ភ្នំពេញ ៖ សម្តេច ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានកោតសរសើរនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការដ្ឋាននគរបាលជាតិ និងជាប្រធានគណៈកម្មការសន្តិសុខ និងសណ្តាប់ធ្នាប់នៃគណៈកម្មាធិការជាតិ CAMSOC ព្រមទាំងមន្ត្រីក្រោមឱវាទចំណុះគណៈកម្មការសន្តិសុខ និងសណ្តាប់ធ្នាប់ នៃគណៈកម្មាធិការជាតិ CAMSOC ចំពោះការបំពេញបេសកកម្មថែរក្សាសន្តិភាព សណ្តាប់ធ្នាប់ ប្រកបដោយជោគជ័យនូវព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២...
ភ្នំពេញ ៖ សារយ៉ាងខ្លីតែមានន័យជ្រៅរបស់កីឡាការិនីស្រួង ភាវីហាក់មិនចង់ឃ្លាពីស្រុកកំណើតទៅ រស់នៅកូរ៉េវិញ ក្រោយបានបំពេញបេសកម្មជនជាតិ និងបំពេញការងារមនុស្សធម៌តាមរយៈ អង្គការរបស់ខ្លួននៅកម្ពុជារួចមក កីឡាការិនីផ្នែកស្នុកឃ័រ ឬហៅបុកប៊ីយែរនេះ នឹងត្រូវចាក ឆ្ងាយពីកម្ពុជា នារាត្រីថ្ងៃ១៩ ឧសភានេះហើយ។ តាមរយៈសារខ្លីបង្ហាញក្នុងហ្វេសប៊ុកផ្ទាល់ខ្លួននាថ្ងៃព្រឹកថ្ងៃ១៩ ឧសភា អ្នកនាងកីឡាការិនីរូបស្រស់នេះបានថ្លែងថា “ថ្ងៃនេះខ្ញុំឡើងព្រលានយន្តហោះពេលយប់ លាហើយមាតុភូមិជាទីស្រលាញ់របស់ខ្ញុំ ទោះខ្ញុំនៅទីណា អ្នកនៅទីនោះ សូមអរគុណគ្រប់យ៉ាងដែលបានផ្ដល់...
ភ្នំពេញ៖បន្ទាប់ពីព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ២០២៣នៅកម្ពុជាបានបិទបញ្ចប់ដោយជោគជ័យយ៉ាងត្រចះត្រចង់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានលើកឡើងថា លុយអាចចាយអស់ ប៉ុន្តែកេរ្ដិ៍ឈ្មោះ និងកិត្តិយសជាតិ គឺចាយមិនអស់ឡើយ។នាឱកាសអញ្ជើញប្រគល់សញ្ញាបត្រ ជូននិស្សិតសុខាភិបាលជាង ១ពាន់នាក់ នាថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន បានអបអរសាទរដល់កម្ពុជាបានរៀបចំតាំងពីចាប់ផ្ដើម រហូត ដល់បិទបញ្ចប់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ប្របកបដោយជោគជ័យ។ សម្ដេច...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងប្រកាសថា ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ជាម្ចាស់ផ្ទះបានមកដល់ទីបញ្ចប់ប្រកបដោយថាមពល និងទទួលបានជោគជ័យ យ៉ាងត្រចះត្រចង់ ដោយក្ដីសប្បាយរីករាយ។ គួរបញ្ជាក់ថា ព្រឹត្តិការណ៍ស៊ីហ្គេម នៅប្រទេសកម្ពុជា បានចាប់ផ្ដើមការប្រកួត នៅថ្ងៃទី២៩ មេសា ហើយពិធីបើកការប្រកួតជាផ្លូវការត្រូវបានធ្វើឡើងកាលពីថ្ងៃទី៥ឧសភា ក្រោយកម្ពុជា រង់ចាំអស់រយៈពេល...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងប្រាប់ប្រជាពលរដ្ឋ ថា បើចង់ឱ្យកម្ពុជាធ្វេីជាម្ចាស់ផ្ទះរៀបចំ ព្រឹត្តិការណ៍ស៊ីហ្គេម លើកក្រោយទៀត ត្រូវចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីការពារសន្ដិភាព។ គួរបញ្ជាក់ថា ព្រឹត្តិការណ៍ស៊ីហ្គេមនៅកម្ពុជា បានធ្វើឱ្យមានការចាប់អារម្មណ៍ខ្ពស់ ហើយក៏បានបន្សល់នូវអនុស្សាវរីយ៍ល្អជាច្រើនសម្រាប់ប្រជាជាតិអាស៊ីអាគ្នេយ៍ ដែលជាស្មារតីកីឡាស៊ីហ្គេម។ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងប្រកាសបែបនេះ...
ភ្នំពេញ ៖ នៅយប់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញបិទព្រឹត្តិការណ៍ការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ក្រោយការប្រកួតយ៉ាងស្វិតស្វាញប្រកបដោយក្តីរីករាយ អស់រយៈប្រមាណ ១៦ថ្ងៃ។ ព្រឹត្តិការណ៍ស៊ីហ្គេម នៅឆ្នាំ២០២៣នេះ បានរៀបចំឡើងជាលើកដំបូងនៅកម្ពុជា...
ភ្នំពេញ ៖ សហព័ន្ធបាល់ទាត់ថៃ នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣នេះ បានបង្ហាញ សោកស្តាយ និងសុំទោស ចំពោះឧបទ្ទវហេតុ ដែលបានកើតឡើង ក្នុងពេលប្រកួតបាល់ទាត់វគ្គផ្តាត់ព្រ័ត្រ រវាងក្រុមជម្រើសជាតិថៃ និង ក្រុមជម្រើសជាតិឥណ្ឌូនេស៊ី នៅរាត្រីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ ។ ហេតុការណ៍កើតឡើងយប់មិញនេះ បង្កឡើងដោយខាងកីឡាករថៃ បានប្រើហិង្សាទៅខាងឥណ្ឌូនេស៊ីមួយប្រាវ...
ភ្នំពេញ ៖ ឈានចូលមកដល់ថ្ងៃ បិទបញ្ចប់នៃព្រឹត្តិការណ៍ ស៊ីហ្គេមលើកទី៣២ ដែលកម្ពុជា បានធ្វើជាម្ចាស់ផ្ទះនេះ លោក ឈត ប៊ុនថង មន្ដ្រីស្រាវជ្រាវ ផ្នែកទំនាក់ទំនង វប្បធម៌ អប់រំ និងទេសចរណ៍ នៃរាជបណ្ឌិតសភាកម្ពុជា បានលើកឡើងថា ក្រៅពីវប្បធម៌ខ្មែរដ៏សម្បូរបែបផ្សេងៗទៀតនោះ គុនល្បុក្កតោ និងគុនខ្មែរសុទ្ធតែជាផ្នែកមួយ នៃវប្បធម៌ផ្សាយទៅកាន់មិត្តជាបរទេស នៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេម។...
ភ្នំពេញ៖ លោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល បានបញ្ចេញទស្សនៈថា ការបណ្ដេញបុគ្គលកីឡាករថៃ មួយរូប ដែលបានគប់មេដាយស៊ីហ្គេម ចេញពីការប្រកួតអស់មួយជីវិត គឺយុត្តិធម៍បំផុត សម្រាប់ប្រជាជាតិអាស៊ាន។ គួររំលឹកថា ទង្វើរបស់កីឡាករថៃម្នាក់ ដែលត្រូវបានចែកចាយពេញបណ្ដាញសង្គម ត្រូវបានមហាជន រិះគន់យ៉ាងចាស់ដៃ ក្រោយកីឡាករថៃរូបនោះ បានគប់តុក្កតានិងមេដាយស៊ីហ្គេម ចោល បន្ទាប់ពីចាញ់ការប្រកួត...
ភ្នំពេញ ៖ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រភាសាអង់គ្លេស របស់វៀតណាមបាននិយាយថា ប្រធានកីឡាបាល់ទាត់ថៃ បានសុំទោស និងប្តេជ្ញាស៊ើបអង្កេត កាលពីថ្ងៃពុធ បន្ទាប់ពីការប្រកួតវគ្គផ្តាច់ព្រ័ត្រ ផ្នែកបុរសនៃព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES 2023 លើកទី៣២ នៅកម្ពុជា របស់ពួកគេជាមួយឥណ្ឌូនេស៊ី ត្រូវបានរំខានដោយជម្លោះដ៏ធំ ចំនួន២ និងកាតក្រហមចំនួន ៤ ។...