Covid-19

CDC របស់អាមេរិក កំពុងធ្វើពិសោធន៍ ជួយដល់កម្ពុជា ក្នុងការតាមដាន និងស្វែងរកករណី ជំងឺ កូវីដ១៩

ភ្នំពេញ៖ ក្រុមការងារ នៅក្នុងប្រទេសកម្ពុជា ពីមជ្ឈមណ្ឌលត្រួតពិនិត្យ និងបង្កាជំងឺឆ្លង សហរដ្ឋអាមេរិក(CDC) បាននិងកំពុងធ្វើការ អស់ជាច្រើនឆ្នាំ ដើម្បីបង្កើតនូវ «កម្មវិធីតាមដាន» ជំងឺគ្រុន ដើម្បីតាមដាន អ្នកជំងឺនៅទី ជនបទ និងបង្ហាញនូវប្រភពផ្សេងៗ ដើម្បីជួយឲ្យពលរដ្ឋមានសុខភាពល្អ ។

គេហទំព័រហ្វេសប៊ុក របស់ស្ថានទូតអាមេរិក ប្រចាំកម្ពុជាបានឲ្យដឹង នៅថ្ងៃទី៣០ មីនានេះថា ” វិធីសាស្ត្រទាំងសាកល្បង និងបានធ្វើពិសោធន៍ កំពុងជួយដល់ប្រទេសកម្ពុជា ក្នុងការតាមដាន និងស្វែងរក នូវករណី ជំងឺកូវីដ១៩ “។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៣០ មីនា នេះ កម្ពុជាបានរកឃើញអ្នកជំងឺ កូវីដ-១៩ ចំនួន១០៧នាក់ ក្នុងនោះ អ្នកកំពុង សម្រាកព្យាបាល៨៤នាក់ និងអ្នកជាសះស្បើយ​ សរុប ២៣នាក់។ ក្នុងចំណោម ៨៤នាក់ មានស្ត្រី ២៧នាក់ និងបុរស ៧៤នាក់៕

To Top