Covid-19

ពលរដ្ឋកូរ៉េ ចំណាយពេលយ៉ាងហោច ២ម៉ោងក្នុងមួយថ្ងៃ ដើម្បីយល់ដឹងពីជំងឺកូវីដ-១៩

សេអ៊ូល៖ ការស្ទង់មតិមួយ បានបង្ហាញនៅថ្ងៃពុធនេះថា ប្រជាជនកូរ៉េខាងត្បូង បានចំណាយពេលជាមធ្យម ២ ម៉ោងក្នុងមួយថ្ងៃ ក្នុងការស្វែងរកព័ត៌មាន ទាក់ទងនឹងវីរុសកូវីដ-១៩ ក្នុងខែមីនា ចំពេលមានការកើនឡើង នូវចំនួនករណី។

ការស្ទង់មតិនេះធ្វើឡើង ដោយក្រុមស្រាវជ្រាវ មកពីសាកលវិទ្យាល័យ Yonsei ក្នុងទីក្រុងសេអ៊ូល ក៏បានបង្ហាញផងដែរថា អ្នកដែលស្ថិតក្នុងការផ្តាច់ខ្លួន ដាក់រយៈពេលយូរជាង ២-៣ ម៉ោង សម្រាប់ការស្រាវជ្រាវព័ត៌មាន នៃជំងឺនេះ។

ក្រុមសាស្រ្ដាចារ្យថ្នាំបង្ការពីរនាក់ បានស្ទង់មតិលើមនុស្សចំនួន ២.០៣៥ នាក់ ដែលរស់នៅក្នុងទីក្រុងសេអ៊ូល ក្នុងនោះមានអ្នកដាក់ខ្លួនឯង ឲ្យនៅឆ្ងាយពីគេចំនួន ១៨ នាក់នៅចន្លោះថ្ងៃទី១៤-២១ ខែមីនា នៅពេលដែលវីរុសថ្មីនេះ កំពុងរាលដាលយ៉ាងលឿន នៅក្នុងប្រទេសកូរ៉េខាងត្បូងភាគច្រើន នៅភាគអាគ្នេយ៍នៃទីក្រុងដេហ្គូ និងខេត្តជាប់គ្នានោះ៕ ដោយ៖ ឈូក បូរ៉ា

To Top