Covid-19

អាជ្ញាធរខេត្តកំពង់ចាម រៀបចំ៤អគារ មានបន្ទប់ចំនួន ១៧៩បន្ទប់ ចំនួន៧៥៦គ្រែ សម្រាប់ប្រឆាំងជំងឺ (Covid-19)

កំពង់ចាម៖ មន្ត្រីរដ្ឋបាលខេត្តកំពង់ចាមឲ្យដឹងថា គិតមកដល់ព្រឹកថ្ងៃទី ២៤ ខែមីនាឆ្នាំ ២០២០នេះ គណៈកម្មការប្រឆាំងជំងឺ កូវីដ១៩ ខេត្តកំពង់ចាមបាន រៀបចំ៤អគារ មានបន្ទប់ចំនួន១៧៩បន្ទប់ ចំនួន៧៥៦គ្រែ សម្រាប់ប្រឆាំងជម្ងឺ (Covid-19) ។

មន្ត្រីរដ្ឋបាលខេត្តកំពង់ចាម ឲ្យដឹងទៀតថា រដ្ឋបាលខេត្តកំពង់ចាម បានរៀបចំកន្លែងព្យាបាលអ្នកជំងឺ កូវីដ១៩ ចំនួន ៣កន្លែងក្នុងក្រុងកំពង់ចាម៖ ទី១ នៅមន្ទីរពេទ្យខេត្ត មានចំនួន២អគារ មាន១៤ បន្ទប់ ស្មើចំនួន៦២គ្រែ បច្ចុប្បន្ន មាន អ្នកជំងឺកំពុងសម្រាកព្យាបាល ចំនួន៨នាក់។

ទី២ សណ្ឋាគារមេគង្គ ដែលមានចំនួន ៧១បន្ទប់ មានចំនួន១៤២គ្រែ។

ទី៣ គឺសាលាគរុកោសល្យភូមិភាគ មានអគារអន្តេវេសិកដ្ឋានមាន ៤០បន្ទប់ មានចំនួន១២០គ្រែ (ក្រុមការងារកំពុងរៀបចំ បំពាក់សំភារ:បន្ទប់ទឹក ប្រព័ន្ធអគ្គីសនី ទឹកស្អាត និងគ្រែអ្នកជំងឺ)។ ចំណែក អាគាររៀនចំនួន២ មានចំនួន៥៤បន្ទប់ ស្មើចំនួន៤៣២គ្រែ (ក្រុមការងារនឹងរៀបចំសំអាត និងបំពាក់សំភារ:បន្ថែម នៅពេលបញ្ចប់ការងារ រៀបចំអន្តេវេសិកដ្ឋានរួច)។ ដូច្នេះ សរុបចំនួន៤អគារ មានបន្ទប់ចំនួន១៧៩ និងមានគ្រែចំនួន ៧៥៦គ្រែ ត្រៀមសម្រាប់ដាក់ព្យាបាល អ្នកជំងឺ Covid-19៕

To Top