Covid-19

វិមានក្រឹមឡាំង ៖ ជំនួយលើបញ្ហាកូរ៉ូណាវីរុស ដល់អ៊ីតាលី មិនមែនជាកលល្បិច ដើម្បីទទួលបានការ លើកលែង ទណ្ឌកម្ម ពីសហភាពអឺរ៉ុប

បរទេស ៖ វិមានក្រឹមឡាំង បាននិយាយនៅថ្ងៃចន្ទនេះថា ជំនួយផ្នែកវេជ្ជសាស្ត្រ ដែលរុស្ស៊ីកំពុងផ្តល់ឲ្យទៅអ៊ីតាលី ជួយប្រយុទ្ធប្រឆំាង នឹងកូរ៉ូណាវីរុសនោះ មិនមែនជាផ្នែកនៃការប៉ុនប៉ង ដើម្បីឲ្យទីក្រុងរ៉ូម លើកលែង ទណ្ឌកម្មសហភាព អឺរ៉ុបលើមូស្គូនោះឡើយ ។

នៅពេលត្រូវគេចោទសួរថា តើប្រទេសរុស្ស៊ីរំពឹងថា ប្រទេសអ៊ីតាលីនឹងផ្តល់ត្រឡប់វិញ នូវផលប្រយោជន៍ តាមរយៈការព្យាយាមឲ្យដកទណ្ឌកម្មដែលសហភាពអឺរ៉ុបដាក់រុស្ស៊ី ជុំវិញបង្ហាអ៊ុយក្រែនឬទេនោះ មន្ត្រីនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា ការយល់ឃើញបែបនោះ គឹមិនសមហេតុផល។

ផ្ទាំងពាណិជ្ជកម្ម

គួរបញ្ជាក់ថា កាលពីថ្ងៃអាទិត្យថ្មីៗនេះ កងទ័ពរុស្ស៊ី បានចាប់ផ្តើមបញ្ជូនតាមយន្តហោះ នូវជំនួញសុខាភិបាល ឲ្យដល់អ៊ីតាលី ក្រោយទទួលបានបទបញ្ជាមួយ ពីលោកប្រធានាធិបតី វ្លាឌីមៀរ ពូទីន ហើយកាយវិការប្រកបដោយសុឆន្ទៈនេះ ត្រូវបានទីក្រុងមូស្គូចាត់ទុកថា “មកពីរុស្ស៊ីដែលមានក្តីស្រឡាញ់”៕
ប្រែសម្រួល៖ប៉ាង កុង

To Top