នយោបាយ

សម្តេចតេជោ លើកទឹកចិត្តអាស៊ាន-ឥណ្ឌា សម្រេចគោលដៅ ពាណិជ្ជកម្ម ២០០ពាន់លានដុល្លារ ឆ្នាំ២០២២

ភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ក្នុងំកាសអញ្ជើញចូលរួម ក្នុងកិច្ចប្រជុំកំពូលអាស៊ាន-ឥណ្ឌា លើកទី១៦ នៅព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៩ បានលើកទឹកចិត្តអាស៊ាន-ឥណ្ឌា ឲ្យសម្រេចបានគោលដៅ ពាណិជ្ជកម្ម២០០ពាន់លានដុល្លារ នៅឆ្នាំ២០២២ ខាងមុខ។

សម្តេចតេជោបន្តថា “កម្ពុជាសូមលើកទឹកចិត្តអាស៊ាន និងឥណ្ឌា ផ្តល់អាទិភាពខ្ពស់ ដល់ការពង្រឹង និងពង្រីកពាណិជ្ជកម្ម និងការវិនិយោគ រវាងអាស៊ាន និងឥណ្ឌា បន្ថែមទៀត ដើម្បី សម្រេចឲ្យបាននូវគោលដៅ ពាណិជ្ជកម្ម ២០០ពាន់លានដុល្លា នៅឆ្នាំ២០២២”។

សម្តេចថា ពិសេសទៅទៀតនោះ កម្ពុជាលើកទឹកចិត្តជំរុញ កិច្ចសហប្រតិបត្តិការបន្ថែម លើការតភ្ជាប់ជារូបវ័ន្ត និងឌីជីថល រវាងអាស៊ាននិងឥណ្ឌា ជាពិសេសសម្រាប់ប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម តាមរយៈការផ្តល់ជំនួយ ហិរញ្ញប្បទាន និងជំនួយបច្ចេកទេសផ្សេងៗ។

ក្នុងកិច្ចប្រជុំកំពូលអាស៊ាន ឥណ្ឌា លើកទី១៦នេះដែរ មេដឹកនាំអាស៊ាន ឥណ្ឌា បានឈានទៅចេញសេចក្តី ប្រកាស របស់ប្រធានកិច្ចប្រជុំ កំពូលអាស៊ាន ឥណ្ឌា លើកទី១៦ ក្នុងបរិយាកាសរីករាយ និងរ៉ាក់ទាក់បំផុត៕

To Top