Covid-19

អូស្រ្ដាលី ស្នើកូរ៉េខាងត្បូង ជួយប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ-១៩

សេអ៊ូល៖ នាយកនាយករដ្ឋមន្រ្តីអូស្រ្តាលី លោក Scott Morrison កាលពីថ្ងៃអង្គារ បានស្នើសុំការគាំទ្រ របស់កូរ៉េខាងត្បូង សម្រាប់ប្រទេសរបស់លោក ក្នុងការប្រយុទ្ធប្រឆាំង នឹងវីរុសកូវីដ-១៩ ហើយបានស្នើ ឱ្យមានកិច្ចប្រជុំទ្វេភាគី ជាក់ស្តែងជាមួយប្រធានាធិបតី លោក មូន ជេអ៊ីន។

អ្នកនាំពាក្យ ការិយាល័យប្រធានាធិបតី Cheong Wa Dae លោក Kang Min-seok បានលើកឡើងថា លោកសង្ឃឹមថា នឹងនាំចូលឧបករណ៍ធ្វើតេស្ត និងឧបករណ៍វេជ្ជសាស្ត្រផ្សេងទៀត មកពីប្រទេសកូរ៉េខាងត្បូង។

លោកប្រធានាធិបតី បានឆ្លើយតបថា រដ្ឋាភិបាលរបស់លោកនឹង “ពិចារណាយ៉ាងសកម្ម” រាល់ការគាំទ្រ ដែលអាចធ្វើបានតាមរយៈ ការពិគ្រោះយោបល់តាមបណ្តាញការទូត។

លោកប្រធានាធិបតី បានបញ្ជាក់ជាថ្មីពីឆន្ទៈ របស់ទីក្រុងសេអ៊ូល ក្នុងការចែករំលែកបទពិសោធ ដាក់ឲ្យនៅដាច់ដោយឡែកពីគ្នារបស់ខ្លួន ចំពេលមានទស្សនៈថា វាល្អប្រសើរជាងបណ្តាប្រទេសភាគច្រើន ក្នុងការឆ្លើយតបទៅនឹង ការរីករាលដាល នៃជំងឺរាតត្បាតមួយនេះ៕ ដោយ៖ ឈូក បូរ៉ា

To Top