Covid-19

កូរ៉េខាងត្បូង អនុវត្ដវិធានការតឹងរ៉ឹងជាងមុន លើការមកដល់ នៃពលរដ្ឋអាមេរិក ជុំវិញជំងឺឆ្លងកូវីដ-១៩

សេអ៊ូល៖ នាយករដ្ឋមន្រ្តីកូរ៉េខាងត្បូង បានឲ្យដឹងនៅថ្ងៃពុធនេះថា រដ្ឋាភិបាលកូរ៉េ កំពុងកំណត់គោលដៅ អនុវត្តនីតិវិធីត្រួតពិនិត្យតឹងរ៉ឹងជាងមុន សម្រាប់រាល់ការមកដល់ របស់ពលរដ្ឋសហរដ្ឋអាមេរិក ជុំវិញមេរោគឆ្លងថ្មីកូវីដ-១៩ ដែលចាប់ផ្តើមមិនលើស ពីថ្ងៃសុក្រសប្ដាហ៍នេះ។

លោកនាយករដ្ឋមន្រ្តី ជុង ស៊ុយគួន បានលើកឡើងពីភាពបន្ទាន់ ក្នុងការរឹតបន្តឹងវិធានការផ្តាច់មុខ ចំពោះអ្នកដំណើរទាំងអស់ ពីសហរដ្ឋអាមេរិក ដោយលើកឡើង ពីការកើនឡើងនូវករណី ដែលបាននាំចូលនៃជំងឺកូវីដ-១៩ ។

ផ្ទាំងពាណិជ្ជកម្ម

លោកជុង បានឲ្យដឹងនៅក្នុងកិច្ចប្រជុំរដ្ឋាភិបាលមួយ ស្តីពីការឆ្លើយតប នឹងមេរោគកូវីដ-១៩ថា “វាជាការបន្ទាន់ ដើម្បីអនុវត្តវិធានការ ដាច់ដោយឡែក សម្រាប់ការមកដល់ របស់សហរដ្ឋអាមេរិក និងការធ្វើតេស្តរកមេរោគ លើអ្នកដំណើរទាំងអស់ មកពីអឺរ៉ុប” ៕ ដោយ៖ ឈូក បូរ៉ា

To Top
×