Covid-19

អាល្លឺម៉ង់ កំពុងពិចារណាសាកល្បងសារធាតុ អង្គបដិប្រាណ ដើម្បីឈានទៅភាពជោគជ័យ និងដកបម្រាមនៃ ការដាក់ឱ្យនៅដោយឡែកចេញ

បរទេស៖ ប្រទេសអាល្លឺម៉ង់ ស្ថិតក្នុងចំណោមប្រទេសដែលរងគ្រោះធ្ងន់ធ្ងរបំផុត ដោយសាររោគរាតត្បាតកូវីដ១៩ បង្កឡើងដោយវីរុសកូរ៉ូណា នៅអឺរ៉ុប ដែលប្រទេសនេះ មានករណីឆ្លងជំងឺ ចំនួន ៥៧.០០០ ករណី និងអ្នកស្លាប់ចំនួន ៤៥៥ នាក់ ត្រូវបានរាយការណ៍ដោយ ក្រសួងសុខាភិបាលនៅថ្ងៃទី ៣០ ខែមីនា។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ បានឱ្យដឹងថា ទស្សនាវដ្តីអាល្លឺម៉ង់ Der Der Spiegel បានរាយការណ៍ថា អាជ្ញាធរអាល្លឺម៉ង់ កំពុងពិចារណាលើលទ្ធភាពនៃការសាកល្បង សារធាតុទៅលើប្រជាជនរបស់ខ្លួន ជាមួយនឹងសារធាតុ អង្គបដិប្រាណ, អង្គបដិបក្ខក្នុងខ្លួន (វត្ថុធាតុសំរាប់ការពារខ្លួន ដែលមានក្នុងខ្លួនហើយ ឬដែលកើតឡើងក្រោយពេលដែលចាក់បញ្ចូលអតិសុខុមប្រាណ ឬផលិតផអតិសុខុមប្រាណ) ប្រឆាំងនឹងមេរោគកូវីដ១៩។ វត្តមាននៃ អង្គបដិប្រាណ បែបនេះនៅក្នុងសារពាង្គកាយរបស់មនុស្សម្នាក់ អាចមានន័យថា ពួកគេបានឆ្លងវីរុសនេះ ហើយបន្ទាប់មកបានជាសះស្បើយដោយទទួល បានភាពស៊ាំទៅនឹងជំងឺនៅក្នុងដំណើរការ។

ទស្សនាវដ្តីនេះបានរាយការណ៍ថា គម្រោងនេះប្រសិនបើវាទទួលបានភ្លើងខៀវពីអាជ្ញាធរ គឺនឹងដឹកនាំដោយអ្នកជំនាញខាងរោគឆ្លង លោក Gerard Krause មកពីមជ្ឈមណ្ឌលស្រាវជ្រាវ Helmholz Center សម្រាប់ស្រាវជ្រាវរកមេរោគ។ យោងតាម Der Spiegel គឺមនុស្សប្រហែលជា ១០០.០០០ នាក់អាចត្រូវបានសាកល្បងនៅក្នុងខែមេសាខាងមុខ ជាមួយនឹងលទ្ធផលដែលនឹងមកដល់នៅចុងខែនេះ។

ប្រព័ន្ធផ្សព្វផ្សាយបានកត់សម្គាល់ថា អ្នកដែលធ្វើតេស្តវិជ្ជមានសម្រាប់អង្គបដិប្រាណ នឹងត្រូវបានសម្គាល់ថា មានភាពស៊ាំ ដូច្នេះជួយ រដ្ឋាភិបាលក្នុងការគូររូបភាពឱ្យបានត្រឹមត្រូវ អំពីទំហំនៃការផ្ទុះឡើងតំបន់ ដែលរងផលប៉ះពាល់ និងដើម្បីកំណត់ដែលពលរដ្ឋអាល្លឺម៉ង់ ឬតំបន់អាចត្រូវបានរួចផុតពីការដាច់ពីគ្នា។ អ្វីដែលសំខាន់វិធានការនោះ ប្រសិនបើវាត្រូវបានអនុម័តអាចបង្កើន ល្បឿននៃការដាច់ដោយឡែក និងការរស់ឡើងវិញ នៃសេដ្ឋកិច្ចជាតិ៕
ប្រែសម្រួលៈ ណៃ តុលា

To Top