Covid-19

ចិន បញ្ជូនបរិក្ខារ ពេទ្យ ប្រឆំាង កូវីដ-១៩ ជាង២តោន មកដល់ព្រលានយន្តហោះ ភ្នំពេញ

ភ្នំពេញៈ យន្តហោះដឹកសម្ភារៈខ្នាតយក្សរបស់ចិន នៅព្រឹកថ្ងៃពុធ ទី១ ខែមេសា ឆ្នាំ២០២០ បានធ្វើដំណើរមកដល់ ព្រលានយន្តហោះអន្តរជាតិភ្នំពេញ ជាមួយនឹងសម្ភារៈ បរិក្ខារពេទ្យ ប្រមាណ២តោន ដើម្បីផ្តល់ជូន រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំង កូវីដ-១៩ ដែលបាននិងកំពុងយាយី ប្រទេសកម្ពុជា ក្រោយប្រទេសនេះ រកឃើញ អ្នកផ្ទុកជាង១០០នាក់ ក្នុងនោះក៏មានអ្នកព្យាបាល ជាសះស្បើយ ជាង២០នាក់ផងដែរ។

To Top