Covid-19

ធនាគារពិភពលោក អនុម័ត ទឹកប្រាក់ ៣៥លានដុល្លារ ជួយដល់ អាហ្សង់ទីន ដើម្បីទប់ស្កាត់ ការឆ្លង វីរុសកូរ៉ូណា

ប៊ុយណូ អៃ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២០ថា ធនាគារពិភពលោក កាលពីថ្ងៃព្រហស្បតិ៍ បានអនុម័តទឹកប្រាក់៣៥លានដុល្លារ ដើម្បីជួយដល់ប្រទេសអាហ្សង់ទីន ក្នុងការទប់ស្កាត់ការឆ្លងរាលដាលវីរុសកូរ៉ូណា ។

ធនាគារពិភពលោក និងរដ្ឋាភិបាលអាហ្សង់ទីន បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍រួមមួយថា ប្រាក់កម្ចីទាំងនេះនឹងយកទៅប្រើប្រាស់ដើម្បីទិញឧបករណ៍ពេទ្យសម្រាប់ស្វែងរកការឆ្លងជំងឺ និងព្យាបាលជំងឺ ដែលនាំឲ្យកើតជាជំងឺរលាកសួត ។

ក្រសួងសុខាភិបាលបានចេញរបាយការណ៍ចុងក្រោយថា អាហ្សង់ទីន ត្រូវបានគេរាយការណ៍មកថា មាន១.១១៣ករណី ជាមួយគ្នានេះដែរមានមនុស្ស៣៤នាក់ហើយដែលស្លាប់ដោយសារជំងឺ COVID-19 ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top