នយោបាយ

តុលាការឲ្យលោក កឹម សុខា បន្តចូលសវនាការ នៅថ្ងៃ១៩ មករា ក្រោយអាក់ខាន​ ជិត២ឆ្នាំ

ភ្នំពេញ ៖ បន្ទាប់ពីខកខាន ក្នុងការឡើងសវនាការ អស់រយៈពេលជិត២ឆ្នាំមកនេះ លោក ប្លង់ សុផល តំណាងអយ្យការ អមសាលាដំបូង រាជធានីភ្នំពេញ បានចេញដីកាបង្គាប់ឲ្យលោក កឹម សុខា អតីតប្រធាន នៃអតីតគណបក្សសង្គ្រោះជាតិ ចូលសវនាការនៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ ។

លោក កឹម សុខា ត្រូវបានចោទប្រកាន់ពីបទ សន្និដ្ឋិភាពជាមួយដបរទេស កាលពីឆ្នាំ១៩៩៣​ ដល់ឆ្នាំថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ ។

ផ្ទាំងពាណិជ្ជកម្ម

តុលាការបានផ្អាកសវនាការ កាលពីដើមឆ្នាំ២០២១មកម្ល៉េះ ដោយសារស្ថានការណ៍ នៃជំងឺកូវីដ បានរីករាលដាលយ៉ាងខ្លាំង ទើបជាហេតុ មិនអាចជំនុំជម្រះបាន ។

ដោយសារផ្អាក រយៈពេលវែងនេះ សហមេធាវីលោក កឹម សុខា ធ្លាប់បានដាក់សំណើរទៅតុលាការ ដើម្បីសុំបន្តសវនាការ ជាច្រើនលើកច្រើនសារផងដែរ ៕

To Top