Covid-19

ថៃ រកឃើញអ្នកឆ្លងថ្មី ១១១នាក់ថែមទៀត សរុបអ្នកឆ្លងកើនដល់ ១.០៤៥នាក់ ប៉ុន្តែមានអ្នកជា ៨៨ នាក់

បរទេស៖ ក្រសួងសុខាភិបាលប្រទេសថៃ នៅថ្ងៃព្រហស្បតិ៍នេះ បានរាយការណ៍ថា មានករណីថ្មីចំនួន ១១១ ករណីនៃជំងឺកូវីដ១៩ ដែលធ្វើឱ្យចំនួនអ្នកឆ្លង សរុបកើនឡើងដល់ចំនួន ១.០៤៥ នាក់ ខណៈពេលដែលការស្លាប់ នៅតែមិនផ្លាស់ប្តូរ គឺមានចំនួន ៤ នាក់។

យោងតាមសារព័ត៌មានថៃ បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ បានឱ្យដឹងថា លោកវេជ្ជបណ្ឌិត Anupong Suchariyakul អ្នកឯកទេស នៃនាយកដ្ឋានប្រយុទ្ធនឹងជំងឺ បាននិយាយថា អ្នកជំងឺកើនដល់ ១.០៤៥ នាក់ ក្នុងនោះ ៩៥៣ នាក់កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យ , មនុស្ស ៤ នាក់ដែលមានជំងឺធ្ងន់ធ្ងរ ខណៈមនុស្ស ៨៨ នាក់បានជាសះស្បើយ ហើយត្រូវបានរំសាយ ចេញពីមន្ទីរពេទ្យ។

ផ្ទាំងពាណិជ្ជកម្ម

លោកវេជ្ជបណ្ឌិត Anupong បានសង្កត់ធ្ងន់ថា ការផ្ទុះឡើងនៅតាមមូលដ្ឋាន បានកើនឡើង ដោយសារតែការចម្លង ពីភ្ញៀវទេសចរទៅកន្លែងកម្សាន្ត កន្លែងពហុកីឡដ្ឋានប្រដាល់ និងពិធីសាសនានៅប្រទេសម៉ាឡេស៊ី៕​ ប្រែសម្រួលៈ ណៃ តុលា

To Top