេញលេញនូវបច្ចេកវិទ្យាទំនើប ដែលជាលទ្ធផល នៃ បដិវត្តន៍ឧស្សាហកម្មទី៤ ដើម្បីបង្កើនការប្រកួតប្រជែងរបស់អាស៊ាន ក្នុងការដោះស្រាយការផ្លាស់ប្តូរដែលកើនឡើងជាលំដាប់ និងបញ្ហាស្មុគស្មាញនានាក្នុងតំបន់ និងពិភពលោក។ មេដឹកនាំអាស៊ានបានសម្ដែងនូវ សេចក្តីសោមនស្សរីករាយ ដោយកត់សម្គាល់ឃើញនូវ វឌ្ឍនភាពប្រកបដោ យចីរភាព ក្នុងការអនុវត្តផែនការលម្អិត នៃសហគមន៍នយោបាយ-សន្តិសុខអាស៊ាន ឆ្នាំ២០២៥ និងបានលើកទឹកចិត្តដល់អង្គភាពនៃវិស័យពាក់ព័ន្ធនានា ឱ្យបន្ត កិច្ចការរបស់ខ្លួន ក្នុងការ ដោះស្រាយបន្ទាត់សកម្មភាពដែលនៅសេសសល់ ខណ:ពេលរក្សា សន្ទុះក្នុងការចាត់វិធានការបន្ថែមទៀត ចំពោះបន្ទាត់សកម្មភាពដែលបានអនុវត្តន៍រួចហើយ។ មេដឹកនាំអាស៊ានក៏បានទន្ទឹងរង់ចាំ នូវការត្រួតពិនិត្យឡើងវិញពាក់កណ្តាល អាណត្តិនៃផែន ការលម្អិតខាងលើ ដែល គ្រោងនឹងចាប់ផ្តើម នៅឆ្នាំ២០២០។ មេដឹកនាំអាស៊ានក៏បានបញ្ជាក់ ជាថ្មីនូវសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការ នៅអាស៊ីអាគ្នេយ៍(TAC) ជាក្រមប្រតិបត្តិដ៏សំខាន់មួយ ក្នុងការគ្រប់គ្រង ទំនាក់ទំនងអន្តររដ្ឋនៅក្នុងតំបន់ និងជាមូលដ្ឋានគ្រឹះ ដើម្បី រក្សាសន្តិភាព និងស្ថិរភាព ក្នុងតំបន់ ពិសេសទៅទៀតនោះ មេដឹកនាំអាស៊ាន បានប្តេជ្ញាចិត្ត ក្នុងការលើកកម្ពស់បន្ថែមទៀត នូវ គោ លការណ៍នានាដូចមានចែងក្នុង TAC ឱ្យកាន់តែទូលំ ទូលាយនៅក្នុងតំបន់ និងបានសង្កត់ធ្ងន់ អំពីសារ:សំខាន់ នៃរដ្ឋជាភាគីទាំងអស់ (High Contrac ting Parties) ក្នុងការបំពេញកាតព្វកិច្ច របស់ខ្លួនក្រោមសន្ធិសញ្ញានេះ។ លើសពីនេះ ទៀតមេដឹកនាំ អាស៊ាន ក៏បានស្វាគមន៍ចំពោះការចូលជា សមាជិក TAC របស់ប្រទេសប៉េរ៉ូ បារ៉ែន និងអាល្លឺម៉ង់នៅឆ្នាំ២០១៩នេះ ហើយទន្ទឹងរង់ចាំការចូល ជាផ្លូវការរបស់អាហ្រ្វិកខាងត្បូង។ មេដឹកនាំអាស៊ាន ក៏បានកត់សម្គាល់ ពីការបំពេញដោយ ជោគជ័យ នូវបេសកកម្មស្វែង រកការពិតរបស់សហគមន៍នយោបាយ-សន្តិសុខ អាស៊ាន នៅប្រទេស ទីម័រឡេស្តេ កាលពីថ្ងៃ ទី៤-៦ ខែកញ្ញា ឆ្នាំ២០១៩ ហើយលើកទឹកចិត្តឱ្យសសរស្តម្ភ នៃ សហគមន៍សេដ្ឋកិច្ច និង សហគមន៍សង្គម-វប្បធម៌អាស៊ាន ជំរុញឱ្យមានបេសកកម្ម ស្វែង រកការពិតពីសហគមន៍របស់ ខ្លួនឱ្យបានឆាប់រហ័ស។ មេដឹកនាំអាសាន ក៏បាន អរគុណចំពោះ ឆន្ទ: នយោបាយ ដ៏រឹងមាំ របស់ទីម័រឡេស្តេ ក្នុងការចូលជាសមាជិកអាស៊ាន ហើយបាន បញ្ជាក់ពី ការប្តេជ្ញាចិត្តថ្មីក្នុង ការគាំទ្រការអភិវឌ្ឍទីម័រឡេស្តេ តាមរយ:ជំនួយកសាងសមត្ថភាព