ភ្នំពេញ៖ នាថ្ងៃចុងបញ្ចប់ព្រឹត្តិការណ៍ស៊ីហ្គេម (១៧ ឧសភានេះ) សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បាន ធ្វើការប្រៀបធៀបពីរង្វង់ឆ្នាំ១៩៩៩ កាលពីស៊ីហ្គេមលើកទី២០ ជាមួយនឹងឆ្នាំ២០២៣នេះ ជាព្រឹត្តិ ការណ៍ស៊ីហ្គេមលើកទី៣២ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ មានភាពខុសប្លែកគ្នាខ្លាំងព្រោះ២៤ឆ្នាំមុន កម្ពុជាគ្មានបានទទួលមេដាយសូម្បីតែមួយគ្រឿង ប៉ុន្តែ២៤ក្រោយកម្ពុជា ទទួលបានមេដាយ ជិត៣០០គ្រឿងឯណោះ ។ សម្តេចតេជោបានលើកឡើងក្នុងហ្វេសប៊ុកថា កាលពីស៊ីហ្គេមលើកទី២០...
ភ្នំពេញ ៖ ក្រុមកីឡាករបាល់ទាត់ឥណ្ឌូនេស៊ីដែលបានប្រកួតឈ្នះប្រទេសថៃ នារាត្រីថ្ងៃ១៦ ឧសភា លទ្ធផល៥ទល់២នោះ បានគេងពាក់មេដាយ និងឱបតុក្កតាតំណាងស៊ីហ្គេម បន្ទាប់ពីដណ្តើមបានមេដាយមាស និងសម្រេចជោគជ័យប្រវត្តិសាស្ត្រ ក្រោយការរង់ចាំអស់រយៈពេល៣២ឆ្នាំ ចាប់តាំងពីឆ្នាំ១៩៩១មក ។ នេះតាមប្រភពហ្វេសប៊ុករបស់សហព័ន្ធកីឡាបាល់ទាត់ឥណ្ឌូនេស៊ី(PSSI)។ ការគេងពាក់មេដាយ និងឱបតុក្កតាតំណាងស៊ីហ្គេមនេះ ខុសប្លែកពីកីឡាករថៃ១រូប ក្រោយចាញ់ ឥណ្ឌូនេស៊ីហើយ បានយកតុក្កតា និងមេដាយគប់ទៅលើអ្នកគាំទ្រខ្លួនទៅវិញដែលទង្វើរបស់កីឡាកររូបនេះបានទទួលការរិះគន់យ៉ាងខ្លាំង ពីពលរដ្ឋខ្មែរដែលនិយមលេងបណ្តាញសង្គមហ្វេសប៊ុក...
ភ្នំពេញ ៖ គិតមកដល់ម៉ោង៨កន្លះព្រឹកថ្ងៃ១៧ ឧសភានេះ អត្តពលិកកម្ពុជា បានដណ្តើមមេដាយជូនជាតិ ពីព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ ចំនួន២៨២គ្រឿង ក្នុងនោះ មេដាយមាសចំនួន៨១គ្រឿង , មេដាយប្រាក់ចំនួន៧៤គ្រឿង និងមេដាយសំរឹទ្ធ១២៧គ្រឿង៕
ភ្នំពេញ ៖ ត្រឹមម៉ោង៩និង១១យប់នាថ្ងៃទី១៦ ឧសភានេះ កម្ពុជាស្ថិតនៅលេខរឿងទី៤ដដែល ប៉ុន្តែបានទទួលមេដាយមាសកើនឡើង៨១គ្រឿងហើយ ក្នុងចំណោមមេដាយសរុបចំនួន២៨០គ្រឿង ខណៈវៀតណាមនៅតែបន្តឈរលេខរៀងទី១៕
ភ្នំពេញ៖ គិតត្រឹមម៉ោងជាង ៣រសៀល ថ្ងៃទី១៦ ខែឧសភានេះ កម្ពុជាបន្តឈរនៅលេខរៀងទី៤ មានមេដាយមាស ៧២គ្រឿង ប្រាក់ ៦៨គ្រឿង និងសំរិទ្ធ ១១៥គ្រឿង ខណៈវៀតណាមនៅបន្តឈរលើកំពូលតារាង ទទួលបានមេដាយមាស ១២៤គ្រឿង ប្រាក់ ១០០គ្រឿង និងសំរិទ្ធ ១០៥គ្រឿង ។ ចំណែកថៃ មានមេដាយមាស...
ភ្នំពេញ ៖ កម្ពុជា ឈ្នះបានមេដាយមាស១គ្រឿង បន្ថែមទៀតហើយ លើប្រភេទកីឡាប្រណាំង ទូកប្រពៃណី ក្នុងវិញ្ញាសាបុរស ៥នាក់ ចម្ងាយ៨០០ម៉ែត្រ នៃព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ នាខេត្តកំពត៕
ភ្នំពេញ ៖ អបអរសាទរ កម្ពុជាឈ្នះមេដាយមាស ១គ្រឿងលើប្រភេទកីឡាម៉ូតូទឹក វិញ្ញាសា Ski GP នៃព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ ដោយវីរកីឡាករកម្ពុជា សាលី អូមើត៕
ភ្នំពេញ ៖ គិតត្រឹមម៉ោងប្រមាណជា១១ និង៩នាទីព្រឹក ថ្ងៃទី១៦ ឧសភានេះ កម្ពុជាទទួលបានមេដាយ សរុបក្នុងព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមចំនួន២៥៣គ្រឿង ខណៈមេដាយមាសចំនួន៧១គ្រឿង ។ គិតមកដល់ថ្ងៃនេះដែរ វៀតណាមនៅតែនាំមុខគេ ក្នុងការដណ្តើមមេដាយមាស១២៣គ្រឿង និងមេដាយផ្សេងៗទៀតរហូតទៅដល់៣២២គ្រឿង ៕
ភ្នំពេញ ៖ ត្រឹមម៉ោង៩យប់នាថ្ងៃទី១៥ ឧសភានេះ កម្ពុជាស្ថិតនៅលេខរឿងទី៤ដដែល ប៉ុន្តែបានទទួលមេដាយមាសកើនឡើង៧១គ្រឿងហើយ ក្នុងចំណោមមេដាយសរុបចំនួន២៥២គ្រឿង៕
អបអរសាទរ🇰🇭🇰🇭 កីឡាករកម្ពុជា សុខ រិទ្ធ ឈ្នះមេដាយមាស ក្នុងការប្រកួតកីឡាប្រដាល់ Kick Boxing ទម្ងន់ ៥១គីឡូក្រាម (Low Kick) ដោយយកឈ្នះកីឡាករវៀតណាម នាល្ងាចថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ។