Covid-19

ស្ថានទូតបារាំង ជួលយន្តហោះពិសេស ដឹកអ្នកទេសចរ របស់ខ្លួនជាង៤០០នាក់ ដែលជាប់គាំងនៅកម្ពុជាទៅកាន់ ទីក្រុងដូហា

ស្ថានទូតបារាំង ជួលយន្តហោះពិសេស ដឹកអ្នកទេសចរ របស់ខ្លួន

ស្ថានទូតបារាំង ជួលយន្តហោះពិសេស ដឹកអ្នកទេសចរ របស់ខ្លួន ជាង៤០០នាក់ ដែលជាប់គាំងនៅកម្ពុជាទៅកាន់ ទីក្រុងដូហា

បាន​បង្ហោះ​ដោយ Dap_News_Website នៅ ព្រហស្បតិ៍ 26 មីនា 2020


ភ្នំពេញ៖មន្រ្តីបម្រើការងារ នៅអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ បានថ្លែងប្រាប់ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលនៅល្ងាច ថ្ងៃទី២៦មីនានេះស្ថានទូតបារាំងប្រចាំកម្ពុជា បានជួលយន្តហោះពិសេសពីក្រុមហ៊ុនអាកាសចរណ៍ កាតាដើម្បីដឹកជញ្ជូនអ្នកទេសចរ បារាំងចំនួនប្រមាណជាង៤០០នាក់ដែលជាប់គាំង នៅកម្ពុជាទៅកាន់ ទីក្រុងដូហា ប្រទេសកាតា។

មន្រ្តីរូបនេះបានថ្លែង បញ្ជាក់ថា “នេះគឺជាជើងហោះហើរ ពិសេសដែលស្ថានទូតបារាំងប្រចាំនៅទីក្រុងភ្នំពេញបានជួល ពីក្រុមហ៊ុនអាកាសចរណ៍ អារ៉ាប់ (កាតា) ដើម្បីដឹកជញ្ជូន អ្នកទេសចរបារាំងចំនួនប្រមាណជាង៤០០នាក់ ដែលជាប់គាំងនៅ កម្ពុជាទៅកាន់ដូហា”

To Top