Covid-19

មេដឹកនាំកំពូលជប៉ុន -អាមេរិក ជួបពិភាក្សាគ្នា ស្ដីពីការពន្យារពេល ព្រឹត្ដិការណ៍កីឡាអូឡាំពិក

តូក្យូ៖ លោកនាយករដ្ឋមន្រ្តីជប៉ុន លោក ស៊ីនហ្សូ អាបេ នៅថ្ងៃពុធនេះ បានជួបជជែកគ្នាតាមទូរស័ព្ទ ជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ដើម្បីជម្រាបលោក អំពីការពន្យារពេលមួយឆ្នាំ នៃព្រឹត្តិការណ៍អូឡាំពិក និងប៉ារ៉ាឡាំពិកទីក្រុងតូក្យូ។

កិច្ចពិភាក្សាតាមទូរស័ព្ទ ដែលជាលើកទី ២ ក្នុងរយៈពេលមួយខែ បានកើតឡើង ខណៈដែលគណៈកម្មាធិការអូឡាំពិកអន្តរជាតិ បានយល់ព្រមលើការពន្យារពេល ក្នុងការរៀបចំព្រឹត្តិការណ៍ប្រកួត ដែលគ្រោងនឹងចាប់ផ្តើម នៅថ្ងៃទី២៤ ខែកក្កដា ដោយសារការឆ្លងរាលដាល នៃជំងឺឆ្លងកូវីដ-១៩នេះ មិនមានទីបញ្ចប់ ហើយព្រឹត្តិការណ៍កីឡាសំខាន់ៗ នឹងត្រូវធ្វើឡើង នៅរដូវក្តៅឆ្នាំ២០២១។

ផ្ទាំងពាណិជ្ជកម្ម

លោក អាបេ ធ្លាប់បានពិភាក្សាជាមួយ លោក ត្រាំ តាមទូរស័ព្ទ កាលពីថ្ងៃទី១៣ ខែមីនា បន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិក បានស្នើសុំពន្យារពេលមួយឆ្នាំ។

អ្នកនាំពាក្យ រដ្ឋាភិបាលកំពូលរបស់ជប៉ុន លោក Yoshihide Suga បានប្រាប់អ្នកយកព័ត៌មានថា នៅពេលនោះ លោកនាយករដ្ឋមន្រ្តី បានប្រាប់លោក ត្រាំ ថាប្រទេសជប៉ុន កំពុងរៀបចំ ដូចដែលបានគ្រោងទុក៕ ដោយ៖ ឈូក បូរ៉ា

To Top
×