Covid-19

ទ័ពជើងទឹកអាមេរិក ផ្អាកសមយុទ្ធទ្រង់ទ្រាយធំឆ្នាំ២០២០ ក្នុងដំណើរឆ្លើយតប នឹងកូរ៉ូណាវីរុស

បរទេស៖ កងទ័ពជើងទឹកសហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ បានធ្វើការបញ្ជាក់ នៅថ្ងៃពុធសប្ដាហ៍នេះថា ខ្លួនបានផ្អាក សមយុទ្ធទ្រង់ទ្រាយធំឆ្នាំ២០២០ ស្របពេលដែលទ័ពជើងទឹក និងកងកម្លាំងចម្រុះ ឆ្លើយតបនឹងការផ្ទុះរីករាលដាល ឆ្លងនៃកូរ៉ូណាវីរុស។

ទីភ្នាក់ងារសារព័ត៌មាន Inside Defence បានរាយការណ៍ដំបូងថា សមយុទ្ធយោធានោះ នឹងត្រូវផ្អាករហូតដល់ឆ្នាំ២០២១ ដើម្បីរក្សាឲ្យបុគ្គលិកយោធាទាំងអស់ មានសុខភាពល្អ ប៉ុន្តែក៏នឹងអនុញ្ញាតយោធាទាំងអស់ ចូលរួមចំណែក ក្នុងកិច្ចខិតខំប្រឹងប្រែងទាំងស្រុង របស់រដ្ឋាភិបាល នៅជុំវិញប្រទេសផងដែរ។

យោងតាមទៅតាម សេចក្តីរាយការណ៍មួយ ពីមន្ទីរបញ្ចកោណសហរដ្ឋអាមេរិក បានឲ្យដឹងថា ការលុបចោល​ សមយុទ្ធយោធាទ្រង់ទ្រាយធំនោះ គឺជាការសម្រេចចិត្តរួមគ្នា ធ្វើឡើងដោយកងកម្លាំង កងនាវាសហរដ្ឋអាមេរិក កងនាវាប៉ាស៊ីហ្វិកអាមេរិក និងកងកម្លាំងជើងទឹក អាមេរិកប្រចាំនៅអឺរ៉ុប៕ ប្រែសម្រួល៖ប៉ាង កុង

To Top