Covid-19

នាយករដ្ឋមន្រ្តីណែនាំឲ្យ ក្រសួងសុខាភិបាល ធ្វើសន្និសីទសារព័ត៌មាន ស្ដីពីបច្ចុប្បន្នភាពជំងឺកូវីដ-១៩ ក្នុង១សប្ដាហ៍ម្ដង

ភ្នំពេញ ៖ ចំពោះមុខអ្នកសារព័ត៌មាន ជាតិ-អន្ដរជាតិចម្រុះស្ថាប័ន សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានណែនាំ ឲ្យក្រសួងសុខាភិបាល ធ្វើសន្និសីទសារព័ត៌មាន ពាក់ព័ន្ធទៅនឹងបច្ចុប្បន្ន ភាព ជំងឺកូវីដ-១៩ ក្នុង១សប្ដាហ៍ម្ដង ដើម្បីឲ្យប្រជាពលរដ្ឋខ្មែរ ត្រូវមានការប្រុងប្រយ័ត្ន និងឲ្យ ពួកគាត់យល់ដឹងកាន់តែច្បាស់ អំពីជំងឺ កូវីដ-១៩។

ក្នុងសន្និសីទសារព័ត៌មាន ពាក់ព័ន្ធបច្ចុប្បន្នភាព នៃជំងឺកូវីដ-១៩ នៅវិមានសន្ដិភាព នាថ្ងៃទី៧ ខែមេសា ឆ្នាំ២០២០ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា «ខ្ញុំគិតថា វាគួតែត្រូវធ្វើ លោកជំទាវ ឱម វណ្ណឌិន ធ្វើសន្និសីទ។យើងយកគំរូតាម ដូ ណាត្រាំ ចេញ ប្រកាសខ្លួន រាល់ថ្ងៃ ក្នុងយុទ្ធនាការ។ យើងក្រសួងសុខាភិបាល ចេញសេចក្ដីប្រកាសព័ត៌មានរាល់ថ្ងៃ ប៉ុន្ដែយើងមិនចាំបាច់ធ្វើបែបនោះទេ ។ ចឹងខ្ញុំសូមស្នើឲ្យ ក្រសួងសុខាភិបាល ធ្វើម៉ាអាទិត្យ ម្ដង ដោយជ្រើសរើសថ្ងៃណាមួយ»។

សម្ដេចបន្ដថា ការធ្វើសន្និសីទកាសែត ទៅលើបច្ចុប្បន្នភាព បញ្ហាជំងឺកូវីដ-១៩ក្នុងករណីបន្ទាន់ អាចធ្វើសន្និសទីការសែត ដែលរដ្ឋមន្ដ្រីក្រសួងសុខាភិបាល អាចចេញ ឬនាយករដ្ឋមន្ដ្រី អាចចេញ ក៏បាន៕ដោយ៖ អេង ប៊ូឆេង

To Top