Covid-19

លោក ដូណាល់ ត្រាំ ព្រមានផ្អាកផ្ដល់ជំនួយដល់ WHO សម្រាប់ការប្រយុទ្ធប្រឆាំង ជំងឺកូវីដ-១៩

វ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានព្រមានថា លោកអាចនឹងផ្អាក ការផ្តល់ថវិកាដល់ អង្គការសុខភាពពិភពលោក WHO ដោយបានរិះគន់ស្ថាប័ន អង្គការសហប្រជាជាតិថា មានទំនោរទៅរកប្រទេសចិន និងខុសនៅក្នុងការឆ្លើយតបរបស់ខ្លួន ចំពោះមេរោគកូវីដ-១៩។

លោក ត្រាំ បានលើកឡើងថា “អង្គការសុខភាពពិភពលោក ទទួលបានថវិកាយ៉ាងច្រើន ពីសហរដ្ឋអាមេរិក … ហើយពួកគេពិតជាបានរិះគន់ និងមិនយល់ស្រប នឹងការហាមឃាត់ការធ្វើដំណើររបស់ខ្ញុំ (ដែលបានដាក់លើ អ្នកទេសចរបរទេសមកពីប្រទេសចិន) សម្រាប់ពេលវេលា ដែលខ្ញុំបានធ្វើហើយពួកគេខុស”។

ផ្ទាំងពាណិជ្ជកម្ម

លោកប្រធានាធិបតី ត្រាំ បានបញ្ជាក់បន្ថែមថា “ហើយយើងនឹងសន្សំប្រាក់ ដែលបានចំណាយ ទៅអង្គការសុខភាពពិភពលោក យើងនឹងដាក់ការកាន់កាប់ ដ៏មានឥទ្ធិពលបំផុត ហើយយើងរង់ចាំនឹងមើល”៕ ដោយ៖ ឈូក បូរ៉ា

To Top