ភ្នំពេញ៖ លោក ហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងបេក្ខភាពនាយករដ្ឋមន្រ្តី នៅថ្ងៃអនាគត បានបបួលលោក សម រង្ស៊ី អតីតមេបក្សប្រឆាំង ដែលរត់ទៅរស់នៅក្រៅប្រទេស ភ្នាល់ដាក់តំណែង បើសិនសញ្ញាបត្រយោធា របស់លោករៀននៅអាមេរិក ជាសញ្ញាបត្រកិត្តិយស។ នៅលើបណ្ដាញសង្គមហ្វេសប៊ុក នៅព្រឹកថ្ងៃទី២៨ ខែធ្នូ...
បច្ចុប្បន្នភាព លោក Martin Griffiths អគ្គលេខាធិការរង អង្គការសហប្រជាជាតិ ទទួលបន្ទុកកិច្ចការមនុស្សធម៌ បានចេញសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃអាទិត្យ ទី២៦ ខែធ្នូនេះ ក្នុងការថ្កោលទោស យ៉ាងខ្លាំង លើកកងកម្លាំងយោធា របស់សហភាពមីយ៉ានម៉ា ដែលបានវាយប្រហារ សម្លាប់ជនស៊ីវិលចំនួន ៣៥នាក់ នៅរដ្ឋ Kaya ភាគខាងកើតនៃប្រទេសនេះ ។...
ដូចរៀងរាល់ឆ្នាំដែរមុននឹងបិទបញ្ចប់ឆ្នាំចាស់ឈានចូលឆ្នាំថ្មីឆ្នាំ២០២២មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលសូមសង្ខេបជូនព្រឹត្តការណ៍សំខាន់ៗប្រចាំឆ្នាំឡើងវិញជូនមិត្តអ្នកអានដែលរួមមាន៖ រឿងរ៉ាវនយោបាយ ទំនាក់ទំនងការបរទេស សេដ្ឋកិច្ចសង្គម ការអូសបន្លាយនៃវិបត្តិកូវីដ១៩ និងដំណើរការចាក់វ៉ាក់សាំង ជាដើម។ ការបន្តអូសបន្លាយនៃវិបត្តិកូវីដ១៩ នៅទូទាំងពិភពលោករួមទាំងកម្ពុជាបង្ខំឲ្យរដ្ឋាភិបាលកម្ពុជា បិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល បណ្ដោះអាសន្នរយៈពេលខ្លីនៅរវាងខែមេសានិងឧសភានៅក្នុងឆ្នាំ២០២១ ហើយបានកំណត់ជាតំបន់ក្រហម តំបន់លឿង តំបន់លឿងទុំ។ ពេលនោះរដ្ឋាភិបាលតម្រូវឲ្យប្រជាជននៅតែក្នុងផ្ទះដើម្បីទប់ស្កាត់ឆ្លងកូវីដ១៩ទ្រង់ទ្រាយធំ លើកលែងតែចំពោះតែបុគ្គលមួយចំនួនប៉ុណ្ណោះដែលអនុញ្ញាត្តឲ្យចេញក្រៅបានដូចជាៈបុគ្គលិកសុខាភិបាល បុគ្គលដឹកជញ្ជូនសេវាម្ហូបអាហារនិងអ្នកសារព័ត៌មានជាដើម។ បន្ទាប់មករដ្ឋាភិបាលកម្ពុជាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១...
ភ្នំពេញ៖ លោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌលសារព័ត៌មាន ដើមអម្ពិល និងជាប្រធានសមាគម អ្នកសារព័ត៌មាន កម្ពុជា-ចិន បានបង្ហោះនូវសារ ឌឺដងទៅកាន់មេដឹកនាំនៃប្រទេសមួយ ដែលបានត្អូញត្អែរ ក្នុងករណីទាំងដែល ជនជាតិរបស់ខ្លួន រត់មករស់នៅ លើទឹកដីរបស់គេនោះ ថា បើដឹងថាទៅរស់នៅស្រុកគេ ជួបការលំបាក ហេតុអីក៏នៅចង់ទៅ?។ នៅលើគេហទំព័រហ្វេសប៊ុក នៅថ្ងៃទី២៥...
