Covid-19

មីយ៉ាន់ម៉ា មានអ្នកស្លាប់ដំបូងហើយ ដោយសារវីរុស កូវីដ១៩

រ៉ងហ្គូន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ថា នៅថ្ងៃអង្គារនេះ ក្រសួងសុខាភិបាលនិងកីឡា បានប្រកាសឲ្យដឹងថា ប្រទេសមីយ៉ាន់ម៉ា បានបញ្ជាក់អំពីការស្លាប់លើកដំបូង នៅថ្ងៃអង្គារនេះ ក្នុងចំណោមអ្នកមានលទ្ធផលវិជ្ជមាននៃជំងឺកូវីដ១៩ ចំនួន១៤ករណី ។

សេចក្តីប្រកាសបានឲ្យដឹងថា បុរសអាយុ៦៩ឆ្នាំ ដែលជាជនជាតិមីយ៉ាន់ម៉ា ដែលមានជំងឺមហារីក បានមកដល់ប្រទេសវិញ កាលពីថ្ងៃពី១៤មីនា បន្ទាប់ពីបានស្នាក់នៅរបស់គាត់រយៈពេល១ខែ នៅក្នុងប្រទេសអូស្ត្រាលី ដើម្បីព្យាបាលសុខភាព និងស្នាក់នៅរយៈពេល៤ថ្ងៃ នៅសិង្ហបុរី ។

សេចក្តីប្រកាសបានឲ្យដឹងថា គាត់បានស្លាប់ នៅព្រឹកថ្ងៃអង្គារនេះ នៅអង្គភាពថែទាំសុខភាព នៅមន្ទីរពេទ្យ Waibargi Specialist Hospital សម្រាប់អ្នកជំងឺកូវីដ១៩ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top