Covid-19

ទីក្រុង វូហាន ដកបម្រាមរឹតត្បិតការធ្វើដំណើរ បន្ទាប់ពីទីក្រុងនេះ បានបិទទ្វារអស់រយៈពេលជិត ១១សប្តាហ៍

វូហាន៖ ទីក្រុង វូហាន ប្រទេសចិន ស្គាល់ពន្លឺថ្ងៃហើយ នៅពេលដែលរថយន្តជាច្រើន បានតម្រៀបជាជួរនៅច្រកផ្លូវចេញចូល និងអ្នកដំណើរ បានត្រៀមរៀបចំឡើងរថភ្លើង ដើម្បីចាកចេញពីទីក្រុង វូហាន ដែលជាទីក្រុងកណ្តាល របស់ប្រទេសចិន ដែលរងការប៉ះពាល់ខ្លាំង ដោយសារការផ្ទុះឡើង នៃមេរោគថ្មី គឺជំងឺកូវីដ១៩ ។

យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២០ បានឱ្យដឹងថា នៅពេលនេះ បម្រាមរឹតត្បិត នៃការធ្វើដំណើរត្រូវបានដកចេញ ប៉ុស្តិ៍ត្រួតពិនិត្យចរាចរណ៍ ត្រូវបានរុះរើ និងការបន្តប្រតិបត្តិការផ្លូវដែក ព្រលានយន្តហោះ ផ្លូវទឹក ផ្លូវហាយវេ និងរថយន្តក្រុងតាមលំដាប់លំដោយ ចាប់ពីថ្ងៃពុធ បន្ទាប់ពីទីក្រុងនេះ បានបិទទ្វារអស់រយៈពេលជិត ១១ សប្តាហ៍ ដើម្បីទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ ។

ផ្ទាំងពាណិជ្ជកម្ម

សូមជម្រាបថា កាលពីថ្ងៃទី ២៣ ខែមករា ទីក្រុង វូហាន បានប្រកាសពីការរឹតត្បិតចរាចរណ៍ ដែលមិនធ្លាប់មានពីមុនមក រួមទាំងការផ្អាក ការដឹកជញ្ជូនសាធារណៈរបស់ទីក្រុង និងរាល់ជើងហោះហើរ និងរថភ្លើងក្នុងគោលបំណង ដើម្បីទប់ស្កាត់ការរីករាលដាល៕ ប្រែសម្រួលៈ ណៃ តុលា

To Top