SEA GAME

ចែកសំបុត្រទស្សនាបាល់ទះ បុរសពីម៉ោង១០ព្រឹកនេះ សម្រាប់ដណ្តើមមេដាយមាស រវាងកម្ពុជា-ឥណ្ឌូនេស៊ី

ភ្នំពេញ ៖ ក្រុមការងារខាងចែកសំបុត្រ សម្រាប់ទស្សនាកីឡាបាល់ទះ ក្នុងសាល វិញ្ញាសាផ្នែកបុរស សម្រាប់ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣ នៅក្នុងកម្មវិធីប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ នឹងធ្វើឡើង ចាប់ពីម៉ោង១០ព្រឹកនេះ រហូតដល់អស់សំបុត្រ នៅច្រកខាងក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក ។

ការប្រកួតកីឡាបាល់ទះ រវាងកីឡាករកម្ពុជា និងឥណ្ឌូនេស៊ី នឹងធ្វើឡើងចាប់ពីម៉ោង៧និង៣០នាទីយប់នេះ ដើម្បីឈានទៅដណ្តើមមេដាយមាស ក្រោយកម្ពុជាឈ្នះ ថៃយ៉ាងស្វិតស្វាញ នាត្រីថ្ងៃ៧ ឧសភា ៕

To Top