កីឡា

បទវិភាគ ៖ ការប្រកួតកីឡា អូឡាំពិក រដូវរងាក្រុងប៉េកាំង មិនមែនជាឆាកសម្តែងល្ខោន របស់អ្នកនយោបាយនោះទេ

ពេលថ្មីៗកន្លងទៅនេះ ប្រទេសមួយចំនួនតូច ដូចជាសហរដ្ឋអាមេរិក និងអង់គ្លេស ជាដើមអះអាងថា នឹងមិនចាត់បញ្ជូនមន្ត្រី ទៅចូលរួមការប្រកួតកីឡា អូឡាំពិករដូវរងាក្រុងប៉េកាំងទេ ។ មូលហេតុដោយសារភាគីចិន មិនបានផ្ញើសារលិខិត អញ្ជើញ ទៅកាន់ប្រទេស ពាក់ព័ន្ធ ដូច្នេះ ការសម្តែង អាកប្បកិរិយា របស់ប្រទេសទាំងនោះ គ្រាន់តែជាការឃោសនា បំប៉ោងខាងនយោបាយ តែប៉ុណ្ណោះ ។ មិនថាមន្ត្រីរបស់ពួកគេ ចូលរួមឬអត់ ក៏មិនអាចប៉ះពាល់ ដល់ដំណើរការប្រកួតកីឡា អូឡាំពិក រដូវរងាក្រុងប៉េកាំង ប្រកបដោយជោគជ័យបានឡើយ ។

តាមទម្លាប់ នៃការប្រកួតកីឡាអូឡាំពិក មេដឹកនាំប្រទេសនានា ចូលរួមការប្រកួតកីឡាអូឡាំពិក គឺត្រូវទទួល បានការអញ្ជើញ ពីគណៈកម្មាធិការកីឡា អូឡាំពិក ប្រទេស ដែលជាម្ចាស់ផ្ទះ និងចុះឈ្មោះ ក្នុងប្រព័ន្ធគណៈកម្មាធិការកីឡាអូឡាំ ពិកអន្តរជាតិ ។ ប្រទេសមួយចំនួន តូចអះអាងថា នឹងមិនចាត់ បញ្ជូនមន្ត្រី ទៅចូលរួមការ ប្រកួតកីឡាអូឡាំពិក រដូវរងាក្រុងប៉េកាំង ដោយសារ តែពុំបានទទួលបានការអញ្ជើញ ក្នុងគោលបំណង ដើម្បីសម្រប នឹងកម្លាំងប្រឆាំង ប្រទេសចិន របស់ប្រទេសខ្លួន និងស្វែងរកផលប្រយោជន៍ នយោបាយ ទន្ទឹមនឹងនេះ ឆ្លៀតឱកាស “បង្ករឿងហេតុ” ដល់ប្រទេសចិន ក៏ដូចជាបង្ខូចកិត្តិយស របស់ប្រទេសចិនផងដែរ ។