ទាំង ក្នុ ងក្របខ័ណ្ឌទ្វេភាគី និងតំបន់។ មេដឹកនាំអាស៊ាន ក៏បានទទួលស្គាល់ការជឿនលឿន ជាលំដាប់ និងប្រភេទនៃការ គំរាមកំហែងឆ្លងដែនតាមប្រព័ន្ធអ៊ីនធើណែត ក្នុងការធានាឱ្យបាននូវ លំហអ៊ីនធើណែតមួយ ប្រកបដោយភាពបើកចំហ សុវត្ថិភាព ស្ថិរភាព អាចប្រើប្រាស់បាន និង ប្រកបដោយភាពធន់ រឹងមាំដើម្បីគាំទ្រដល់សេដ្ឋកិច្ច ឌីជីថលអាស៊ាន។ ដូចគ្នានឹងបណ្តាមេដឹកនាំអាស៊ានដទៃទៀតដែរ សម្តេចតេជោនាយករដ្ឋមន្រ្តី បានថ្លែងទៅកាន់កិច្ចប្រជុំកំពូលពេញអង្គ អាស៊ា នថា អាស៊ាននៅមានសក្តានុពល ច្រើនក្នុងការលើកកម្ពស់កំណើន សេដ្ឋកិច្ចប្រកប ដោយភាពរឹងមាំ តាមរយ:ការជំរុញពាណិជ្ជកម្មផ្ទៃក្នុងសំដៅបង្កើនខ្សែសង្វាក់ផលិតកម្មតំបន់ និងលើកកម្ពស់ ផលិតភាពសេដ្ឋកិច្ច។ សម្ដេចតេជោបានបន្ថែមថា ដើម្បីគោលដៅនេះ អាស៊ាន ចាំបាច់ ត្រូវផ្តោតអាទិភាពទៅលើ ការបន្តដោះស្រាយបញ្ហារបាំងមិនមែនពន្ធ និងការបង្កើនកិច្ចប្រឹង ប្រែងសម្រួលពាណិជ្ជកម្ម ដើម្បីសម្រេចបាននូវគោលដៅសំខាន់ពីរ គឺការកាត់បន្ថយ ចំណាយ ប្រតិបត្តិការពាណិជ្ជកម្ម ១០ ភាគរយ នៅឆ្នាំ២០២០ និងការបង្កើនពាណិជ្ជកម្ម អាស៊ានទ្វេដងនៅឆ្នាំ២០២៥៕
ភ្នំពេញ៖ ទីបំផុតទណ្ឌិត សម រង្ស៊ី និងបក្ខពួក បានសម្រេចយកទឹកដីថៃ ជាកន្លែងឈរជើង ដើម្បីចូលមកស្រុកខ្មែរវិញ នៅថ្ងៃទី៩ ខែវិច្ឆិកា ខាងមុខ។ នេះបើតាមសេចក្តីថ្លែងការណ៍ របស់អតីតគណបក្សសង្គ្រោះជាតិ។ យោងតាមសេចក្តីថ្លែងការណ៍ ចេញផ្សាយនៅថ្ងៃទី២ វិច្ឆិកា បានឲ្យដឹងថា ថ្កោលទោសយ៉ាងដាច់អហង្ការ ក្នុងការ ប្រើប្រាស់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ រួមទាំងអាជ្ញាធរអាកាសចរណ៍ស៊ីវិលកម្ពុជា...
ភ្នំពេញ៖ សម្តេតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជេីញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញដល់ទីក្រុងបាងកក ប្រទេសថៃដោយសុវត្តិភាព នៅម៉ោង៩ និង២០នាទី ព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៩នេះហេីយ ដើម្បីអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ។ នេះបេីយោងតាមហ្វេសប៊ុកសម្ដេចតេជោ។ វត្តមាននៃការអញ្ជើញដល់ របស់សម្ដេចតេជោនាយករដ្ឋមន្រ្តី និងគណៈប្រតិភូ ត្រូវបានទទួលការធ្វើគារវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅជាទីបំផុតពីសំណាក់មន្ត្រីនៃ រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រថៃ មន្ត្រីអង្គទូតនៃព្រះរាជាណាចក្រកម្ពុជា...