SEA GAME

ត្រឹមម៉ោងជាង ៣រសៀលនេះ កម្ពុជាបន្តឈរលេខ៤ មានមេដាយមាស ៧២គ្រឿង ខណៈវៀតណាម ១២៤គ្រឿង ថៃ៩៨គ្រឿង និងឥណ្ឌូនេស៊ី ៧៧គ្រឿង

ភ្នំពេញ៖ គិតត្រឹមម៉ោងជាង ៣រសៀល ថ្ងៃទី១៦ ខែឧសភានេះ កម្ពុជាបន្តឈរនៅលេខរៀងទី៤ មានមេដាយមាស ៧២គ្រឿង ប្រាក់ ៦៨គ្រឿង និងសំរិទ្ធ ១១៥គ្រឿង ខណៈវៀតណាមនៅបន្តឈរលើកំពូលតារាង ទទួលបានមេដាយមាស ១២៤គ្រឿង ប្រាក់ ១០០គ្រឿង និងសំរិទ្ធ ១០៥គ្រឿង ។

ចំណែកថៃ មានមេដាយមាស ៩៨គ្រឿង ប្រាក់ ៧៧គ្រឿង និងសំរិទ្ធ ៩៧គ្រឿង ។ ដោយឡែក សម្រាប់ឥណ្ឌូនេស៊ីវិញ មានមេដាយមាស ៧៧គ្រឿង ប្រាក់ ៧០គ្រឿង និងសំរិទ្ធ ៩៦គ្រឿង នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ៕

To Top