SEA GAME

ការបណ្ដេញកីឡាករថៃ គប់មេដាយស៊ីហ្គេម ចេញពីការប្រកួតអស់មួយជីវិត គឺយុត្តិធម៍បំផុត សម្រាប់ប្រជាជាតិអាស៊ាន

ភ្នំពេញ៖ លោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល បានបញ្ចេញទស្សនៈថា ការបណ្ដេញបុគ្គលកីឡាករថៃ មួយរូប ដែលបានគប់មេដាយស៊ីហ្គេម ចេញពីការប្រកួតអស់មួយជីវិត គឺយុត្តិធម៍បំផុត សម្រាប់ប្រជាជាតិអាស៊ាន។

គួររំលឹកថា ទង្វើរបស់កីឡាករថៃម្នាក់ ដែលត្រូវបានចែកចាយពេញបណ្ដាញសង្គម ត្រូវបានមហាជន រិះគន់យ៉ាងចាស់ដៃ ក្រោយកីឡាករថៃរូបនោះ បានគប់តុក្កតានិងមេដាយស៊ីហ្គេម ចោល បន្ទាប់ពីចាញ់ការប្រកួត ជាមួយក្រុមជម្រើសជាតិឥណ្ឌូនេស៊ី ក្នុងលទ្ធផល៥-២។

ជុំវិញករណីនេះ លោក សយ សុភាព បានប្រកាសគាំទ្រទាំងស្រុង ប្រសិនបើមានការបណ្ដេញកីឡាករថៃរូបនោះ ចេញពិតប្រាកដមែន។

លោកថា «ការសម្រេចនេះយុត្តិធម៌បំផុត សម្រាប់ទង្វើដ៏មហាតិរិច្ឆាន របស់កីឡាករថៃរូបនោះ»។

លោក សយ សុភាព បន្ថែមថា ប្រទេសអ្នកមាន ស៊ីវិល័យមិនប្រាកដថា បុគ្គលពលរដ្ឋនៃប្រទេសនោះ មានឥរិយាបទល្អ និង គួរឱ្យគោរពទេ។ យើងនៅក្រជាងអ្នក ផ្នែកសេដ្ឋកិច្ច ប៉ុន្តែយើងមហាសម្បូរ ផ្នែកវប្បធម៌។
អ្នកទេដែលក្រវប្បធម៌ ទើបអាតិរិច្ឆាននេះ ប្រព្រឹត្តអំពើដ៏សែនថោក ហើយវាជះឥទ្ធិពលដល់ពូជជសាសន៏ អ្នកឯងដែលមិនបានដឹងនូវទង្វើ ដ៏ថោកទាប របស់អ្នកឯង។ យើងជាប្រជាជាតិ រស់នៅជិតគ្នាល្អទេ ៕

To Top