Covid-19

អ្នកស្លាប់នៅថៃដោយសារវីរុសកូវីដ១៩ កើនដល់១៥នាក់ ខណៈអ្នកឆ្លងកើនដល់ ១.៨៧៥នាក់

បរទេស៖ រដ្ឋាភិបាលថៃនៅថ្ងៃព្រហស្បតិ៍នេះបានរាយការណ៍ពីករណីឆ្លងថ្មីនៃវីរុសកូវីដ១៩ ក្នុងស្រុក ចំនួន ១០៤ ករណី ដែលធ្វើអោយចំនួនអ្នកឆ្លងសរុបកើនដល់ ១.៨៧៥ នាក់ និងមានអ្នកស្លាប់ថ្មីចំនួន ៣ នាក់ សរុប ១៥ នាក់។

យោងតាមសារព័ត៌មានថៃ Bangkok Post ចេញផ្សាយនៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០ បានឱ្យដឹងថា លោកវេជ្ជបណ្ឌិត Taweesin Visanuyothin អ្នកនាំពាក្យមជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពរបស់វីរុសកូវីដ១៩ របស់រដ្ឋាភិបាលបាននិយាយថា អ្នកស្លាប់មួយក្នុងចំនោមអ្នកស្លាប់៣ នាក់ គឺបុរសជនជាតិថៃ អាយុ ៥៧ ឆ្នាំ ដែលបានវិលត្រឡប់មកពីប្រទេសប៉ាគីស្ថានហើយបានស្លាប់នៅលើរថភ្លើង ភាគខាងត្បូងពីទីក្រុងបាងកកទៅកាន់ Sungai Kolok កាលពីថ្ងៃចន្ទ។

បុរសនោះបានទៅប្រទេសប៉ាគីស្ថាននៅថ្ងៃទី ២២ ខែកុម្ភៈ។ គាត់បានត្រឡប់មកអាកាសយានដ្ឋានសុវណ្ណភូមិវិញនៅថ្ងៃទី ២៩ ខែមីនា ហើយបានឡើងជិះរថភ្លើងនៅម៉ោង ៣ រសៀលថ្ងៃច័ន្ទ។ បុរសនេះមានជំងឺទឹកនោមផ្អែម និងជំងឺលើសឈាមផងដែរ។

ផ្ទាំងពាណិជ្ជកម្ម

ការស្លាប់របស់បុរសថៃអាយុ៥៧ឆ្នាំរូបនេះ បានធ្វើឱ្យមន្ដ្រីធ្វើការនៅផ្នែករថភ្លើងចំនួន ១៥ នាក់ ត្រូវគេដាក់ឱ្យនៅដាច់ឆ្ងាយពីគ្នា៕

ប្រែសម្រួលៈ ណៃ តុលា

To Top