ភ្នំពេញ ៖ អបអរសាទរ! កីឡាករ ចុន ចិត្ត មកពីខាងកងពលតូចថ្មើរជើងលេខ៥៣ យោធភូមិភាគទី៥ ដណ្តើមបានមេដាយមាស ក្នុងវិញាសាគុនល្បុក្កតោ ប្រយុទ្ធបុរស(MEN’S COMBAT 60KG) ជូនជាតិមាតុភូមិក្នុងព្រឹត្តិការណ៍ កីឡាស៊ីហ្គេមដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ៕
ភ្នំពេញ៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋ កុំធ្លាក់ក្នុងល្បិច របស់ក្រុមបំផុសចលនាប្រឆាំងកីឡាករបរទេស មកប្រកួតស៊ីហ្គេម៣២ នៅកម្ពុជា។ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុកលោក ខៀវ កាញារីទ្ធ បានសរសេរយ៉ាងដូច្នេះថា «សូមបងប្អូនចាំថា អ្នកបំផុសចលនាប្រឆាំងកីឡាករបរទេស ដែលមកប្រកួតក្នុង ស៊ីហ្គេម៣២ នៅកម្ពុជា គឺជាក្រុមដែលមានចេតនាបំផ្លាញមហាព្រឹត្តការណ៍នេះតែប៉ុណ្ណោះ ។ នេះជាការប្រឹងប្រែង...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានចេញសេចក្តីអំពាវនាវឲ្យនាយឧត្តមសេនីយសៅ សុខា បន្តដឹកនាំសហព័ន្ធកីឡាបាល់ទាត់កម្ពុជា តទៅទៀត ។ ការចេញអំពាវនាវរបស់សម្តេចតេជោនេះ តាមរយៈសារជាសំឡេង៦នាទីជាង នារសៀលថ្ងៃទី៨ ឧសភា ក្រោយនាយឧត្តមសៅ សុខា បានធ្វើតាមសន្យាគឺបានលាឈប់ពីប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជាយប់មិញនេះ ក្រោយកម្ពុជាចាញ់មីយ៉ាន់ម៉ា ក្នុងលទ្ធផល២-០ ។ តាមរយៈសារជាសំឡេងនោះសម្តេចអះអាងថា...
ភ្នំពេញ៖ គិតត្រឹមម៉ោង ២និង៤១នាទីរសៀលថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣នេះ កម្ពុជានៅតែបន្ដឈរ នៅលេខរៀងទី១ ដដែលក្នុងនាមជាអ្នកឈ្នះ មេដាយមាសច្រើនជាងគេ នៅស៊ីហ្គេម២០២៣ ដែលជាម្ចាស់ផ្ទះ រហូតទៅដល់ ៨០គ្រឿងទាំងមាស ប្រាក់ និងសំរិទ្ធ ៕
ភ្នំពេញ ៖ លោក ធាវ ឈីហាន ( Teo Chee Hean ) ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីសម្របសម្រួលសន្ដិសុខជាតិសិង្ហបុរី បានសម្ដែងការអបអរសាទរ ចំពោះសម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តីកម្ពុជាដែលបានរៀបចំព្រឹត្តិការណ៍ ស៊ីហ្គេមបានយ៉ាងរលូន យ៉ាងអស្ចារ្យ និងជោគជ័យ ។ ក្នុងឱកាសទទួលបានការអនុញ្ញាត ចូលជួបសម្ដែងការគួរសម...
ភ្នំពេញ ៖ គិតត្រឹមម៉ោង១២រសៀល ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣នេះ កម្ពុជានៅតែបន្ដឈរ នៅលេខរៀងទី១ដដែល ក្នុងនាមជាអ្នកឈ្នះមេដាយមាសច្រើនជាងគេរហូតទៅដល់៧៧មេដាយ ទាំងមាស ប្រាក់ និងសំរិទ្ធ ក្នុងព្រឹត្តិការណ៍ កីឡាស៊ីហ្គេម២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ៕
ភ្នំពេញ៖ «ខ្ញុំមានអារម្មណ៍ក្តុកក្តួល ព្រោះខ្ញុំបានបរាជ័យកាលពីការប្រកួតមុន ប៉ុន្តែអ្នកគាំទ្រនៅតែបន្តលើកទឹកចិត្ត និងគាំទ្រខ្ញុំ រហូតខ្ញុំទទួលបានជោគជ័យនៅពេលនេះ»។ នេះជាបង្ហើបពីអារម្មណ៍ក្រោយ ឈ្នះមាសលើគូប្រកួតហ្វីលីពីនកាលពីថ្ងៃ៧ ឧសភា របស់កីឡាការិនីជឺជីតស៊ូ ម្ចាស់មេដាយមាសស៊ីហ្គេម ២០២៣ ខាន់ ចេសា ។ បើតាមការផ្សាយរបស់ AKP ដែលខាន ចេសា បានផ្តល់បទសម្ភាសន៍ជាមួយ អ្នកសារព័ត៌មានជាតិ-អន្តរជាតិ បន្ទាប់ពីបញ្ចប់ការប្រកួត...
ភ្នំពេញ ៖ យោងតាមលទ្ធផលផ្លូវការ របស់ SeaGames 2023 បង្ហាញថា គិតត្រឹមម៉ោងជាង ១០ព្រឹក ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣នេះ កម្ពុជានៅតែបន្ដឈរលេខរៀងទី១ ដែលដណ្ដើមមេដាយច្រើន ជាងគេចំនួន ៧៤គ្រឿង ក្នុងនោះមេដាយមាស ៣២គ្រឿង, មេដាយប្រាក់ចំនួន ២១គ្រឿង និងមេដាយសំរិទ្ធចំនួន២១គ្រឿង។ សូមទស្សនាតារាងមេដាយផ្លូវការ...
ភ្នំពេញ ៖ ក្រុមការងារខាងចែកសំបុត្រ សម្រាប់ទស្សនាកីឡាបាល់ទះ ក្នុងសាល វិញ្ញាសាផ្នែកបុរស សម្រាប់ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣ នៅក្នុងកម្មវិធីប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ នឹងធ្វើឡើង ចាប់ពីម៉ោង១០ព្រឹកនេះ រហូតដល់អស់សំបុត្រ នៅច្រកខាងក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក ។ ការប្រកួតកីឡាបាល់ទះ រវាងកីឡាករកម្ពុជា និងឥណ្ឌូនេស៊ី នឹងធ្វើឡើងចាប់ពីម៉ោង៧និង៣០នាទីយប់នេះ ដើម្បីឈានទៅដណ្តើមមេដាយមាស ក្រោយកម្ពុជាឈ្នះ ថៃយ៉ាងស្វិតស្វាញ...
ភ្នំពេញ ៖ កីឡាការិនីខាន់ ចេសា ឈ្នះមេដាយមាសព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ បានសម្រេច លើប្រភេទកីឡាជឺជិតស៊ូ វិញ្ញាសានារីប្រយុទ្ធ Women’s Ne-Waza No-OGI -52Kg ទម្ងន់ក្រោម ៥២គីឡូក្រាម ក្រោយផ្ដួលកីឡាការិនីហ្វីលីពីន ឱ្យបោះបង់ការប្រកួតនៅវគ្គផ្ដាច់ព្រ័ត្រ៕