Covid-19

ប្រទេសជាង ១០០ ស្នើសុំ ឲ្យកូរ៉េខាងត្បូងជួយ តេស្តកូរ៉ូណាវីរុស

បរទេស៖ប្រទេសកូរ៉េខាងត្បូង នៅពេលថ្មីៗនេះ ទើបទទួលបានសំណើពីប្រទេសចំនួន១២១ សុំឲ្យជួយធ្វើតេស្តកូរ៉ូណាវីរុស នេះបើយោងតាមសម្តីមន្ត្រីក្រសួងការបរទេស និយាយនៅថ្ងៃពុធនេះ ស្របពេលដែលអាជ្ញាធរនៅជុំវិញ ពិភពលោក ស្ថិតក្រោមសម្ពាធដ៏តានតឹង ក្នុងការទប់ស្កាត់មិនរីករាលដាលឆ្លងជម្ងឺ។

ដោយសុំមិនបញ្ចេញឈ្មោះ ដោយសារតែជាភាពរ សើបផ្នែកការទូត មន្ត្រីក្រសួងការបរទេសកូរ៉េខាងត្បូងរូបនោះ បាននិយាយដូច្នេះថា “យើងកំពុងតែទទួលបានសំណើជាច្រើន ពីប្រទេសផ្សេងៗ ហើយចំនួន ដែលបច្ចុប្បន្នមាន១២១ប្រទេសនោះ កំពុងតែកើនឡើងរាល់ថ្ងៃ”។

គួរបញ្ជាក់ថា យុទ្ធនាការតេស្តដ៏ធំរបស់ ប្រទេសកូរ៉េខាងត្បូង ដែលគាំទ្រដោយការតាមដានទំនាក់ទំនងដ៏ខ្លាំងក្លា ត្រូវបានគេកោតសរសើរ តាមរយៈជួយបន្ថយល្បឿនឆ្លងនៃកូរ៉ូណាវីរុស នៅក្នុងប្រទេស ដែលធ្លាប់ជាប្រទេស មានការឆ្លងដ៏ធំបំផុត បន្ទាប់ពីប្រទេសចិន៕ ប្រែសម្រួល៖ប៉ាង កុង

To Top