ភ្នំពេញ ៖ លោក សួស យ៉ារ៉ា អ្នកនាំពាក្យគណបក្ស ប្រជាជនកម្ពុជា (CPP) បានបកស្រាយថា ការសម្រេចគ្នាជាឯកច្ឆ័ន្ទ ក្នុងការជ្រើសតាំងលោក ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ដ្រីសម្រាប់ នាពេលអនាគត ដោយសារតែមានការឯកភាពគ្នាផ្ទៃក្នុង និងសាមគ្គីភាព ។ លោក ហ៊ុន ម៉ាណែត កូនប្រុសច្បងសម្តេចតេជោ...
ភ្នំពេញ ៖ គណៈកម្មាធិការកណ្តាល នៃគណបក្សប្រជាជនកម្ពុជា ដែលជាបក្សធំជាងនៅកម្ពុជា បានយកឱកាស ក្នុងការបើកសន្និបាតលើកទី៤៣ នៅថ្ងៃ២៤ ធ្នូ ប្រកាសអំពាវនាវឲ្យគណៈកម្មាធិការនៃគណបក្សគ្រប់ថ្នាក់ គ្រប់ផ្នែក គ្រប់ក្រុមការងារគណបក្សចុះមូលដ្ឋាន និងមន្ត្រីសមាជិក សមាជិកា ពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុងរឹងមាំ ដោយខិតខំបន្តអនុវត្តកម្មវិធីនយោបាយ និងសេចក្តីសម្រេចនានារបស់បក្សឲ្យបានសម្រេចជោគជ័យ ដើម្បី បម្រើផលប្រយោជន៍ ដ៏ឧត្តុង្គឧត្តមរបស់ជាតិ និងប្រជាជន...
ភ្នំពេញ ៖ ក្នុងសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤៣ របស់គណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១នេះ សម្រេចជ្រើសតាំងសម្តេច ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារ និងលោកស្រីឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងរដ្ឋសភា និងព្រឹទ្ធសភា ជាអនុប្រធានគណបក្សប្រជាជនបន្ថែមទៀត ។ នេះបើយោងតាមការចេញផ្សាយរបស់ផេកទូរទស្សន៍បាយ័ន ។ មកដល់ពេលនេះ...
ភ្នំពេញ ៖ អង្គសន្និបាតគណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ ២០២១នេះ បានសម្រេចជាឯកច្ឆ័ន្ទ គាំទ្រសម្ដេចតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្រ្តី និងជ្រើសតាំង លោក ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តី សម្រាប់ពេលអនាគត។ នេះបើយោងតាមការផ្សាយ របស់ផេកទូរទស្សន៍ជាតិកម្ពុជា៕
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានប្រកាសមិនរៀបចំ ទិវាជ័យជំនះ៧មករានោះទេ សម្រាប់ឆ្នាំ២០២២ ខណៈថ្ងៃទី៧និងទី៨ មករា សម្ដេចតេជោ នឹងអញ្ជើញទៅកាន់ប្រទេសភូមា។ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ អគារអគ្គនាយកដ្ឋានគយ និងរដ្ឋាករថ្មីនៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ថា...
កីឡានាំមកនូវសុខភាព មិត្តភាព សាមគ្គីភាពនិងសន្តិភាព នេះជាគំនិតឯកភាពរួមរបស់មនុស្សជាតិទាំងមូល ហើយក៏ជាគោលបំណងដើមនៃការបង្កើតការប្រកួតកីឡាគ្រប់ប្រភេទផងដែរ ។ ដូចអ្វីដែលយើងទាំងអស់គ្នា បានដឹងហើយថា កម្មវត្ថុនៃការបង្កើតការប្រកួតកីឡា អូឡាំពិកគឺ «សន្តិភាព មិត្តភាព វឌ្ឍនភាព» ដូច្នេះហើយបានជាអាចទទួល បានការគាំទ្រយ៉ាងពេញទំហឹង និងការចូលរួមយ៉ាងសកម្ម ពីបណ្តាប្រទេសលើសកលលោក ។ តែអ្វីដែលគួរឱ្យសោកស្តាយគឺថា មួយរយៈកាលកន្លងទៅនេះ អ្នកនយោបាយមួយចំនួន នៃបស្ចិមប្រទេស...