Covid-19

រដ្ឋមន្ត្រីក្រសួង សុខាភិបាល អ៊ីស្រាអ៊ែល ឆ្លងវីរុសកូរ៉ូណា

យេរ៉ូសាឡឹម៖ ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ បានចុះផ្សាយ នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០ថា រដ្ឋមន្ត្រីក្រសួងសុខាភិបាលអ៊ីស្រាអ៊ែល ត្រូវបានគេដាក់ ឲ្យនៅដាច់ដោយឡែកពីគេ នៅថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពី មានរោគសញ្ញាថា បានឆ្លងជំងឺ COVID-19 ។ ខាងការិយាល័យរបស់គាត់បានឲ្យដឹងដូច្នេះ ។ ក្រុមមន្ត្រីជាន់ខ្ពស់ជាច្រើនរូបទៀត បង្ខំឲ្យធ្វើចត្តឡីស័កដោយខ្លួនឯង ។

លោក Yaakov Litzman រដ្ឋមន្ត្រីក្រសួងសុខាភិបាល ជាមេដឹកនាំបក្ស ជ្វីស នៃអ្នកបង្រួបបង្រួមសាសនាជ្វីប ត្រូវបានដាក់ឲ្យនៅដាច់ដោយឡែក ជាមួយនឹងភរិយា របស់គាត់ ដែលជាអ្នកបានឆ្លងវីរុសកូរ៉ូណា ។

ក្រសួងសុខាភិបាល បានដាក់នៅក្នុងសេចក្តីថ្លែងការណ៍ មួយដែលបានផ្សព្វផ្សាយជាផ្លូវការ នៅយប់ថ្ងៃពុធ និងឆ្លងមកដល់ ថ្ងៃព្រហស្បតិ៍នេះថា “លោករដ្ឋមន្ត្រី និងភរិយារបស់គាត់ មានសុខភាពធម្មតា ហើយត្រូវបាន ទទួលការព្យាបាល ” ។

យោងតាមតួលេខផ្លូវការ នាពេលបច្ចុប្បន្ននេះ អ៊ីស្រាអ៊ែល មានអ្នកដែលរកឃើញវត្តមានវីរុសកូរ៉ូណាសរុបចំនួន៦.២១១នាក់ និង៣១នាក់ក្នុងចំណោម អ្នកមានផ្ទុកវីរុសនេះបានស្លាប់ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top