Covid-19

លោក ត្រាំ អួតថា ការធ្វើតេស្ដរកកូវីដ-១៩ របស់អាមេរិកតែ ៨ថ្ងៃ ស្មើកូរ៉េខាងត្បូង ប្រឹង ៨សប្ដាហ៍

វ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានអួតអាងកាលពីថ្ងៃអង្គារថា សហរដ្ឋអាមេរិក បានធ្វើតេស្តរកមនុស្ស ឆ្លងវីរុសកូរ៉ូណា ក្នុងរយៈពេល ៨ ថ្ងៃច្រើនជាងប្រទេសកូរ៉េខាងត្បូង ក្នុងរយៈពេល ៨ សប្តាហ៍។

លោកប្រធានាធិបតី ត្រាំ ស្តាប់ទៅគួរឱ្យអស់សំណើចណាស់ បន្ទាប់ពីវេជ្ជបណ្ឌិត Deborah Birx អ្នកសម្របសម្រួល ការឆ្លើយតបខាងរោគសើស្បែក នៃសេតវិមានបានចែករំលែកស្ថិតិ ក្នុងអំឡុងពេលសាលប្រជុំនិម្មិត ដែលរៀបចំដោយ Fox News នៅឯសេតវិមាន។

ផ្ទាំងពាណិជ្ជកម្ម

កង្វះខាតការធ្វេីតេស្តមេរោគ និងឧបករណ៍ធ្វើតេស្ត បានបន្ថែមការរិះគន់ ចំពោះការឆ្លើយតបរបស់រដ្ឋបាល លោកប្រធានាធិបតី ត្រាំ ចំពោះការរីករាលដាលយ៉ាងឆាប់រហ័ស នៅក្នុងប្រទេសមហាអំណាចមួយនេះ៕ ដោយ៖ ឈូក បូរ៉ា

To Top
×