Covid-19

ឧបនាយករដ្ឋមន្រ្តីចិន សង្កត់ធ្ងន់លើការព្យាបាល និងស្រាវជ្រាវរកវ៉ាក់សាំង ជំងឺឆ្លងវីរុសកូវីដ១៩

វូហាន៖ ឧបនាយករដ្ឋមន្រ្តីចិន លោកស្រី ស៊ុន ជុនឡាន កាលពីថ្ងៃពុធ បានសង្កត់ធ្ងន់ថា ការប្រើប្រាស់បច្ចេកវិទ្យា និងការព្យាបាល ប្រកបដោយប្រសិទ្ធភាព និងបង្កើនល្បឿនវឌ្ឍនភាព នៃការស្រាវជ្រាវវ៉ាក់សាំង ដើម្បីប្រយុទ្ធប្រឆាំង នឹងជំងឺឆ្លងវីរុសនេះ (COVID-១៩) ។

យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០ បានឱ្យដឹងថា ដឹកនាំក្រុមរដ្ឋាភិបាលកណ្តាល ដើម្បីត្រួតពិនិត្យរោគរាតត្បាត នៅខេត្តហ៊ូប៉ី លោកស្រី ស៊ុន ក៏ជាសមាជិក ការិយាល័យនយោបាយ នៃគណៈកម្មាធិការ មជ្ឈិមបក្សកុម្មុយនិស្តចិននោះ បានធ្វើការកត់សម្គាល់បែបនេះ នៅក្នុងសន្និសីទមួយ ជាមួយអ្នកជំនាញជួរមុខ និងអ្នកស្រាវជ្រាវ។

លោកស្រីបានលើកឡើង ពីសារសំខាន់នៃការរួមបញ្ចូលគ្នា រវាងការព្យាបាល តាមបែបវិទ្យាសាស្ត្រ និងការស្រាវជ្រាវវិទ្យាសាស្ត្រ ហើយបានអំពាវនាវ ឱ្យមានការខិតខំប្រឹងប្រែង កាន់តែខ្លាំង ដើម្បីលើកកម្ពស់ការច្នៃប្រឌិត និងផ្តល់ការគាំទ្រផ្នែកវិទ្យាសាស្ត្រ ដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុសនេះ។

ដោយកត់សម្គាល់ថា ការរីករាលដាលនៃវីរុសនេះ មានមូលដ្ឋាននៅក្នុងប្រទេសចិន លោកស្រីបានគូសបញ្ជាក់ ការផ្តោតលើការការពារការឆ្លងពីបរទេស និងការរីករាលដាល នៃជំងឺរាតត្បាតម្តងទៀតនៅផ្ទះ។

លោកស្រី ស៊ុន ជុនឡាន ក៏បានអំពាវនាវ ដល់អ្នកជំនាញ និងអ្នកស្រាវជ្រាវឱ្យ សិក្សាពីសមិទ្ធិផលវិទ្យាសាស្ត្រ ពីប្រទេសដទៃទៀត និងលើកកម្ពស់បច្ចេកវិទ្យាព្យាបាល និងបច្ចេកវិទ្យាព្យាបាល ប្រកបដោយប្រសិទ្ធភាព ជាពិសេសឱសថបុរាណចិនអន្តរជាតិ៕ ប្រែសម្រួលៈ ណៃ តុលា

To Top