ការប្រកួតកីឡាអូឡាំពិករដូវរងា ក្រុងប៉េកាំង ជាព្រឹត្តិការណ៍ ដ៏ឱឡារិករបស់អត្តពលិកអូឡាំពិក រដូវរងា និងអ្នកស្រឡាញ់កីឡាព្រិលទឹកកក ទូទាំងពិភពលោក តែមិនមែនជាឆាកសម្តែងល្ខោន របស់អ្នកនយោបាយនោះទេ ។
ការសម្តែងអាកប្បកិរិយា របស់ប្រទេសមួយ ចំនួនតូចដូចជាសហរដ្ឋអាមេរិក និងអង់គ្លេសជាដើមគ្រាន់ តែជាសំឡេងរំខានតិចៗប៉ុណ្ណោះ វាមិនអាចប៉ះពាល់ ដល់ការរំពឹងទុក យ៉ាងរាក់ទាក់កក់ក្តៅ របស់សហគមន៍អន្តរជាតិ ចំពោះការប្រកួតកីឡាអូឡាំពិក ក្រុង ប៉េកាំងនោះឡើយ ។
បច្ចុប្បន្ននេះ លោក António Guterres អគ្គលេខាធិការអង្គការ សហប្រជាជាតិ និងលោកភូទីន ប្រធានាធិបតីរុស្ស៊ី សុទ្ធតែបានបង្ហាញថា នឹងតបតាមការ អញ្ជើញ ចូលរួមពិធីសម្ពោធ បើកការប្រកួតកីឡាអូឡាំពិក រដូវរងាក្រុងប៉េកាំង ។
តាមការផ្សាយដំណឹង នៃក្រសួង ការបរទេសចិន បានឱ្យដឹងថា នៅមានប្រមុខរដ្ឋ និងរដ្ឋាភិបាលនិងសមាជិក ព្រះរាជវង្សានុវង្សជាច្រើនរូប បានចុះឈ្មោះ ចូលរួមព្រឹត្តិការណ៍កីឡាអូឡាំពិក រដូវរងាក្រុងប៉េកាំង ។ ហើយប្រទេសជាច្រើន ដូចជាកូរ៉េខាងត្បូង អាហ្វ្រិកខាងត្បូង និងវ៉េណេស៊ុយអេឡា ជាដើមបានសម្តែងការគាំទ្រយ៉ាងពេញ ទំហឹង ចំពោះព្រឹត្តិការណ៍កីឡាអូឡាំពិក រដូវរងាក្រុងប៉េកាំង តាមរបៀបទីទៃគ្នា ។
ស្របពេល ជាមួយគ្នានេះ កីឡាករកីឡាការិនី របស់ប្រទេសនានា លើពិភពលោក បានបង្ហាញនូវការរំពឹងទុកយ៉ាងខ្លាំង ដើម្បីត្រៀមខ្លួន ចូលរួមការប្រកួតកីឡា អូឡាំពិក រដូវរងា ក្រុងប៉េកាំង ។ តាមទិន្នន័យស្ថិតិ នៃ គណៈកម្មាធិការត្រៀមរៀបចំការ ប្រកួតកីឡាអូឡាំពិករដូវ រងា ក្រុងប៉េកាំងឱ្យដឹងថា គិតមកទល់ថ្ងៃទី១៧ ខែវិចិ្ឆកា គណៈកម្មាធិការកីឡាអូឡាំពិក ដែលមកពីទ្វីបអឺរ៉ុប សហរដ្ឋអាមេរិក កាណាដា អូស្ត្រាលីនិងនូវែលហ្សេឡង់ បានដាក់ពាក្យស្នើ សុំចុះឈ្មោះ ចំនួនជាង១៤០០០ច្បាប់ ត្រឹមតែគណៈកម្មាធិការកីឡាអូឡាំពិក សហរដ្ឋអាមេរិក ក៏ចុះឈ្មោះចំនួន១៥២៨ច្បាប់ដែរ ។

បច្ចុប្បន្ននេះ សភាពការណ៍ជំងឺកូវីដ១៩ សកលនៅតែមានសភាពធ្ងន់ធ្ងរដដែល ហើយការប៉ះទង្គិច ក៏បានកើតឡើងម្តងទៀត នៅតំបន់មួយចំនួន ។ ការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំង ដែលរៀបចំឡើងក្នុងបរិបទនេះ មិនត្រឹមតែជាព្រឹត្តិការណ៍កីឡា ដ៏ឱឡារិកមួយលើក ប៉ុណ្ណោះទេ ថែមទាំងក៏បានប្រមូល ផ្តុំការរំពឹងទុករបស់ប្រជាជន ទូទាំងពិភពលោក ចំពោះសាមគ្គីភាព សន្តិភាពនិង មិត្តភាពផងដែរ ។ ប្រទេសមួយចំនួនតូច ដូចជា សហរដ្ឋអាមេរិកនិង អង់គ្លេស ជាដើមមិនអាចតំណាង ឱ្យមហាគ្រួសារកីឡា អូឡាំពិកនោះទេ “ជឿជាក់ថា ការប្រកួតកីឡា អូឡាំពិក រដូវរងា ក្រុងប៉េកាំង នឹងរៀបចំឡើង ដោយជោគជ័យ និងទទួលបាន លទ្ធផលជាទីគាប់ចិត្ត”នេះ ទើបជាបំណងរួម របស់សហគមន៍ អន្តរជាតិ ៕

To Top