ភ្នំពេញ៖ អតីតមន្រ្តីជាន់ខ្ពស់ នៃអតីតគណបក្សសង្រ្គោះជាតិ (CNRP) លោក មាជ សុវណ្ណារ៉ា បានថ្លែងថា នៅដើមឆ្នាំ២០២២ខាងមុខនេះ កម្ពុជាដើរឆ្ពោះទៅរក ការបើកច្រកពង្រឹងនយោបាយ ការទូតជាថ្មីឡើងវិញ ក្នុងនាមកម្ពុជា ជាប្រធានអាស៊ាន។ ការលើកឡើងរបស់លោកនេះ បន្ទាប់ពីតុលាការ បានប្រកាសបន្តបើកសវនាការលោក កឹម សុខា នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ខាងមុខ។...
ភ្នំពេញ ៖ បន្ទាប់ពីខកខាន ក្នុងការឡើងសវនាការ អស់រយៈពេលជិត២ឆ្នាំមកនេះ លោក ប្លង់ សុផល តំណាងអយ្យការ អមសាលាដំបូង រាជធានីភ្នំពេញ បានចេញដីកាបង្គាប់ឲ្យលោក កឹម សុខា អតីតប្រធាន នៃអតីតគណបក្សសង្គ្រោះជាតិ ចូលសវនាការនៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ ។ លោក កឹម...
ពេលថ្មីៗកន្លងទៅនេះ ប្រទេសមួយចំនួនតូច ដូចជាសហរដ្ឋអាមេរិក និងអង់គ្លេស ជាដើមអះអាងថា នឹងមិនចាត់បញ្ជូនមន្ត្រី ទៅចូលរួមការប្រកួតកីឡា អូឡាំពិករដូវរងាក្រុងប៉េកាំងទេ ។ មូលហេតុដោយសារភាគីចិន មិនបានផ្ញើសារលិខិត អញ្ជើញ ទៅកាន់ប្រទេស ពាក់ព័ន្ធ ដូច្នេះ ការសម្តែង អាកប្បកិរិយា របស់ប្រទេសទាំងនោះ គ្រាន់តែជាការឃោសនា បំប៉ោងខាងនយោបាយ តែប៉ុណ្ណោះ ។...
ភ្នំពេញ៖ ក្រោយពីការ តាមដានយ៉ាងយកចិត្តទុកដាក់ ទៅភូមិសាស្រ្តនយោបាយ ជាពិសេសទៅលើតំណាង ប្រទេសភ្នែកទាំង៥ (អង់គ្លេស អាមេរិក កាណាដា អូស្ត្រាលី និងនូវែលហ្សេឡង់) លោក សយ សុភាព ប្រធានសមាគមសារ ព័ត៌មានកម្ពុជា-ចិន នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១នេះ បានបង្ហាញអំពីរចនាសម្ព័ន្ធ សង្ខេបនូវយុទ្ធសាស្រ្តពី កលល្បិចរបស់ក្រុមភ្នែក៥...
សនិ្នសីទស្តីពីការងារសេដ្ឋកិច្ចមជ្ឈិមចិន ដែលប្រារព្ធឡើង ក្នុងមួយឆ្នាំម្តងបានធ្វើឡើង នៅក្រុងប៉េកាំងពីថ្ងៃទី ៨ ដល់ថ្ងៃទី ១០ ខែធ្នូ ។ ប្រព័ន្ធសារព័ត៌មានអន្តរជាតិ សំខាន់ៗជាច្រើន បាននាំគ្នា លើកឡើង ពាក្យគន្លឹះមួយ គឺ”ស្ថិរភាព” ដែលមានចែងក្នុង សេចកី្តប្រកាស នៃសន្និសីទនេះ ដែលបានចេញផ្សាយ ដោយប្រទេសចិននៅយប់ថ្ងៃទី ១០ ខែធ្នូរនេះ...
ឆ្នាំ២០២១ នឹងជិតកន្លងផុតទៅហើយ ។ យើង បានរៀបចំព្រឹត្តិការណ៍ សំខាន់ទាំង១០ នៃការផ្លាស់ប្តូរមិត្តភាព រវាងចិន និងកម្ពុជា នៅឆ្នាំ២០២១ ដើម្បីរំលឹកឡើងវិញ អំពីមិត្តភាពយូរអង្វែង រវាងចិននិងកម្ពុជា ។ នាព្រឹកថ្ងៃទី១៤ ខែមករា ព្រះមហាវីរក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ បានយាងទៅបំពេញទស្សនកិច្ច...
ភ្នំពេញ៖ លោក មុត ចន្ថាមនុស្សជំនិត លោក កឹម សុខា ជាថ្មីម្តងទៀតបានបន្តហែកកេរ្តិ៍លោក សម រង្ស៊ី និងកូនចៅ ២នាក់ទៀតគឺលោក យឹម សុវណ្ណ និងលោកគី វណ្ណដារ៉ា ថា បានជាប់ពាក់ព័ន្ធលុយជិត ២លានដុល្លារ ។ ករណីនេះ អាចនឹងត្រូវប្រឈមបណ្តឹង...
ភ្នំពេញ៖ ស្របពេលដែលភាពតានតឹង ហាក់មិនថមថយ ក្នុងទំនាក់ទំនងទ្វេភាគី (កម្ពុជា-អាមេរិក) លោក សយ សុភាព អគ្គនាយកសារព័ត៌មាន ដើមអម្ពិល និងជាប្រធានសមាគមនអ្នកសារព័តមាន កម្ពុជា-ចិន បានអះអាងថា ក្នុងភូមិសាស្រ្តនយោបាយសហរដ្ឋអាមេរិកនឹងដឹងខ្លួន ក្រោយមិនចាត់ទុកខ្មែរ ក្នុងក្រសែរភ្នែករបស់ខ្លួន។ ការអះអាងបែបនេះ បន្ទាប់ពីសហរដ្ឋអាមេរិក បានបន្តរករឿង ក្រោយឃើញកម្ពុជា មានទំនាក់ទំនងល្អ ជាមហាអំណាចចិន ដែលជាដៃគូប្រកួតប្រជែង ដ៏ស្រួចស្រាវរបស់ខ្លួន ទាំងលើពិភពលោក និងក្នុងតំបន់។ ថ្មីៗនេះ សហរដ្ឋអាមេរិក បានយកលេស រករឿងរាជរដ្ឋាភិបាលកម្ពុជា លើបញ្ហា កំពង់ផែរាម តំបន់អភិវឌ្ឍន៍តារាសាគរ (ជួរមាត់សមុទ្រ) ទាំងដែលសហរដ្ឋអាមេរិកខ្លួនឯង បានបញ្ជួននាវាចម្បាំង ជាច្រើនលើកច្រើនសារ ចូលចតនៅលើទឹកដី នៃអតីត សត្រូវស៊ីសាច់ហុតឈាម ដែលជាប់ក្បែរខាង របងជាមួយកម្ពុជា និងនិយាយដោយឡែកលើបញ្ហាទន្លេរសាប និងទន្លេរមេគង្គ។ មិនហួសប្រមាណ សហរដ្ឋអាមេរិក បានបន្តធ្វើទុក្ខបុកម្នេញ លើមន្រ្តីខ្មែរ រួមទាំងការដាក់ទណ្ឌកម្មផ្សេងៗ មកលើរដ្ឋាភិបាលកម្ពុជាក្រោមហេតុផល ស្ដារលទ្ធិប្រជាធិបតេយ្យ គោរពសិទ្ធមនុស្ស និងបំបាត់អំពើពុករលួយជាដើម ។ល។ ឆ្លើយតបទៅនឹង ការវាយប្រហារនេះ នៅលើគេហទំព័រហ្វេសប៊ុក នាថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១ លោក សយ សុភាព បានលើកឡើងថា «សហរដ្ឋអាមេរិក គិតថាខ្មែរជាផ្នែកមួយនៃឧបទ្វីបឥណ្ឌូចិន ដែលចុងក្រោយ មានតែ៣ប្រទេស គឺ ខ្មែរ ឡាវ យួន។ ក្នុងចំណោមប្រទេសទាំង៣នេះ សហរដ្ឋអាមេរិក បានគិតថាយួន ជាបងធំ និងក្បាលរថភ្លើង»។ លោក សយ សុភាព បានឱ្យដឹងថា ហេតុដូច្នេះហើយ បានជានៅក្នុងភូមិសាស្ត្រនយោបាយ សហរដ្ឋអាមេរិក ចាប់យកយួនមួយ គឺគ្រប់គ្រាន់តែម្តង ហើយអាចទប់ទល់ចិនបាន។ លោកបន្តថា ដូច្នេះអ្វីដែលសហរដ្ឋអាមេរិក រករឿងខ្មែរ រាល់ថ្ងៃគឺជាលេសដើម្បីមិនចង់ កសាងមិត្តភាព។ ពេញមួយឆ្នាំដែលខ្មែរធ្វើជាប្រធានអាស៊ានប្តូរវេននេះ សហរដ្ឋអាមេរិក រករឿងបង្កហេតុខ្មែរ គ្មានថ្ងៃលុះឡើយ។ លោក សយ សុភាព បន្ថែមថា «ជាសេចក្តីសន្និដ្ឋាន ទុកឱ្យពេលវេលាជាអ្នកកំណត់ចុះ ហើយខ្មែរចាប់ចិនឱ្យជាប់ ពេលនោះកូនដៃរបស់អាមេរិកបាក់ខ្លបខ្លាចហើយ ហើយថ្ងៃណាមួយសហរដ្ឋអាមេរិក នឹងដឹងខ្លួន ដោយខ្លួនឯង»។ លោក សង្កត់ធ្ងន់ថា «យើងក៏មិនត្រូវនៅស្ងៀមដែរ ខ្មែរត្រូវលេងវិញឱ្យដឹងដៃម្តង ពោលប្តឹងអាមេរិកលើបញ្ហាទម្លាក់គ្រាប់បែកគីមី និងបេ៥២ ប្រហែល២លាន ៧សែនតោន លើខ្មែរ ក្នុងសង្រ្គាមវៀតណាម។ តាមរយៈការលើកឡើងជុំវិញ ករណីប្ដឹងសហរដ្ឋអាមេរិកលើបញ្ហាគ្រាប់បែកគីមីនេះ ត្រូវបានទទួលការគាំទ្រ ពីសំណាក់ពលរដ្ឋខ្មែរជាច្រើនលើសលុបផងដែរ។ សូមរំលឹកថា យោងតាមឯកសាររបស់ CIA បានអោយដឹងថា យន្តហោះសហរដ្ឋអមេរិក បានយកគ្រាប់បែក ២លាន៧សែនតោនក្នុងនោះមានគ្រាប់បែកគីមីផង យកមកទំលាក់នៅក្នុងស្រុកខ្មែរ កាលពីសម័យសង្រ្គាមវៀតណាម នៅពេលកងទ័ពរបស់ខ្លួន មកដល់វៀតណាម នាថ្ងៃ១ វិច្ឆិកា ១៩៥៥ ដោយកងទ័ពអាកាសរបស់អាមេរិក បានចាប់ផ្តើមទំលាក់គ្រាប់បែក និង គ្រាប់បែកគីមី ចុងទសវត្សរ៍ ទី៦០ និងចប់នៅឆ្នាំ១៩៧៣ នៅលើទឹកដីកម្ពុជាតាមបណ្តោយព្រំដែន ខ្មែរ-វៀតណាម ចាប់ពីកន្ទុយនាគរហូតដល់ស្រុកចន្ទ្រា ខេត្តស្វាយរៀង បណ្តាលឲ្យស្លាប់ និងរបួសពលរដ្ឋខ្មែរប្រមាណ ១០ម៉ឺននាក់៕
ភ្នំពេញ៖ ក្នុងនាមជាប្រធានអាស៊ាន នៅ២០២២ ប្រមុខការទូតកម្ពុជា លោក ប្រាក់ សុខុន បានបញ្ជាក់ប្រាប់ លោក Derek Chollet ទីប្រឹក្សានៃក្រសួងការបរទេស សហរដ្ឋអាមេរិក ថា កម្ពុជាត្រៀមលក្ខណៈជាស្រេច ក្នុងការបំពេញតួនាទីជាប្រធានអាស៊ាន ស្របពេលដែល លោក ចូ បៃដិ ប្រធានាធិបតី សហរដ្ឋអាមេរិក...
នៅយុគ្គសម័យថ្មីនេះ សហរដ្ឋអាមេរិក នៅតែប្រើប្រាស់យុទ្ធសាស្ត្រ ចាស់ដដែលក្នុងការជាន់ពន្លិចប្រទេសដែលជាគូប្រជែង ឥទ្ធិពលរបស់ខ្លួន ដោយរុញច្រានប្រទេស ក្នុងតំបន់គូប្រជែងអោយប្រឈមមុខជំនួសសហរដ្ឋអាមេរិក និងយុទ្ធសាស្ត្របំបែកម្លាំង ។ ចាប់តាំងពីរដ្ឋបាលរបស់ អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ រហូតមកដល់រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិកបច្ចុប្បន្ន លោក ចូ បៃដិន បានចាត់ទុកប្រទេសចិនជាគូប្រជែងដ៏គ្រោះថ្នាក់ និងមានរយៈពេលយូរ សម្រាប់សហរដ្ឋអាមេរិក ។...